នាយ​ឧត្តម​សេនីយ៍ ​ចាយ ​សាំង​យុន ​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​បិទ​សិក្ខា​សាលា ​ស្ដី​អំពី​ការ​លើក​កម្ពស់​ការ​យល់​ដឹង ​និង​កសាង​ការ​គាំទ្រ​សន្ធិ​សញ្ញា​ពាណិជ្ជ​កម្ម​អាវុធ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       បន្ទាប់​ពី​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​៣​ថ្ងៃ​រួច​មក​ សិក្ខា​សាលា​ស្ដី​អំពី​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ និង​កសាង​ការ​គាំទ្រ​សន្ធិ​សញ្ញា​ពាណិជ្ជ​កម្ម​អាវុធ ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​នៅ​សណ្ឋាគារ ​Hyatt​ Regency ​ភ្នំពេញ ​ក្រោម​អធិបតី​​ភាព​ នាយ​ឧត្តម​សេនីយ៍​ ចាយ ​សាំង​យុន ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការពារ​ជាតិ​។​ សិក្ខា​សាលា​នេះ​មាន​រយៈ​ពេល​៣​ថ្ងៃ​ ពី​ថ្ងៃទី​១៧ ​ដល់​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​រៀប​ចំ​ដោយ​ក្រសួង​ការពារ​ជាតិ​ រួម​សហ​ការ​ជា​មួយ​នឹង​អង្គការ​អេធីធី​(ATT​)​។

       នាយ​ឧត្តម​សេនីយ៍ ​ចាយ ​សាំង​យុន​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​លទ្ធផល​នៃ​អង្គ​សិក្ខា​សាលា ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​និង​ប្រកប​ដោយ​ផ្លែផ្កា ​បាន​បង្ហាញ​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ របស់​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ ក្រសួង​ការពារ​ជាតិ ​ដែល​បាន​រួម​សហ​ការ​ជា​ដៃ​គូដ៏​សំខាន់ៗ​អន្តរជាតិ​ ដែល​បាន​រៀប​ចំ​នូវ​អង្គ​សិក្ខា​សាលា​នេះ​ឡើង។​ លិទ្ធផល​សម្រេច​បាន​ទាំង​នេះ​បាន​បង្ហាញ​អំពី​ការ​ខិត​ខំ​របស់​យើង ​ដើម្បី​រៀប​ចំ​នូវ​ផែន​ការ​គ្រប់​គ្រង​អាវុធ​ទៅ​មុខ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​

       ឯកឧត្ដម ​ចាយ​ សាំង​យុន ​បាន​មាន​ប្រសាសន៍​ថា៖ ​តាម​រយៈ​ការ​ចែក​រំលែក​នូវ​បទ​ពិសោធ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​គឺ​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​ឯកឧត្តម​ លោក​ជំទាវ​ អស់​លោក​ លោក​ស្រី​ ដែល​មាន​ការ​ពាក់​ព័ន្ធ ​ទទួល​យល់​ដឹង​បាន​កាន់​តែ​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​ថែម​ទៀត ​នូវ​ខ្លឹម​សារ​ និង​បទ​ប្បញ្ញត្តិ​ នៃ​អនុ​សញ្ញា​ពាណិជ្ជ​កម្ម​អាវុធ​ ហើយ​បាន​ចាត់​​ទុក​​ថា​​អង្គ​​សិក្ខា​​សាលា​​នេះ​ ​មា​ន​សារៈ​​សំខាន់​​សម្រាប់​​អនុ​វត្ត​​សន្ធិ​​សញ្ញា​​ពាណិជ្ជ​កម្ម​​អាវុធ​​​នា​ពេល​ខាង​មុខ​នេះ។​ នាយ​ឧត្តម​សេនីយ៍ ​ចាយ​ សាំង​យុន ​បាន​លើក​ឡើង​ថា៖​ សន្ធិ​សញ្ញា​ពាណិជ្ជ​កម្ម​អាវុធ​បាន​បង្កើត​ឡើង ​ដើម្បី​ពង្រឹង​ស្តង់​ដារ​អន្តរជាតិ​ទូទៅ​ឲ្យ​បាន​ខ្ពស់​បំផុត ​សម្រាប់​ការ​គ្រប់​គ្រង​និង​កែ​លម្អ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​លើ​អាវុធ​សាមញ្ញ ​ទប់​ស្កាត់​ការ​ជួញ​ដូរ​លើ​អាវុធ​ខុស​ច្បាប់ ​និង​ទប់​ស្កាត់​ការ​បង្វែរ​អាវុធ​នានា ​ក្នុង​បំណង​រួម​ចំណែក​ដល់​សន្តិភាព ​សន្តិសុខ​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ និង​អន្តរ​ជាតិ ​សំដៅ​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​របស់​មនុស្ស ​ដូច្នេះ​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​តម្លា​ភាព ​និង​សកម្ម​ភាព​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋ​ភាគី​ ក្នុង​ពាណិជ្ជ​កម្ម​អន្ត​រ​ជាតិ​លើ​អាវុធ​សាមញ្ញ​ រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សន្តិភាព ​សន្តិសុខ​ និង​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរ​ភាព​ និង​វិបុល​ភាព​ជា​សកល ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ