កិច្ច​ប្រជុំ​បណ្តាញ​វិទ្យាស្ថា​ន​ការ​ពារ​ជាតិ ​និង​សន្តិសុខ​អាស៊ាន ​ឆ្នាំ​២០២៤ ​នៅ​ខេត្ត​សៀម​រាប​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       កិច្ច​ប្រជុំ​បណ្តាញ​វិទ្យាស្ថាន​ការពារ​ជាតិ ​និង​សន្តិសុខ​អាស៊ាន ​ឆ្នាំ​២០២៤ ​នៅ​កម្ពុជា ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រៀប​ចំ​ជា​គោល​គំនិត ​និង​ទស្សន​ទាន​ពាក់​ព័ន្ធ​នឹង​កាលា​នុ​វត្តភាព ​និង​បញ្ហា​ប្រឈម​ដែល​កើត​ចេញ​ពី​ការ​រៀប​ចំ​យន្ត​ការ​សន្តិសុខ​ថ្មីៗ​នៅ​ក្នុង​តំបន់ ​និង​ផល​ប៉ះពាល់​ចំពោះ​មជ្ឈភាព​អាស៊ាន ​សម្រាប់​ជា​ការ​ពិចារណា​ក្នុ​ង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០២៤​នេះ​។  

       នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍ ​ណឹម ​សុវត្ថិ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស ​និង​ជា​ប្រធាន​ឧត្តម​មន្ត្រី​ការពារ​ជាតិ​កម្ពុជា ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ​ សីហា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បា​ន​ចូល​រួម​ជា​អធិបតី​ភាព​ក្នុង​កិច្ច​ប្រជុំ​បណ្តាញ​វិទ្យាស្ថាន​ការ​ពារ​ជាតិ ​និង​សន្តិសុខ​អាស៊ាន ​(Network of ASEAN Defence Institutions) ហៅ​កាត់​ថា ​ ណាឌី ​(NADI)​ ក្រោម​មូល​បទ ​“និម្មាបនកម្ម​សន្តិសុខ​ដែល​កំពុង​លេច​ឡើងនៅ​អាស៊ី​ប៉ាស៊ីហ្វិក ​ផ្តោត​លើ​ការ​វាយ​តម្លៃផ​ល​ប៉ះពាល់​ និង​អនុសាសន៍​សម្រាប់​អាស៊ាន​ នៅ​ខេត្ត​សៀម​រាប​។​ ឯកឧត្តម​ ប្រធាន​ឧត្តម​មន្ត្រី​ការពារ​ជាតិ​កម្ពុជា ​បាន​ផ្ដល់​សុន្ទរកថា​គន្លឹះ​ដល់​អង្គ​ប្រជុំ ​ដោយ​បាន​បញ្ជាក់​ថា៖​ កិច្ច​ប្រជុំ​NADI​ ឆ្នាំ​២០២៤ ​នៅ​កម្ពុជា​ មាន​តួនាទី​សំខាន់​ក្នុង​ការ​រៀបចំ​គោល​គំនិត​ និង​ទស្សនទាន​ពាក់​ព័ន្ធ​នឹង​កាលា​នុវត្តភាព​ និ​ង​បញ្ហា​ប្រឈម​ដែល​កើត​ចេញ​ពី​ការ​រៀបចំ​យន្តការ​សន្តិសុខ​ថ្មីៗ​នៅ​ក្នុង​តំបន់​ និង​ផល​ប៉ះពាល់​ចំពោះ​មជ្ឈភាព​អាស៊ាន​ សម្រាប់​ជា​ការ​ពិចារណា​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​នៅ​ចុង​ឆ្នាំ​២០២៤។​ ភ្ជាប់​ជា​មួយ​គ្នា​នេះ​ ឯកឧត្តម​ បាន​លើក​ឡើង​បន្ថែម​អំពី​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ ​និង​សន្តិសុខ​ ដោយ​បាន​បញ្ជាក់​ថា​ប៉ូល​នៃ​មហា​អំណាច ​និង​សណ្តាប់​ធ្នាប់​អន្តរ​ជាតិ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ផ្អែក​លើ​ការ​កើន​ឡើង ​និង​ការ​ដួល​រលំ​នៃ​មហា​អំណាច​ក្នុង​ពិភព​លោក​ និង​ក្នុង​តំបន់​ ព្រម​ទាំង​ការ​អភិវឌ្ឍ​ និង​អន្តរាគមន៍​នៃ​បច្ចេក​វិទ្យា​កម្លាំង​យោធា ​និង​សេដ្ឋកិច្ច​។ បច្ចុប្បន្ន ​ពិភព​លោក ​បាន​ឈាន​ចូល​ក្នុង​ស្ថាន​ភាព​ពហុ​ប៉ូល​ ដែល​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ ឬ​ផ្លាស់​ប្តូរ​សណ្តាប់​ធ្នាប់​ពិភព​លោក​ នៅ​ក្នុង​ រយៈ​ពេល​​ថ្មីៗ​។​ កម្ពុជា​គាំទ្រ​រាល់​គំនិត​ផ្តួច​ផ្តើម ​ដែល​រក្សា​បាន​នូវ​សន្តិភាព ​សន្តិសុខ​តំបន់​ និង​ពិភព​លោក​។ តាម​រយៈ​ការ​ដឹក​នាំរ​បស់​ សម្តេច​តេជោ ហ៊ុ​ន​ សែន​ បាន​ដឹក​នាំ​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​នយោ​បាយ​ឈ្នះ ឈ្នះ ​ធ្វើ​ឲ្យ​កម្ពុជា​បញ្ចប់​សង្រ្គា​មស៊ីវិល​ទាំ​ង​ស្រុង ​ទទួល​បាន​សុខ​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ ​ហើយ​បាន​អភិវឌ្ឍ​ប្រទេស​ជាតិ ​ដែល​បាន​ឃើញ​ជាក់​ស្តែង​នា​បច្ចុប្បន្ន​នេះ​។​ ទន្ទឹម​នឹង​នេះ​ ផ្អែក​តាម​ការ​ដឹក​នាំ​របស់​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ កម្ពុជា​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​តំបន់​អាស៊ាន​ប្រក​ប​ដោយ​សន្តិភាព​គ្មាន​សង្គ្រាម​ស៊ី​វិល​។​ ទស្សនទាន​នេះ​គឺ​ជា​ចំណុច​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​តំបន់​អាស៊ាន ​កសាង​បាន​នូវ​ជំនឿ​ទុក​ចិត្ត​ និង​លើក​កម្ពស់​ឯកភាព​អាស៊ាន ​ជា​ពិសេស​បន្ត​ថែ​រក្សា​បាន​សន្តិភាព ​ប្រកប​ដោយ​សន្តិសុខ ​និង​ភាព​សុខ​ដុម​សម្រាប់​ប្រជាជាតិ​អាស៊ាន​ជំនាន់​ក្រោយ​ ក្នុង​នាម​ជា​គ្រួសារ​អាស៊ាន​តែ​មួយ​។​ 

       គូស​បញ្ជាក់​ផង​ដែរ​ថា​ កិច្ច​ប្រជុំ ​NADI​ ឆ្នាំ​២០២៤ ​ដំណើរ​ការ​ចា​ប់ពី​ថ្ងៃទី​១៨ ​ដល់​ទី២១ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​ដោយ​មាន​ការ​ចូល​រួម​ពិភាក្សា​ពី​ស្ថាប័ន​ការពារ​ជាតិ​ និង​សន្តិ​សុខ​ចំនួន​១៤ ​មក​ពី​បណ្ដា​ប្រទេសជា​សមាជិក​អាស៊ាន​ សរុប​ចំនួន​៤៥​រូប​ ដឹក​នាំ​ដោយ​លោក​ជំទាវ ​ឧត្តម​សេនីយ៍​ឯក​ ណឹម ​សុវត្តី ​អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស​ និង​ជា​នាយក ​អង្គភាព​សេនា​តេជោ​។​ ​កិច្ច​ប្រជុំ​បាន​ពិភាក្សា ​និង​ស្វែង​រ​ក​គោល​គំនិត​ពាក់​ព័ន្ធ​នឹង​វិស័យ​សន្តិសុខ ​និង​ការ​ពារ​ជាតិ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​ ដើម្បី​វិភាគ​លើ​កាលា​នុវត្ត​ភាព ​បញ្ហា​ប្រឈម ​និង​ស្វែង​យល់​ពី​ផល​ប៉ះ​ពាល់​ចំពោះ​មជ្ឈភាព​អាស៊ាន ​ដែល​កើត​ចេញ​ពី​ការ​រៀបចំ​យន្ត​ការ​សន្តិសុខ​ថ្មីៗ​នៅ​ក្នុង​តំបន់ ​និង​ដើម្បី​ផ្លា​ស់​ប្តូរ​ទស្សនៈ​អំពី​របៀប​ដែល​អាស៊ាន​អាច​ពង្រឹង​សមត្ថភាព ​ក៏​ដូច​ជា​ភាព​ធន់​របស់​ខ្លួន​ក្នុង​វិស័យ​សន្តិ​សុខ​តាម​អ៊ីន​ធឺ​ណេត ​ជា​ពិសេស​ដើម្បី​កំណត់​អត្ត​សញ្ញាណ​ ព្រម​ទាំង​បង្កើត​យន្ត​ការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​កើត​ចេញ​ពី​បញ្ញា​សិប្បនិម្មិត​ និង​សន្តិសុខ​តាម​អ៊ីន​ធឺណិត​នៅ​ក្នុង​អាស៊ាន។​ កិច្ច​ប្រជុំ​នេះ ​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​ល្អ​ប្រសើរ ​ដោយ​ចង​ក្រង​បាន​ជា​គោល​គំនិត ​និង​ទស្សន​ទាន​សម្រាប់​ជូន​យោបល់​ទៅ​កាន់​ឧត្តម​មន្ត្រី​ការពារ​ជាតិ​អាស៊ាន ​សម្រាប់​ជា​ការ​ពិចារណា​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ នៅ​ចុង​ឆ្នាំ​២០២៤​នេះ។​

       ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​នេះ​ផ​ង​ដែរ​ ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់ ​ឯកឧត្តម ​ឈាង ​វណ្ណា​រិទ្ធ​ ប្រធាន​ក្រុម​ទី​ប្រឹក្សា​រដ្ឋ​សភា​ជាតិ ​ជា​អ្នក​ជំនាញ​ផ្នែក​គោល​គំនិត​ បាន​ធ្វើ​បទ​បង្ហាញ​លើ​ប្រធាន​បទ​ ការ​វាយ​តម្លៃ​លើ​ភាព​ជា​​ដៃ​គូសន្តិសុខ​ដែល​កំពុង​លេច​ឡើង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​ផល​ប៉ះពាល់​ចំពោះ​មជ្ឈភាព ​និង​ការ​ឯកភាព​អាស៊ាន​ ដោយ​បាន​បង្ហាញ​ស្ថានភាព ​ភូមិ​សាស្ត្រ​នយោបាយ ​ពិភព​លោក ​មាន​ការ​ប្រែ​ប្រួល ​ហើយ​នៅ​ក្នុង​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក​ គឺ​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្លាស់​ប្តូរ​អំណាច​សកល​។​ កត្តា​នេះ​ យន្ត​ការ​តំបន់​អាស៊ាន​សំខាន់ៗ​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​បន្ត​ជំរុញ​ការ​ជឿទុក​ចិត្ត​ជា​យុទ្ធសាស្ត្រ​ និង​ពង្រឹង​ពហុ​ភាគី​និយម​ និង​លើក​កម្ពស់​សណ្តាប់​ធ្នាប់​អន្ត​រជាតិ​ផ្អែក​លើ​ច្បាប់​។​ កិច្ច​ប្រជុំ​បណ្តាញ​វិទ្យាស្ថាន​ការ​ពារ​ជាតិ​ និង​សន្តិសុខ​អាស៊ាន ​ឆ្នាំ​២០២៤​នេះ ​នឹង​បន្ត​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​បន្ថែម​ទៀត​ពាក់​ព័ន្ធ​ នឹង​វិស័យ​សន្តិសុខ​ក្នុង​តំបន់​ ក៏​ដូច​ជា​ទិស​ដៅ​ការ​ងារ​បន្ត​របស់​បណ្ដាញ​វិទ្យា​ស្ថាន​ការ​​ពារ​ជាតិ ​និង​សន្តិសុខ​អាស៊ាន​ផង​ដែរ។​ គូស​បញ្ជាក់​ផង​ដែរ​ថា ​សមាជិក​កិច្ច​ប្រជុំ ​ដែល​មក​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ នឹង​អញ្ជើញ​ទស្សន​កិច្ច​នៅ​ប្រាសាទ​អង្គរ​វត្ត​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ជា​ការ​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌ ​និង​ទេស​ចរណ៍​កម្ពុជា​ផង​ដែរ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ