កងទ័ព​អាកាស​ជើង​អាកាស ​នៃ​ខភម ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​សន្និ​សីទ​អាស៊ាន​លើក​ទី​២១ ​របស់​មេ​បញ្ចាការ​កង​ទ័ព​អាកាស​អាស៊ាន​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ដើមី្ប​ធានា​បាន​សន្តិសុខ ​សុវត្ថិភាព ​តាម​ផ្លូវ​អាកាស ​ក្នុង​តំបន់​អាស៊ាន​ ដោយ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៅ​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​សន្នីសីទ ​របស់​មេ​បញ្ជាការ​កង​ទ័ព​អាកាស​អាស៊ាន​លើក​ទី​២១ ​ ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​កា​រ លើ​ទឹក​ដី​ប្រវត្តិ​សាស្ត្រ​ខេត្ត​សៀម​រា​ប នៅ​សាល​សន្និសីទ​សុខា​សៀម​រាប​ នា​ព្រឹក​ថ្ងៃទី​១៦​ ខែ​​កញ្ញា​ ឆ្នាំ​២០២៤ ​ក្រោម​អធិបតី​ភាព ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​សឹង សំណាង អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​អាកាស​ ក្នុង​កិច្ច​ដឹក​នាំ​ប្រជុំ ​ដោយ​មាន​វត្ត​មាន ​ឯកឧត្តម​ អស់​លោក ​លោក​ស្រី​ ជា​មេប​ញ្ជាការ​កង​ទ័ព​ជើង​អាកាស​ នៃ​សមាជិក​អាស៊ាន​ រួម​ទាំង​ក្រុម​ការងារ​លេខា​ធិការ​ដ្ឋាន​អាស៊ាន​ផង​ដែរ​។​

       សន្និសីទ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ចំណង​សាមគ្គី​ភាព ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការសន្តិ​សុខ​ផ្លូវ​អាកាស​អាស៊ាន​ ចែក​រំលែក​ និង​ផ្តល់​ព័ត៌​មាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ សំដៅ​ពង្រឹង​ទំនាក់​ទំន​ង សាមគ្គី​ភាព​ រួម​គ្នា​ទប់​ស្កាត់​​បទ​ល្មើស​រត់​ពន្ធ​​គ្រឿងញៀន​តាម​ផ្លូវ​អាកាស ​ការ​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ភេរ​វ​កម្ម​ តាម​ផ្លូវ​អាកាស​។ លើស​ពី​នេះ​សន្និសីទ​ក៏​បាន​លើក​យក​នូវ​យុទ្ធ​សាស្ត្រ​គន្លឺះ​ល្អៗ​ ដើម្បី​សម្រប​សម្រួល​ការ​ហោះ​ហើរ​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ ​ហើយ​ស្នើ​សុំ​ឱ្យ​មាន​ការ​ជួយ​សង្គ្រោះ​ ទ័ព​អាកាស​នៃ​ប្រទេស​អាស៊ាន ​និង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ និង​ដឹ​កជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ តប​តាម​ភាព​ចាំបា​ច់ ​និង​ទាន់​ពេល​វេលា។​ ​អង្គសន្និសីទ ​ក៏​ពិភាក្សា​ផ្តោត​លើ​ការ​អប់រំ​ និង​បណ្តុះ​បណ្ដាល​ធន​ធាន​មនុស្ស​ សម្រាប់​យុវជន​បន្ត​វេន​នៃ​ទ័ព​អាកាស ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​ ដើម្បី​សិក្សា​ដក​ស្រង់​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​ម​​ក ចាប់​ពី​យុវជន​បន្ត​វេន​រហូត​ដល់​ថ្នាក់​ដឹក​នាំ​នៃ​ទ័ព​អាកាស​។​

       ក្នុង​កិច្ច​ធ្វើ​​សន្និសីទ​ជា​មួយ ​​ ឧត្តម​សេនីយ៍​ឯ​ក គង់ មុនី មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​កង​ទ័ព​អាកាស ​បាន​គូស​បញ្ជាក់​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​សន្នី​សីទ​អាស៊ាន​លើក​ទី​២១ ​របស់​មេ​បញ្ចាការ​កង​ទ័ព​អាកាស​អាស៊ាន​ ដោយ​បាន​គូស​បញ្ជាក់​ថា៖​ នៅ​ជា​រៀង​រាល់​ឆ្នាំ ​ប្រទេស​សមាជិក​អាស៊ាន​ បាន​ធ្វើ​ការ​ប្តូរ​វេន ​ហើយ​ក្នុង​ឆ្នាំ​២០២៤​នេះ​ ត្រូវ​បាន​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​សន្នីសីទ​កង​ទ័ព​អាកាស​អាស៊ាន ​លើក​ទី​២១នេះ​​ ហើយ​ក៏​ជា​លើក​ទី​២​ផង​ដែរ​ របស់​កង​ទ័ព​អាកាស​កម្ពុជា​។​ ឯកឧត្តម​ ក៏​បាន​បញ្ជាក់​ថា​៖ សន្និសីទ​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ទ័ព​អាកាស​នៃ​ប្រទេស​តំបន់​អាស៊ាន ​ព្រោះ​ថា​តាម​រយៈ​សន្និសីទ​នេះ​ កង​ទ័ព​អាកាស​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ ចែក​រំលែក​ព័ត៌​មាន​ រវាង​គ្នា​និង​គ្នា​អំពី​សាមគ្គី​ភាព​ការ​សហការ​ស្អិត​រមួត ​ដើម្បី​រក្សា​បាន​នូវ​ផ្ទៃ​មេឃ​ប្រកប​ដោយ​ស្ថិរភាព​ និង​សន្តិភាព​ ក្នុង​តំបន់​អាស៊ាន​ទាំ​ងមូល​ ទោះ​ជា​ក្នុង​បរិបទ​បច្ចុប្បន្ន​មាន​ការ​វិវត្ត​ និង​ភាព​ខុស​ប្លែក​តាម​តំបន់​មួយ​ចំនួន​របស់​ពិភព​លោក​ក្តី​ តែ​អាស៊ាន​នៅ​តែជា​តំបន់​ស្ថិត​ក្នុង​ស្ថិរភាព​ និង​រួម​សហការ​គ្នា​ល្អ​ជា​និច្ច​។

        ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ក៏​មាន​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​សាមគ្គី​ភាព​ កិច្ច​សហកា​រល្អ​ និង​ស្អិត​រមួត​ និង​​បា​ន​យូ​អ​ង្វែង​ រវាង​សមាជិក​អាស៊ាន​ទាំង​អស់។​ ឯកឧត្តម​ ក៏បា​ន​គូស​បញ្ជាក់​ផង​ដែរ​ថា៖ ​នៅ​ក្នុង​កិច្ច​ប្រជុំ​សន្និសីទ​លើក​ទី​២០ ​ត្រូវ​បាន​ធ្វើ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើ​យ​ចំពោះ​ការ​ប្រមូល​មតិ​មេ​បញ្ជាការ​កង​ទ័ព​អាកាស​អាស៊ាន​ទាំង​អស់​ មិន​បាន​ពេញ​លេញ​នោះ​ឡើយ​ ដោយ​អវត្ត​មាន​មេ​បញ្ជាការ​កង​ទ័ព​អាកាស ​នៃ​ប្រទេស​មួយ​ចំនួន ​នៃ​តំបន់​ដែល​បាន​អាក់​ខាន​មិ​ន​បាន​ចូល​រួម​។​ និយាយ​ដោយ​ឡែក ​នៅ​ប្រទេស​កម្ពុជា​កិច្ច​ប្រជុំ​សន្និសីទ​ទទួល​បាន​លទ្ធផល​មួយ​រយ​ភាគ​រយ​ ដែល​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ បាន​អញ្ជើញចូលរួមមតិយោបល់ និងបានធ្វើការ​ឯកភាព​គ្នា​ទៅ​លើ​ប្រធាន​បទ​ ដែល​កម្ពុជា​យើង​បាន​លើក​ឡើង ​និង​បាន​ជំរុញ​ឱ្យ​ខ្លឹម​សារ​នៃ​ប្រធាន​ប​ទ​នេះ ​យក​ទៅ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ទៀត​ផង​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ