នាយ​ឧត្តម​សេនីយ៍ ​យន្ត​ មីន ​អញ្ជើញ​ចូល​រួម​កិច្ច​សន្ទនា​សេ​អ៊ូល​ឆ្នាំ​២០២៤ ​រៀប​ចំ​ឡើង​ដោយ​សាធារណរដ្ឋ​កូរ៉េ ​នៅ​ទី​ក្រុង​សេ​អ៊ូល​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នាយ​ឧត្តម​សេនីយ៍ ​យន្ត​ មីន​ រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ និង​លោក​ជំទាវ​ បាន​អញ្ជើញ​វិ​ល​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​វិញ​ ប្រកប​ដោយ​សុវត្ថិភាព​ នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​១៣ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​បន្ទាប់​ពី​បាន​អញ្ជើញ​ចូល​រួមនៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២៤ ​ស្ដី​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​បញ្ញា​សប្បនិមិត្ត​(AI)​ ក្នុង​វិស័យ​យោធា​ឆ្នាំ​២០២៤​ និង​កិច្ច​សន្ទនា​ការ​ពារ​ជាតិ​សេអ៊ូល ​ឆ្នាំ​២០២៤ ​នៅទី​ក្រុង​សេអ៊ូល ​សាធារណ​រដ្ឋ​កូរ៉េ​។​ សូម​រំឭក​ថា៖​ នាយ​ឧត្តម​សេនីយ៍ ​យន្ត មីន​ រដ្ឋ​លេខាធិ​ការ​ក្រសួង​ការពារ​ជាតិ​ បាន​អញ្ជើញ​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ ​កាល​ពី​ថ្ងៃ​ទី​០៧ ​ដល់​ថ្ងៃទី​១៣​ ខែ​កញ្ញា​ តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងកា​រពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​កូរ៉េ​។​​

       នៅ​ក្នុង​ឱកាស​នោះ ​នាយ​ឧត្ត​មសេនីយ៍ ​យន្ត ​មីន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការពា​រ​ជាតិ ​អម​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ផ​ន​ ឫទ្ធី​សក្តិ​ នាយក​រង​ នាយក​ដ្ឋាន​បញ្ជូនសា​រ ក្រសួង​ការពារ​ជាតិ​ ក៏​បាន​ចូល​រួម​ថ្លែង​សុន្ទរកថា​ជា​គន្លឹះ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២៤ ​ស្តី​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​បញ្ញា​សប្បនិមិត្ត​អេ​អាយ​(AI)​ ក្នុង​វិស័យ​យោធា​ឆ្នាំ​២០២៤​ផង​ដែរ​។​ កិច្ច​សន្ទនា​នេះ​ បាន​រៀបចំ​ឡើង​ជា​លក្ខណៈ​កិច្ច​ពិភាក្សា ​ដែល​មាន​វាគ្មិន​មក​ពី​បណ្ដា​នាយ​ទាហាន​ជាន់​ខ្ពស់​ដោយ​ផ្ដោត​សំខាន់​លើ​កិច្ច​ការ​សន្តិភាព ​និង​សន្តិសុខ​សកល​ ក្រោម​ប្រធាន​បទ​៣​ធំៗ​រួម​មាន៖​ ១)​ការ​រារាំង​សង្គ្រាម​ និង​រក្សា​សណ្ដាប់​ធ្នាប់​អន្តរជាតិ ​ដោយ​ផ្អែក​លើ​ច្បាប់,​ ២)​សេរីភាព ​សន្តិភាព​ និង​វិបុល​ភាព​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិច ​និង ​៣)​ការ​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ជា​ច្រើ​ន​នៅ​ក្នុ​ង​ពិភព​លោក​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ