ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​អញ្ជើញ​ទស្សន​កិច្ច​នៅ​ក្រុម​ហ៊ុន ​ហ៊ូវៃ ​(Huawei) រដ្ឋធានី​ប៉េ​កាំង​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នៅ​ព្រឹក​ថ្ងៃទី​១២​ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ អម​ដោយ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ច​កា​របរទេស,​ ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋា​ន​ស្រាវជ្រាវ​-​ចារកិច្ច ​និងជា​​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក, ​ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ចៅ ភារិទ្ធ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​សម្ភារៈប​ច្ចេកទេស ​បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ហ៊ុន ​ហ៊ូវៃ​(Huawei) រដ្ឋធានីប៉េ​កាំង ​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​។​

       ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្រ្តី​ ទៀ សីហា ត្រូវ​បានទ​ទួល​ស្វាគមន៍​ដោយ ​លោក ​Xue Man អនុ​ប្រធាន​ក្រុម​ហ៊ុន​ហ៊ូវៃ ​និង​លោក ​Tao Guangyao ប្រធាន​ក្រុម​ហ៊ុន​ហ៊ូវៃ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ហ៊ូវៃ​កម្ពុជា​។​ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ គណៈ​ប្រតិភូ​ជាន់​ខ្ព​ស់ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ស្តាប់​បទ​បង្ហាញ ​និង​របាយ​ការណ៍​ពី​តំណាង​ក្រុម​ហ៊ុន​ហ៊ូវៃ ​ស្តី​ពី​ការ​ដំណើរ​ការ​ប្រតិបត្តិការ​ និង​ចក្ខុ​វិស័យ​រប​ស់​ក្រុម​ហ៊ុន​ទៅ​អនា​គត​។​

       តំណាង​ក្រុម​ហ៊ុន​ហ៊ូវៃ ​ក៏​បាន​លើក​ឡើងពី​ការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​របស់​ក្រុម​ហ៊ុន​បច្ចុប្បន្ន​ ដែល​កំពុង​មាន​ដំណើរ​ការ​នៅ​ក្នុង​ប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​សម្រាប់​ទី​ក្រុង​វៃ​ឆ្លាត​ (Smart City) ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា ​ក្នុង​វិស័យ​សេវា​រដ្ឋបាល​សាធារណៈ ដឹ​ក​ជញ្ជូន​ អប់រំ ​សុខា​ភិបាល ​ហិរញ្ញវត្ថុ ​និង​ខ្សែ​សង្វាក់​ផលិត​កម្ម។​ ក្នុង​វិស័យ​យោធា ​បច្ចេក​វិទ្យា​ដើរ​តួនា​ទី​យ៉ាង​សំខាន់ ​ក្នុង​ដំណើរការ​ទំនើប​កម្ម​កង​ទ័ព​ ដូច​​ជា ការ​ធ្វើ​ប្រតិបត្តិការ ​ការ​រៀប​ចំ​ប្រពន្ធ័​ព័ត៌​មាន​-​ទំនាក់​ទំនង​ ប្រព័ន្ធ​ត្រួត​ពិនិត្យ ​និង​បញ្ជា ​និង​ការ​អប់រំ​បណ្តុះ​បណ្តាល​កង​ទ័ព​ដែល​ទាំង​អស់​នេះ ​ក្រុម​ហ៊ុន​ហ៊ូវៃ ​កំពុ​ង​មាន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រុម​ហ៊ុន ​និង​ប្រទេស​ជា​ដៃគូ​ មួយ​ចំនួន​នៅ​លើ​សកល​លោក​។​ ក្រុម​ហ៊ុន​ហ៊ូវៃ ​គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លំដាប់​ពិភព​លោក​ ដែល​បង្កើ​ត​ឡើង​ក្នុង​ឆ្នាំ​១៩៨៧ ​ដែល​កំពុង​ផ្ត​ល់​សេវា ​និង​ផលិត​កម្ម ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌​មាន​ និង​ទំនាក់​ទំនង​ (ICT) និង​ឧបករណ៍​ឆ្លាត​វៃ​។​ ក្រុមហ៊ុន​លំដាប់​ពិភព​លោក​នេះ​ មាន​បុគ្គលិក​ប្រហែល​២០៧,០០០​នាក់ ​ហើយ​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស ​និង​តំបន់​ជា​ង១៧០ ​ដោយ​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាជន​ជាង​៣​ពាន់​លាន​នាក់ ​នៅ​ជុំវិញ​ពិភព​លោក​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ