ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ ដឹក​នាំ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​កម្ពុជា អញ្ជើញចូល​រួម​វេទិកា​ប៉េ​កាំង​ សៀង​សាន​ ​លើក​ទី​១១​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       តប​​តា​ម​​កា​រ​អញ្ជើញ​របស់​ ឯកឧត្តម ​នាយឧត្តមនាវី ដុង ជុន (Dong Jun) រដ្ឋមន្ត្រី​ការពារជាតិ​ ​នៃ​សាធារណរដ្ឋ​​ប្រជា​មានិត​​ចិន​ នាព្រឹក​ថ្ងៃ​ពុធ ​៩​កើត​ ខែ​ភទ្រប​ទ​ ឆ្នាំ​រោង​ ឆស័ក ​ព.ស.​ ២៥៦៨ ​ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ​ឆ្នាំ​២០២៤​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដឹក​នាំ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​កម្ពុជា ​អញ្ជើញ​ចូល​រួម​វេទិកា​ប៉េកាំង​ សៀង​សាន​ លើក​ទី​១១ ​ដែល​នឹ​ងប្រព្រឹត្ត​ទៅ​ ចាប់​ពី​ថ្ងៃ​ទី​១២​-​១៤ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​នៅ​ទីក្រុង​ប៉េកាំង ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន។

       ចូល​រួ​​មអម​ដំណើរ ​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រួមមាន ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ ណឹម សុវត្ថិ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចកា​រ​បរទេស ​ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ានិត អគ្គ​នាយក​ អគ្គនាយកដ្ឋាន​ស្រាវ​ជ្រាវ​-​ចារកិច្ច ​និង​ជា​មេបញ្ជាការរង​កង​ទ័ព​ជើង​គោក​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក​ អគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស ព្រមទាំងនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។

       នៅក្នុង​ឱកាស​នៃការ​ចូល​រួម​វេទិកា​ប៉េកាំង​សៀង​សាន​ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹង​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ទី​២​ ស្តីពី «ពហុ​ប៉ូល និង​ការវិវត្ត​សណ្តាប់​ធ្នាប់​អន្តរជាតិ»​។ ក្នុង​អំឡុង​ពេល​នៃ​ការ​ចូល​រួម​វេទិកា​នេះ​ដែរ​ ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីការពារជាតិ ​នឹង​ចូល​ជួប​សម្តែង​ការ​គួរ​ស​ម និង​ពិភាក្សា​ការងារ​ទ្វេភាគី​ជា​មួយ​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ចាំង យូសៀរ អនុ​ប្រធាន​ទី​១​ គណៈកម្មការ​យោធា​មជ្ឈិម​ចិ​ន ដើម្បី​ជំរុញ​ចំណង​ទំនាក់​ទំ​នង មិត្តភាពដែកថែប និង​កិច្ច​សហប្រតិបត្តិការការពារជា​តិ ​ រវាង​ប្រទេសទាំ​ងពីរ  ឲ្យកា​ន់​តែ​ស៊ី​ជម្រៅថែ​ម​ទៀត។​ ជា​មួយ​គ្នា​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជា​មួយ​រដ្ឋមន្ត្រី​ការពារប្រទេស​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ និងរដ្ឋមន្ត្រី​ការពា​រប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​និង​មាន​ជំនួប​ទ្វេភាគី ​ជា​មួយដៃ​គូសន្ទនា​មួយ​ចំនួន​ទៀត​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ និង​សន្តិសុខ​ជាមួយគ្នាផង​ដែរ​។

       អញ្ជើញ​ជូន​ដំណើរ​ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នា​ឱកាស​នោះ​មាន​ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍ ​ចាយ សាំងយុង រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ ​និង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ព្រម​ទាំង​មាន​វត្តមាន​ ​ឯកឧត្តម​ ថ្នាក់​ដឹក​នាំ ​នាយ​ទាហាន​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ជា​ច្រើន​រូប​ទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ