ឧត្តម​សេនីយឯ​ក ​ម៉ឹង ​ពន្លក​ សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ​និង​ប្រគល់​-​ទទួល ​ស្ថានីយ៍​ស្តុក​ប្រេង​ឥន្ធនៈ​ត្រៀម​​ជូន​ដល់​ទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​ ៤​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ស្ថានីយ៍​ស្តុ​ក​ប្រេង​ឥន្ធនៈ​ ត្រៀម​បម្រុង​សម្រា​ប់​ផ្គត់​ផ្គង់​បម្រើ​ឲ្យ​សកម្មភាព​កង​យោធព​លខេមរ​ភូមិន្ទ​ នៅ​ទិស​យុទ្ធភូមិ​ភាគ​ទី៤​ ​មួយ​កន្លែង​ អំណោយ​របស់ ​អគ្គនាយក​ដ្ឋាន​ភស្តុភា ​ហិរញ្ញវត្ថុ​ ក្រសួង​ការពារ​ជាតិ​ ផ្តល់​ជូន​យោធ​ភូមិ​ភាគ​ទី៤ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ នឹង​ធ្វើ​ពិធី​ប្រគល់​ ទទួល ​ដល់​សមីអង្គភាព​ហើយ​នាព្រឹកថ្ងៃទី០៦​ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​​ នៅទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី ​៤​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​បាគង ​ខេត្ត​សៀម​រាប​។ ពិធី​សម្ពោធ​នេះ​បាន​ប្រព្រឹត្តទៅ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​​ ឧត្ត​ម​សេនីយ៍ឯ​ក ​ម៉ឹង ពន្លក​ អគ្គ​នាយក​ អគ្គនាយកដ្ឋា​ន​ភស្តុភារ​ ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ នាយ​ទាហាន​ជាន់​ខ្ពស់​ជំនាញ​របស់​ភស្តុកភារ ហិរញ្ញវត្ថុ របស់ក្រសួង​ការពារ​ជាតិ ​និង​យុទ្ធភូមិភាគ ​៤ ​ចូល​រួម​ជា​ច្រើន​រូប​។

       ក្នុង​​មតិ​ស្វាគមន៍​ ដែល​អាន​ដោយ ​ឧត្តម​សេនីយ៍​ទោ សុក រីនណា មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​ទី​៤​ និង​របាយ​ការណ៍​សាង​សង់​របស់ ឧត្តម​សេនីយ៍​ទោ​ នួ​ន​ សុខូ ​នាយក ​នាយកដ្ឋាន​ប្រេង​ឥន្ធនៈ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​គូស​បញ្ជាក់​ថា​៖ ស្ថានីយ៍​ស្តុ​ក​ប្រេង​ត្រៀម ​ដែល​ត្រូវ​ធ្វើ​ពិធី​សម្ពោ​ធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ និង​ធ្វើ​ពិធី​ប្រគល់​ទទួល​ជូន​ដល់​ទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី ​៤​ ​នា​ពេល​នេះ ​បាន​ចាប់​ផ្ដើម​សាង​សង់​ដោយ​ អគ្គនាយក​ដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ តាម​រយៈ​នាយកដ្ឋាន​ប្រេង​ឥន្ធនៈ ​មាន​ទំហំ ​108​ម៉ែត្រការ៉េ​ (មាន​ទទឹង​ 8.4m ​និង​បណ្តោយ ​12.88m)​ បំពាក់​ស៊ីទែន​ចំនួន​ ២​គ្រឿង​ អាច​ស្តុក​ទុក​ប្រេង​ឥន្ធនៈ​បាន​ចំនួន​ ១​ ម៉ឺន​ ៥ ០០០ ​លីត្រ​។ ស្ថានីយនេះ​ចាប់​ផ្ដើម​សាង​សង់​ពីថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ ​រហូត​ដល់​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០២៤ ​មាន​រយៈ​ពេល​ ១២៣​ថ្ងៃ ដោយ​សាង​សង់​ស្រប​ទៅតា​ម​បទ​ដ្ឋាន​ស្តង់​ដា​បច្ចេក​ទេស​ រួម​ទាំង​ការ​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​ចូល​ និ​ង​ប្រព័ន្ធ​អគ្គីសនី​ ប្រើ​ផ្នែក​ខាង​ក្នុង​ ដោយ​បាន​បំពាក់​សម្ភា​រៈ​ការពារ​ និង​ពន្លត់​អគ្គីភ័យ​(ម្សៅ​ភ្ជួរ​ បំពង់​ពន្លត់)​ជា​ដើម​ ដើម្បី​បញ្ជៀស​ពី​ហា​និភ័យ​ណាមួយ​ដែល​កើត​មាន​ឡើង​ដោយ​យថា​ហេតុ​​។​

ឯកឧត្តម​​ ឧត្ត​ម​សេនីយ៍ឯ​ក ​ម៉ឹង ពន្លក​ អគ្គ​នាយក​ អគ្គនាយកដ្ឋា​ន​ភស្តុភារ​ ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ

      ថ្លែង​ក្នុង​ពិធី​នោះ​ ឧត្តម​សេនីយ៍​ឯ​ក ម៉ឹង ពន្លក អគ្គនាយក​ អគ្គនាយក​ដ្ឋាន​ភស្តុភា ​ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារជាតិ ​បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ព​ស់​ចំពោះ​កិច្ច​សហការ​ល្អ​ រវាង​ថ្នា​ក់​ដឹក​នាំ ​នាយក​ដ្ឋាន​ប្រេ​ងឥន្ធនៈ​ និង​សហការី ​ជា​មួយ​ថ្នាក់​ដឹ​កនាំ​គ្រប់​លំដាប់​ថ្នាក់​ របស់​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៤​ ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ សម្រេច​បាន​​នូវ​បទបញ្ជា​ថ្នាក់​ដឹ​កនាំ​ ក្នុង​ការ​ងារ​កសាង​ស្ថានីយ៍​ស្តុក​ប្រេង​ឥន្ធនៈ​ត្រៀម​នេះ​ឡើង​។ ឯកឧត្តម​ ម៉ឹង ពន្លក បាន​លើក​ឡើងថា​៖ អគ្គនាយក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ ​ក្រោម​ការ​ដឹក​នាំ​ និង​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការ​ពារ​ជាតិ​ បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ​ងារ​តាម​តួនាទី​យ៉ាង​សកម្ម ​ដើម្បី​បម្រើ​គាំទ្រ​ ដោះ​ស្រាយ ​ផ្គត់ផ្គង់ ​និង​ធានា​ជីវភាពជូ​ន​ ទូ​ទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ក្នុ​ង​នោះ​ភារកិច្ច​ទទួល​ខុស​ត្រូ​វ​លើការ​ធានា​ប្រេង​ឥន្ធនៈ​ជូន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​មូល ​ មិន​មែន​ជា​ការ​ងារ​សាមញ្ញ​ពេក​នោះ​ទេ ​ក្នុង​នាម​ជា​សេនា​ធិការ​ឱ្យ ​ក្រសួង​ការពារ​ជាតិ​ គ្រប់​គ្រ​ង និង​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ លើ​ជំនាញ​ប្រេង​ឥន្ធនៈ​គ្រប់​ប្រភេទ​ សម្រាប់​ប្រើប្រាស់​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ កសាង​ផែន​ការ​សេចក្តី​ត្រូវ​ការ​ប្រេង​ឥន្ធនៈ​ ផ្គត់​ផ្គង់​ បែង​ចែក​ដល់​បណ្តា​ប្រភេទ​ទ័ព​ និង​សម្រ​បសម្រួ​ល​ដោះ​ស្រាយ​កិច្ចការ​ធានា​ប្រេង​ឥន្ធនៈ​ឱ្យ​បាន​សម​ស្រ​ប​ទៅ​តាម​ការវិវត្ត​ នៃ​សភាព​ការណ៍​ និង​សំណូមពរ​ភារកិច្ច​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ។

       ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ម៉ឹង ពន្លក ក៏​បាន​បញ្ជាក់​ អំពី​ហេតុ​ផល​ដែល​នាំ​ឱ្យ​មាន​ការ​សាង​សង់​ ស្ថានីយ៍​ស្តុក​ប្រេង​នេះ​ផង​ដែរ​ថា​៖​ នៅ​ក្នុង​ឱកាស ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ ​និង​ទិស​ដៅ​ឆ្នាំ២០២៤​ របស់ ​អគ្គ​បញ្ជាការ​ កាល​ពី​ថ្ងៃទី​២៥-​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០២៤ ​កន្លង​ម​ក នាយ​ឧត្តម​សេនីយ៍ ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ដោយ​មាន​សំណូមពរ​ជា​ច្រើ​ន​ពី​គ្រប់​អង្គភាព​ពាក់​ព័ន្ធ​ ដែល​ក្នុ​ងនោះ​មាន​សំណូមពរ​ របស់​បណ្តា​អង្គភាព​ អំពី​សេចក្តី​ត្រូវ​ការ​ទីតាំង​ស្តុក​ប្រេង​ឥន្ធនៈ ​សម្រាប់​ត្រៀម​តាម​បណ្តា​អង្គភាព​មួយ​ចំនួន​ ដែល​មាន​ភារកិច្ច​ចាំ​បាច់​នោះ ​អគ្គនាយកដ្ឋាន​ក៏បាន​បញ្ជា​ឱ្យ​ នាយកដ្ឋាន​ប្រេង​ឥន្ធនៈ ​ដឹក​នាំ​ក្រុម​ការងារ​ចុះពិ​និត្យ ​និង​សិក្សា​ដល់​ទីតាំង​ភ្លាមៗ​ ដើម្បី​សិក្សា​ទី​តាំង ​និង​វាយ​តំលៃ​ក្នុង​ការងារ​សាង​សង់​ និង​​រិះ​រក​គ្រប់​មធ្យោបាយ ​ដោយ​ការ​សន្សំសំចៃ ​ច្នៃ​ប្រឌិត​ ធ្វើ​យ៉ាងណា​ដើម្បី​អាច​មាន​លទ្ធភាព​ ក្នុ​ង​ការ​សាងស​ង់​ស្ថានីយ៍​ ស្តុក​ប្រេ​ងឥន្ធនៈ​ នេះ​ឡើង​ជាបន្ទាន់​ ក្នុង​ការធានា​ដល់​ការងារ​របស់​កង​ទ័ព​ឱ្យ​បាន​ទាន់​ពេល​វេលា​។ ឯកឧត្តម ម៉ឹង  ពន្លក បាន​លើក​ឡើង​ពីរ​ចក្ខុវិស័​យ​លើ​ការងារ​ធានា​ភស្តុភារ​ ហិរញ្ញវត្ថុ​និយាយជា​រួម​ និង​និយាយ​ដោយ​ទ្បែក​ជំនាញ​ប្រេង​ឥន្ធនៈ​ គឺ​ជា​ចក្ខុ​វិស័យ​ក្នុ​ងការ​ជំរុញ​ឲ្យគ្រប់​បណ្តា​អង្គភាព​ ដែល​មាន​រថយន្ត ​យន្ត​យុទ្ធ ​រថក្រោះ​ រថពាស​ដែក​ ត្រូវ​តែ​មាន​ស្ថានីយ៍​ស្តុក​ប្រេង​នៅ​ក្នុង​អង្គភាព ​ប៉ុន្តែ​ដោយ​លទ្ធភាព​ថវិកា​ជាតិ​មាន​កម្រិត​ផ​ងនោះ ​យើង​មិន​បាន​ដាក់​ចូល​គ្រោ​ង​ក្នុង​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​នោះ​ទេ។ ​ឯកឧត្តម ម៉ឹង ពន្លក បាន​រំលឹកដល់​មេ​បញ្ជាការ ​ពិសេស​ជំនាញ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ និ​ង​ការ​ថែទាំ​ស្ថានីយ៍ស្តុក​ប្រេង​ត្រៀម ​ឱ្យមាន​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ ​(ប្រេង​ត្រៀម)​ឱ្យបាន​ត្រឹម​ត្រូ​វ សម្រាប់​ត្រៀម​ធានាដ​ល់​ការ​ចល័ត ​មធ្យោបាយ​គ្រឿង​ចក្រ​ធុន​ធ្ងន់​ ធុន​ស្រាល ​របស់​អង្គភាព​ ដើម្បី​អនុវត្តបទ​បញ្ជា​តាម​សំណូមពរ​ និង​ការ​ងារ​ចាំ​បាច់ប​ន្ទាន់ៗ​ ​រប​ស់កង​យោធ​ពលខេ​មរភូមិន្ទ។ ជាមួយគ្នានេះ​ដែរ​ ក៏​ត្រូវ​ម្ចាស់​ការ​លើកា​រ​គ្រប់​គ្រង​ ថែ​រក្សា​ទាំង​គុណភា​ព​ និង​បរិមាណ​ឱ្យបាន​ត្រឹមត្រូវ​ តាម​លក្ខណៈ​ស្តង់​ដា​ ដើម្បី​ធានា​ក្នុង​ការអនុវត្ត​ការងារ​សម្រេច​បាន​តាម​បទ​បញ្ជា​។ ​ ស្ថានីយ៍ស្តុក​ប្រេ​ង​ឥន្ធនៈនេះ​ យើង​អាច​ប្រើប្រាស់​តាម​សេចក្តីត្រូវ​ការ​ជា​ប្រចាំ​ ហើយ​យើង​នឹង​ដាក់​បំពេញវិ​ញតាម​រយៈគោលរ​បប​ប្រេង​ប្រើប្រាស់​ប្រចាំ​ខែ​របស់​អង្គភាព​ ដែលទទួលតាម​រយៈ​នាយកដ្ឋាន​ប្រេង​។​

       ឯកឧត្តម ម៉ឹង ពន្លក ក៏​បាន​ជំរុញ​ឲ្យ​ជំនាញ​គ្រប់​គ្រង​ការងារ​ថែ​ទាំ​ស្ថានីយ៍​ស្តុ​កប្រេង​ត្រៀម ​ត្រូ​វម្ចាស់​ការ​គ្រប់​គ្រង​ថែ​រក្សា​គ្រឿង​បំពាក់​ សម្ភារៈ​ផ្សេងៗ ​សិក្សា​ស្វែង​យល់​ និង​ចេះ​ប្រើប្រាស់​ឧបករណ៍​បំពាក់​ទាំង​ទ្បាយ​ ដែល​មាន​នៅ​ក្នុង​ស្ថានីយ៍​ស្តុ​ក​ប្រេង​ត្រៀម​នេះ​។ ទន្ទឹម​និ​ងនេះ​ដែរ​ក៏​ត្រូវ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​នូវ​រាល់​ឧបករណ៍​សម្ភារៈ​បំពាក់​ដើម្បី​ធានាបា​ន​នូវ​ប្រសិទ្ធ​ភាព​ការ​ងារ​ធានា​ប្រេង​ឥន្ធនៈ​បាន​ទាន់​ពេល​វេលា​ និង​ត្រៀម​ជា​ប្រចាំ​ នូវ​ឧបករណ៍ ​សម្ភារៈ​ពន្លត់​អគ្គីភ័យ ​ដើម្បី​ធានា​ថា​ពួក​វា​អាច​ប្រើ​ប្រាស់​បាន​។ រៀប​ចំ​ក្រុម​ប្រចាំ​ការ​ ដើម្បី​ធានា​បាន​សន្តិសុខ ​និង​សុខ​សុវត្ថិភាព ​ហើយ​ត្រូវ​មាន​ទំនាក់​ទំនង​ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ នឹង​ការ​បង្កា​រពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ​របស់​ខេត្ត​ ដែល​មាន​លេខ​ (078 773 774​ ជា​ក្រុម​ការងារ​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស)​។ ត្រូវ​ត្រួត​ពិនិត្យ​ ស៊ី​ទែន​ប្រេង​ឥន្ធនៈ ​ដើម្បី​ជៀស​វាង​ មាន​ករណី​លេច​ធ្លាយ​ ប្រេង​ជាយថាហេតុ, រក្សា​អនាម័យ និង​បរិស្ថាន​ជុំវិញ​ឱ្យ​បាន​ល្អ​ជា​ប្រចាំ​។ ឯកឧ​​ត្តម​ ឧត្តម​សេនីយ៍​ឯក ម៉ឹង ពន្លក ក៏​បាន​កាត់​ខ្សែ​បូរណ៍​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ត្រៀម​ នៅ​ទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​ ៤ ​ព្រម​ទាំង​បាន​ចុះពិនិត្យ​មើល​ផ្ទះ​បាយ​របស់​យោធ​ភូមិ​ភាគ, ឃ្លាំង​ផ្គត់ផ្គង់​ភស្តុភារ​,​ នឹង​បាន​អញ្ជើញ​ចុះសាក​សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ ​និង​យុទ្ធ​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាលនៅ​ក្នុ​ងមន្ទីរពេទ្យ​យុទ្ធភូមិ​ភាគ​ទី​ ​៤ ​ហើយ​បាន​ផ្ដ​ល់​នូវ​អំណោយ ​របស់​អគ្គនាយក​ដ្ឋាន ​ ភស្តុភារ ​ហិរញ្ញវត្ថុ ក្រសួង​ការពារ​ជាតិ​ ក្រុម​គ្រប់គ្រង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មាន៖ ​ត្រីខ ​ចំនួន ​២០០​គីឡូក្រាម​ ស្មើ​នឹង​ ១០កេស, អង្ក​រ ចំនួន២​តោន, ថវិកា​ចំនួន ​៥ ​លាន​រៀល​, ម៉ូតូស៊ី​ទែន​ដឹក​ប្រេង​ឥន្ធនៈ​ ០១ គ្រឿង​, ឧបត្ថម្ភ​ដល់​ក្រុម​កងកិ​ត្តិយស​ថវិកា​ ៥៦​ម៉ឺនរៀល, ជូនដ​ល់​មន្ទីរពេទ្យ​យោធភូ​មិភា​គ​ទី៤ ថវិកា ​១​លានរៀល និង​ជូន​អ្នក​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធ​ភូមិ​ភាគ​ទី៤ ​ក្នុង​ម្នាក់ៗ​ថវិកា​ ៥​ម៉ឺនរៀល ផង​ដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ