ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​យន្ត​ មីន​ អញ្ជើញ​ចូល​រួម​ជា​​អធិបតី​ ក្នុង​ពិធី​ជប់​លៀង​លើ​នា​វា​កងទ័​ពជើ​ង​ទឹក​អូស្ត្រាលី ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នាយ​ឧត្ត​មសេនីយ៍​ យន្ត​ មីន​ បាន​ថ្លែង​ថា​៖ កិច្ច​សហប្រតិបត្តិការ​យោធា​កម្ពុជា​-​អូស្ត្រាលី​ បន្ត​រក្សា​ចំណង​មិត្ត​ភាព​ដ៏​ល្អ​ និង​ពង្រីក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ហើយ​នឹង​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​ដៃ​គូរ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ពេល​អនាគត។​ នាយ​ឧត្តម​សេនីយ៍ ​យន្ត ​មីន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​ពិធី​ជប់​លៀង​លើ​នាវា​កង​ទ័ព​ជើង​ទឹក​អូស្ត្រាលី ​មាន​ឈ្មោះ​ថា ​HMAS Perth ដែល​បាន​ចូលចត​នៅ​កំពង់​ផែ ​ខេត្ត​ព្រះ​សីហនុ ​នា​ថ្ងៃ​ទី​០២ ​ខែ​កញ្ញា​ ឆ្នាំ​២០២៤​។​

      ក្នុង​នាម ​នាយ​ឧត្ត​ម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ, ​នាយ​ឧត្តម​សេនីយ៍​ យន្ត មីន បាន​សម្តែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​អូស្ត្រាលី ​ដែលតែង​​តែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក៏​ដូច​ជា​ក្រសួង​ការពារ​ជាតិ​ ក្នុង​ស្មារតី​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ និង​ជា​មិត្ត​ដ៏​ល្អ ​ក្នុង​ទំនាក់​ទំនង​មិត្ត​ភាព​ដ៏​ល្អ​ប្រសើរ ​និង​ពង្រឹង​កិច្ច​ទំនាក់​ទំនង​ដ៏​ស៊ី​ជម្រៅ​កាន់​តែ​រឹង​មាំ​លើ​គ្រប់​វិស័យ ​ជា​ពិសេស​វិស័យ​ការ​ពារ​ជាតិ ​រវាង​ប្រទេស​ទាំង​ពីរ​។​ ជារួម​កិច្ច​សហប្រតិបត្តិការ​យោធា​កម្ពុជា​-​អូស្ត្រាលី ​បន្ត​រក្សា​ចំណង​មិត្ត​ភាព​ល្អ​ និង​ពង្រីក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​និង​វាយ​តម្លៃ​ខ្ពស់​សម្រាប់​ក្រុម​ការ​ងារ​សេហប្រតិបត្តិការ​កម្ពុជា​-​អូស្ត្រាលី ​នៃ​ប្រទេសទាំ​ង​ពីរ​ ដែល​បាន​ដើរ​តួយ៉ាង​សំខាន់​ ក្នុង​ការ​ធ្វើ​ផែន​កា​រកិច្ច​សហប្រតិបត្តិការ​យោធា​ទ្វេ​ភាគី​ជា​រៀង​រាល់​ឆ្នាំ​។ នៅ​ឆ្នាំ​នេះ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ចំនួន​២​ ដែល​ទើប​តែ​បញ្ចប់​នៅ​ពេល​ថ្មីៗ​នេះ​គឺ ទី​១-​ក្រុម​ការ​ងារ​សហប្រតិបត្តិការ​កម្ពុជា​-​អូស្ត្រាលី​ ​លើក​ទី​១៤ ​(DCWG-14) និងទី​២ ​កិច្ច​សន្ទនា​គោល​នយោបា​យ ​យុទ្ធ​សាស្ត្រ​កម្ពុ​ជា-​អូស្ត្រាលី​លើក​ទី​៩ ​(SPD-9) ដែល​ទទួល​បាន​លទ្ធផល​ខ្ពស់ ​សម្រាប់​ផែន​ការ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។​ លើស​ពី​នេះ​អូស្ត្រាលី​បានជួយឧបត្ថម្ភ​ដល់​ការ​ចង​ក្រង​សៀវភៅ​ ស ​ការ​ពារ​ជាតិ ​និង​បន្ត​ជួយ​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ឆ្នាំ​២០២៤​ ព្រម​ទាំង​ការ​ងារ​សន្តិសុខ​លម្អ​សមុទ្រ​បន្ថែម​ទៀត។​​ កិច្ចការ​ទាំង​អស់​នេះ​ ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​អូស្ត្រាលី ​គឺ​ដៃ​គូកិច្ច​សហប្រតិបត្តិការ​ដ៏​មាន​សក្តានុ​ពល​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា។​

      នាយ​ឧត្តម​សេនីយ៍ ​យន្ត មីន បាន​ធ្វើ​ការ​កត់​សំគាល់ ​អំពី​សារៈ​សំខាន់ ​នៃ​ដំណើ​ទស្សនៈ​កិច្ច​របស់​ សម្តេច​ធិបតី ​ហ៊ុន ​​ម៉ា​ណែត ​​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឱកាស​ដែល​សម្តេច​ធិបតី​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​ពិសេស​អាស៊ាន​-​អូស្ត្រាលី​ ក្នុង​ខែ​មីនា​ ឆ្នាំ​២០២៤ ​ក្នុង​នោះស​ម្តេច​ ក៏​បាន​ជួប​ទ្វេភាគី ​និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ ដែល​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ ឱ្យ​ឈាន​ដល់​ដៃ​គូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ នៅ​ពេល​អនាគត​។​ បន្ថែម​ពី​នេះ ​ក្នុង​នាម​ក្រសួង​ការពារ​ជាតិ​ នាយ​ឧត្តម​សេនីយ៍ យន្ត មីន ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំង​មូល​ បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​ចូល​រួម​ចំណែក​របស់​អូស្ត្រាលី​ដល់​ដំណើរ​ការ​សន្តិភាព​នៅ​កម្ពុជា ​និង​គាំទ្រ​ដល់​ការ​ស្តារ​ និង​អភិវឌ្ឍន៍​កម្ពុជា​លើ​វិស័យ​ជា​ច្រើន​ ដូច​ជា​ កសិកម្ម ​អប់រំ ​និង​សកម្មភាព​ដោះ​មីន​ជា​ដើម​។​

      សូម​បញ្ជាក់​ថា៖ ​នាវា​កង​ទ័ព​ជើង​ទឹក​អូស្ត្រាលី​ គឺ​ជា​ប្រភេទនា​វាច​ម្បាំង ​មាន​ឈ្មោះ ​HMAS Perth ដឹ​ក​នាំ​ដោយ​វរនា​វី​ទោ ​Ben Dalton មេ​បញ្ជាការ​នាវា​កង​ទ័ព​ជើង​ទឹក​ អូស្រ្តាលី ​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ​មាន​រយៈពេល​៣​ថ្ងៃ​ គិត​ចាប់​ពីថ្ងៃ​ទី០២ ​ដល់​ថ្ងៃ​ទី​០៤ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​ បង្កើន​ទំនាក់​ទំនង​ និង​រឹត​ចំណង​មិត្ត​ភាព​ សាមគ្គី​ភាព​ឱ្យ​កាន់​តែ​ល្អ​ទ្វេ​ឡើង​ថែម​ទៀត​ រវាង​ប្រទេ​ទាំង​ពីរ​(កម្ពុជា-អូស្ត្រាលី) ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ