កិច្ច​ប្រជុំ​បូក​សរុប​ការងា​រ​ខែ​សីហា និង​លើក​ទិ​ស​ដៅ​សម្រាប់​អនុវត្ត​បន្ត​ខែ​កញ្ញា ឆ្នាំ២០២៤ ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ២០២៤ នៅ​ទី​ស្ដីកា​រ​ក្រសួង​ការ​ពារ​ជាតិ​ បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​ការងា​រ​ខែ​សីហា និង​លើក​ទិ​ស​ដៅ​សម្រាប់​អនុវត្ត​បន្ត​ខែ​កញ្ញា ឆ្នាំ២០២៤ ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ចាយ សាំងយុន រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​។

       ក្នុង​របាយ​ការណ៍​បូក​សរុប​ការងា​រ ដែលលើក​ឡើង​ពី​ព្រឹត្តិការណ៍​សំខាន់ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​វិវឌ្ឍន៍​រីក​ចម្រើន​ថ្មីៗ​ក្នុង​ខែ​កញ្ញា​កន្លង​មក​ ដែល​កង​យោធ​ពល​ខេម​រភូមិន្ទ​បាន​ចូល​រួម​បំពេញ​ភារៈ​កិច្ច​សហការ​ការ​ពារ​ជា​មួយ​ស្ថាប័ន​នានា​ ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​។ ក្នុង​របាយ​ការណ៍​ប្រចាំខែ​ ក៏​បាន​លើក​ឡើង​ពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការពារ​សន្តិសុខ​ ស្ថិរភាព​ សណ្ដាប់​ធ្នាប់​សាធារ​ណៈ ដែល​កង​យោធ​ពល​ខេមរភូមិន្ទ​ ក៏​ដូច​ជា​​កង​រាជ​អាវុធ​ហត្ថ​ខិត​ខំ​ពុះ​ពារ​សម្រេច​បាន​នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លង​ទៅ​ ក្រោម​កិច្ច​សហការ​ជា​មួយ​កម្លាំង​មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុង​ភារ​កិច្ច​ការ​ពារ​ជាតិ​ ការពារប្រជាជន។​ នៅ​ក្នុង​ខែ​សីហា​នេះ​ កង​យោធព​លខេមរ​ភូមិន្ទ​បាន​ពង្រឹង​​កិច្ចការ​ការ​ពារ​ជាតិ​ លើ​គ្រប់​វិស័យ​នៅ​តាម​តំប​ន់ព្រំ​ដែន​គោក​ ដែន​សមុទ្រ​ ធ្វើ​ល្បាត​ជា​ប្រចាំ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​រៀងៗខ្លួន ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​គ្រប់​គ្រង​សភាព​ការណ៍​ នឹង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​នៅ​តាម​ព្រំដែន​ និង​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​វិញ​ទៅ​មក​​ប្រទេស​ជិត​ខាង​។ កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ធ្វើ​ម្ចាស់​ការ​ និង​សហការ​​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ចូល​រួម​យ៉ាង​សកម្ម​ការ​ពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​ ធ្វើ​ការ​បង្ការ​ទប់​ស្កាត់​ និង​បង្ក្រាប​សកម្មភាព​បទ​ល្មើស​គ្រប់​ប្រភេទ​ ភាព​អនាធិប​តេយ្យ​ផ្សេងៗ និង​សហកា​រចូ​លរួម​ការ​ពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិភូ​ជាតិ​ អន្តរជាតិ និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ព្រម​ទាំង​គោរព​អនុវត្ត​បទ​បញ្ជា​អនុសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​បង្ក្រាប​សកម្មភាព​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ។  បណ្ដា​ស្ថាប័ន​អង្គភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​សកម្មភាព​ការ​ងារ​របស់​ខ្លួន​ និង​បាន​បន្ត​អនុវត្ត​ការងារ​ហ្វឹកហ្វឺន ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​នយោ​បាយ​ និង​ការងារ​សតិ​អារម្មណ៍​កង​ទ័ព​ ការងារ​កសាង​បែប​បទ​យោធិន​ចូល​និវត្តន៍​ និង​ប្រភេទ​ពី​រ ការ​ងារ​កសាង​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​ផ្សេងៗ​ ការងារធានា​ភ័ស្តុភារ​-ហិរញ្ញ​វត្ថុ​ ការ​ងារ​ធានា​គ្រឿង​បំពាក់​សម្ភារៈ​បច្ចេក​ទេស​ កែ​ច្នៃជួ​ស​ជុល​ថែទាំ​លើក​កម្ពស់​សុវត្ថិភាព​ គុណ​ភាព​គ្រឿង​បំពាក់​ ការងា​រសុខា​ភិបាល​ បាន​លើក​កម្ពស់​សុខុមាល​ភាព​ជូន​កង​ទ័ព​ និង​ប្រជា​ពល​រដ្ឋ​ ដែល​មាន​មូល​ដ្ឋាន​នៅ​ជិត​កន្លែង​បោះទ័ព​។ បាន​គ្រប់គ្រង​ និង​ធានា​ដល់​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​បញ្ជូន​សារ​ ការ​ងារ​កសាង​បណ្ដាញ​ផ្លូវ​គមនាគមន៍ ស្ពាន លូ និង​សំណង់​ផ្សេងៗក្នុង​កង​ទ័ព ​បាន​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​កង​យោធ​ពល​ខេមរភូមិន្ទ​ ធ្វើ​ការ​ងារ​ល្អលើ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​យោធា​ជា​មួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ និង​លើ​សកល​លោក​។ ការងា​រកសាង​​ និងដំណើរការវិមា​ន​ឈ្នះឈ្នះ​ និងតំបន់​ប្រវត្តិសាស្ត្រ​យោធា​ បន្តការ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាជាតិ​ ព្រម​ទាំង​ការងា​រមួយ​ចំនួ​ន​ទៀត​ ដោយ​សម្រេច​បាន​នូវលទ្ធផល​គួរ​ជា​ទី​មោទន​។

       ក្នុង​កិច្ច​ប្រជុំ ​នាយឧត្តមសេនីយ៍​ ចាយ​ សាំង​យុន រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការពា​រជាតិ​ បាន​ស្នើ​ដល់​ឯកឧត្តម​ អស់​លោក​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ ផ្តល់​ជា​មតិ​យោបល់​ ក្នុង​ការ​កែ​តម្រូវ​នូវ​ពង្រាង​របាយ​ការណ៍​បូក​សរុប​ការងារ​ខែ​សីហា​នេះ​ ឲ្យ​បាន​ផុស​ផុល​ដើម្បី​ដាក់​ចេញ​នូវ​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​ ខែ​កញ្ញា​ ឆ្នាំ២០២៤នេះ​ ឲ្យ​ដំណើរកា​រទៅ​ប្រកប​ដោយ​លទ្ធផល​កាន់​តែ​ប្រសើរ​ឡើង​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ