ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       កាល​ពី​ថ្ងៃ​ទី​២៦ ​ខែសី​ហា ​ឆ្នាំ​២០២៤ ​នៅ​ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ ​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ទិស​ដៅ​អនុវត្ត​បន្ត​ ដែល​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឃឹម ​ប៊ុន​សុង​ រដ្ឋ​លេខា​ធិការ​ក្រសួង​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ព្រម​ទាំង​អញ្ជើញ​ចូល​រួម​ពី ​ឯកឧត្តម​ រដ្ឋលេខា​ធិការ ​អគ្គ​លេខា​ធិការ ​សមា​ជិក​ក្រុម​ប្រឹក្សា ​និង​នាយ​ទាហាន ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជា​ច្រើ​ន​រូប​ទៀត​។​

       គួរ​កត់​សម្គាល់​ថា​ ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ សម្ដេច​មហា​បវរ​ធិបតី ​ហ៊ុន ​ម៉ាណែត ​ជានា​យក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ក្រោម​ការ​ដឹក​នាំ​ចង្អុល​បង្ហាញ​ពី​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា​ ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ជាតិ ​វិស័យ​កីឡា ​នៃក​ងយោ​ធ​ពល​ខេមរ​ភូមិន្ទ​ បាន​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ជា​លំដាប់ ​នៅ​ការ​ចូល​រួម​ប្រកួត​ថ្នាក់​ជាតិ ​ក៏​ដូច​ជាកា​រ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ​ក្នុ​ងព្រឹត្តិ​ការណ៍​ប្រកួត​កីឡាធំ​ៗ​ជា​អន្តរជាតិ ​បាន​នាំ​មក​នូវ​កេរ្តិ៍​ឈ្មោះ​ជូន​ប្រទេស​ជាតិ​ទាំ​ង​មូល​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ