កិច្ច​ប្រជុំ​សហ​ប្រតិបត្តិការ​គណ:​កម្មា​ធិកា​រ​ព្រំដែន​ថ្នាក់​​ភូមិ​​ភា​គ​ ​កម្ពុជា-ថៃ​ លើកទី​២៥ ​នៅ​ខេត្ត​សៀម​រាប​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិ​ភាគ​ កម្ពុជា​-​ថ្មី ​រវាង​យោធ​ភូមិ​ភាគ​ទី៤​(កម្ពុជា) និង​យោធ​ភូមិ​ភាគ​ទី​២​(ថៃ)​ លើក​ទី​២៥ ​ប្រចាំ​ឆ្នាំ២​០២៤​ បាន​ប្រារព្ធ​ឡើង​លើ​ទឹក​ដី​ប្រវត្តិ​សាស្ត្រ​ ខេត្ត​សៀម​រា​ប នា​ថ្ងៃទី​២០​ ខែ​សីហា ​ឆ្នាំ២​០២៤ ​នៅ​សណ្ឋាគារ​សេន​ជូ​រី​ ខេត្ត​សៀម​រា​ប ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ដោយ ​ឧត្តម​សេនីយ៍​ឯក​ ពៅ ហេង មេ​បញ្ជាការរង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​​ទី​៤​ គណ:​កម្មាធិការ​ព្រំ​ដែន​ ភាគី​កម្ពុជា និង​គណ:​កម្មាធិការព្រំដែន​ភាគី​ថៃ ​ដឹ​ក​នាំ​ដោយ ​ឧត្តម​សេនីយ៏​ទោ ​អាឌុន ប៊ុនថាំចារើន មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​២​ នៃ​កង​ទ័ព​ភូមិន្ទ​ថៃ។​

       មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៤​ សហ​ប្រធាន​ភាគី​កម្ពុជា​ ថ្លែង​មតិ​ស្វាគមន៍ ​និង​សម្ដែង​ភាព​រីក​រា​យ​ ក្នុង​ឱកាស​ដែល​ភាគី​ខាង​កម្ពុជា ​ធ្វើជា​ម្ចាស់​ផ្ទះរៀ​បចំ​នូវ​កិច្ច​ប្រជុំ​ជា​​មួយភាគីថៃ​​​នាពេល​នេះ ​ព្រម​ទាំង​បាន​លើក​ឡើង​អំពី​គោល​បំណង​នៃ​កិច្ច​ប្រជុំ​ ដើម្បី​លើក​ស្ទួយ ​និង​រិត​ចំណង​ទំនាក់​ទំនង​មិត្តភាព​ដ៏​ល្អ​រវាង​ កម្ពុជា និងថៃ ឲ្យ​មាន​ភាព​រឹង​មាំ ​ក្នុង​គោល​បំណង​លើ​ការ​ពង្រឹង​ពង្រីក​ខាង​ផ្នែក ​សន្តិសុខ ​ស្ថិរភាព​ សុវត្ថិភាព ​និង​ការ​អភិវឌ្ឍ​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​ ដែល​រ​ស់​តា​ម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន​។

​       ក្នុង​នោះ​ផង​ដែរ​ មេ​បញ្ជាការ​ភូមិ​ភាគ​ទី​២​ សហ​ប្រធាន​ខាង​ភាគី​ថៃ ​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​កក់​ក្តៅ  ចំពោះ​ការ​ធ្វើ​បដិ​សណ្ឋារកិច្ច​របស់​ភាគី​កម្ពុជា ​និង​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីក​រាយ​ ក្នុង​ឱកាស​ដែល​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​ភាគី​កម្ពុជា​ ហើយ​ក៏​សូម​អបអរសាទរ​ ចំពោះ​ភាព​ជឿន​លឿន​លើ​កិច្ច​សហប្រតិបត្តិការ​ទាំង​ទ្វេ​ភាគី ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ការងារ​សន្តិសុខ​ នៅ​ក្នុង​តំបន់​ព្រំដែន​ ដើម្បីលើក​ស្ទួយ​ដល់​ការ​ធ្វើ​ទំនាក់​ទំន​ងល្អ​ជា​មួយ​គ្នា  និង​អបអរសាទរ​ចំពោះកិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ក្នុង​នោះ​ភាគី​ទាំង​ពីរ​ បាន​សន្យា​បន្ត​ជំរុញ​ និង​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​​ លើ​គ្រប់​វិស័យ​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​​ឡើង​។​

       នា​ឱកាស​នោះ​ផង​ដែរ​ ភាគី​ទាំង​សង​ខាង ​បាន​ឯកភាព​គ្នា​រៀប​ចំ​ឲ្យ​មាន​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​ព្រំ​ដែន​ថ្នាក់​យោធ​ភូមិ​ភា​គ កម្ពុជា​-​ថៃ ​រវាង​យោធ​ភូមិ​ភាគ​ទី​៤​​(កម្ពុជា) និង​ភូមិ​ភាគ​ទី​២​(ថៃ)​ លើក​ទី​២៦ ​ប្រចាំឆ្នាំ​២០២៥  នៅ​ព្រះ​រាជាណាចក្រ​ថៃ​។​ ភាគី​ទាំង​ពីរ​ ក៏​បាន​ឯកភា​ព​ចុះ​ហត្ថ​លេខា​រួម​គ្នា​ ទៅ​លើ​ខ្លឹម​សារ​នៃ​កំណត់​ហេតុ​កិច្ច​ប្រជុំ​សហ​ប្រតិបត្តិការ​ គណៈម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​ កម្ពុជា-ថៃ ​លើក​ទី​២៥​ រវា​ងយោធ​ភូមិ​ភាគ​ទី​៤​​(កម្ពុជា) និង​យោធ​ភូមិ​ភាគ​ទី​២​(ថៃ) ​ប្រចាំ​ឆ្នាំ​២០២៤ ​និង​មាន​ការ​ប្រគល់​ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ