ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​ ថ្នាក់​មេ​បញ្ជាការ​កង​អនុ​សេនា​តូច​បញ្ជូន​សារ​ ជំនាន់​ទី​៥ និង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​បច្ចេក​វិទ្យា​គរុកោសល្យ​គ្រូ​បង្គោល​ និង​វគ្គ​បំប៉ន​ការ​យល់​ដឹង​អំពី​សន្តិសុខ​បច្ចេក​វិទ្យា​ ឆ្នាំ២០២៤-២០២៥

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នាយកដ្ឋាន​បញ្ជូន​សារ ក្រសួង​ការពារ​ជាតិ​ បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​ ថ្នាក់​មេ​បញ្ជាការ​កង​អនុ​សេនា​តូច​បញ្ជូន​សារ​ ជំនាន់​ទី​៥ និង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​បច្ចេក​វិទ្យា​គរុកោសល្យ​គ្រូ​បង្គោល​ និង​វគ្គ​បំប៉ន​ការ​យល់​ដឹង​អំពី​សន្តិសុខ​បច្ចេក​វិទ្យា​ ឆ្នាំ២០២៤-២០២៥ ក្រោម​អធិប​តី​ភាព​ នាយ​ឧត្តម​សេនីយ៍​ យន្ត មីន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​សីហា​ ឆ្នាំ២០២៤ នៅ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​ និង​ជួស​ជុល​បញ្ជូន​សារ​ ខេត្ត​កំពង់​ស្ពឺ។

​យោង​តាម​របាយ​ការណ៍​របស់ ឧត្ដមសេនីយ៍​ទោ​ បេង​ សុត្ថារិទ្ធ នាយ​​ក​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ និង​ជួស​ជុល​បញ្ជូនសារ​ បាន​ឲ្យដឹ​ង​ថា​៖ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​ចាំ​បាច់​របស់​កងយោធ​ពលខេមរ​ភូមិន្ទ​ ពិសេស​ទៅ​លើ​ផ្នែក​បញ្ជូន​សារ មជ្ឈមណ្ឌល​បាន​ដំណើរការ​បើក​វគ្គ​​​ជា​បន្តបន្ទាប់​ បាន​ជា​ច្រើន​វគ្គ​ និង​បាន​បញ្ជូន​កម្ម​សិក្សា​ការី​ ដែល​បាន​បញ្ចប់​ការ​សិក្សាទៅ​​តាម​បណ្តា​កង​ឯក​ភាព​នានា ក្នុង​នោះ​បាន​បណ្តុះ​បណ្តាល​មធ្យម​បច្ចេក​ទេស​វិទ្យុ​ទាក់​ទង​បាន​១វគ្គ​ មាន​សិក្ខាកាម​១៧​នាក់,​ បណ្ដុះ​បណ្ដាល​ជំនាញ​​ទូរលេខ​ បាន​២​វគ្គ មាន​សិក្ខាកាម​៨៣​នាក់,  បំប៉ន​ជំនាញ​បញ្ជូន​សារ​បាន​ចំនួន​១៣វគ្គ​ មាន​សិក្ខា​កាម​​៨៦៤នាក់, បំប៉ន​ជំនាញ​អ៊ីន​ធឺណេត​​ អ៊ីន​ត្រា​ណេត​ បាន​ចំនួន​៩វគ្គ​ មាន​សិក្ខាកាម​២៨២នាក់, បំប៉ន​ថ្នាក់​នាយ​ការិយា​ល័យ​ នាយ​ឯកទេស​បញ្ជូន​សារ​ចំនួន២វគ្គ មាន​សិក្ខា​កាម​៧៦នាក់, បណ្តុះ​បណ្តាល​ភាសា​រុស្ស៊ី​ចំនួន​១វគ្គ​ មាន​សិក្ខាកាម​៧២នាក់, បណ្តុះ​បណ្តាល​ថ្នាក់​មេ​បញ្ជាការ​កង​អនុ​សេនា​តូច​បញ្ជូន​សារ​ចំនួន៨វគ្គ មាន​សិក្ខា​កាម​២១៨នាក់, បំប៉ន​គ្រូ​បង្គោល​ថ្នាក់​ជំនាញ​បញ្ជូន​សារ និង​ថ្នាក់​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌មាន​ចំនួន​១វគ្គ​ មាន​សិក្ខា​កាម​៥៨នាក់, បណ្តុះបណ្តាលជំនាន់​ជំនាន់​ទី៥ ដែល​បាន​បិទ​បញ្ចប់​នៅ​ក្នុង​ថ្ងៃនេះ​ មាន​សិក្ខា​កាម​ចំនួន​៧៥​នាក់ សរុប​ទាំង​អស់​១,៧៤៥នាក់។ ដោយឡែក​វគ្គ​បណ្ដុះ​បណ្ដាល​ថ្នាក់​មេ​បញ្ជាការ​កង​អនុ​សេនា​តូច​បញ្ជូន​សារ​ ជំនា​ន់​ទី​៥ ដែល​បាន​ដំណើរ​ការ​បើក​វគ្គ​កាល​ពី​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា ឆ្នាំ២០២៣ ដល់​ថ្ងៃទី​០៩ ខែ​សីហា​ ឆ្នាំ២០២៤ ជា​លទ្ធផល​បញ្ចប់​វគ្គ​ មាន​និទ្ទេស​ល្អ​ណាស់​ ចំនួន​២៥នាក់ ល្អ​៤០នាក់ ល្អបង្គួរ០៨​នាក់ មធ្យម០១នាក់ និង​ខ្សោយ​ចំនួន០១នាក់។

ឯកឧត្តម យន្ត មីន បាន​មាន​ប្រសាសន៍​​នៅ​​ក្នុង​ឱកាស​នោះ​ថា​៖ ​រាជ​រដ្ឋាភិបាល​នី​តិកាល​ទី​៧ នៃ​រដ្ឋសភា​បាន​កំណត់​ស្នូល​​នៃយុ​ទ្ធ​សាស្ត្រ​បញ្ច​កោណ​ គឺ​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន​រដ្ឋ​ ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋបាលសារធារណៈទំនើប ​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ ខ្លាំង​ វៃ​ឆ្លាត​ ស្អាត​ស្អំ និ​​ងបា​នដាក់​ចេញ​នូវ​វិធា​ន​ការ​គន្លឹះ​ ក្នុង​ការ​កែ​ទម្រង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​នូវ​សមត្ថភាព​ និង​សមតិកម្ម​ស្ថាប័ន​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ប្រកប​ដោយ​វិន័យ​ សីលធម៌ វិជ្ជាជីវៈ​ ប្រសិទ្ធ​ភាព​ និង​ស័ក្តិ​សិទ្ធិ​ភាព។​ សម្រាប់​ឆ្នាំ​២០២៤នេះ​ សភាពការណ៍​ពិភព​លោក​ កំពុ​ង​តែ​បន្ត​វិវត្ត​ប្រែប្រួ​ល​ស្មុគ​ស្មាញ​ ប្រឈម​នឹង​បញ្ហា​វិបត្តិ​ជា​ច្រើន​ ដែល​មាន​លក្ខណៈ​ជា​សកល​ និង​បាន​ជះ​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​វិស័យ​សន្តិសុខ​ នយោបាយ​ការ​ទូត​ សេដ្ឋ​កិច្ច វប្បធម៌​ មនុស្ស​ធម៌​ និង​សុខ​ភាព​សាធារណៈ ដែល​នៅ​ក្នុង​នោះ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក៏​ទទួល​រង​ផល​ប៉ះ​ពាល់​ជា​សកលនេះ​ផង​ដែរ​។ មួយ​វិញ​ទៀត​ ការ​រី​កចម្រើន​បច្ចេក​វិទ្យាថ្មី​ យ៉ាង​ឆាប់​រហ័ស ​ដែល​នាំ​ឲ្យ​កើត​មាន​ឡើង​នៅ​យុគ្គ​សម័យ​ឌីជីថល​ បច្ចេកវិទ្យា​និម្មិត​អេអាយ(AI) កំពុង​ជះ​ឥទ្ធិព​ល​ឲ្យមា​ន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ ក្នុង​ការ​បំពេញ​ការងារ​ និង​តម្រូវ​ការ​ជំនាញ​គ្រប់​ប្រភេទ​។ ជា​មួយ​គ្នានេះ​ ឯកឧត្តម យន្ត មីន ក៏​បាន​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ឲ្យ​នាយកដ្ឋាន​បញ្ជូន​សារ​ ​ត្រូវ​បន្ត​ខិត​ខំ​សហការ​ជា​មួយ​នឹង​សាលា​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​ វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា សាលាតិ​ច​ណូ​ សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​​ រួម​ជា​មួយ​នឹង​ដៃ​គូ​កិច្ច​សហ​ប្រតិបត្តិការ​ជាតិ​ និង​អន្តរជាតិ​ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​រួម​ចំណែក​បង្កើន​សមត្ថភាព​ វិស័យ​ការ​ពារ​ជាតិ​ លើ​ការ​ងារ​បញ្ជូន​សារ​ និង​ព័ត៌​មាន​វិទ្យា​ ឲ្យមា​ន​ការ​រីក​ចម្រើន​ថែម​ទៀត​។ ទន្ទឹម​នឹង​នេះ​សម្រាប់​កម្ម​សិក្សាការី ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នា​ពេល​នេះ​ ត្រូវខិត​ខំជំរុញ​ឲ្យ​ប្រឡង​ចូល​សិក្សា​នូវ​វគ្គ​ផ្សេងៗទៀត​ នៅ​សាលា​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​ ជា​មួយ​នឹង​កម្មវិធី​សិក្សា​របស់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ និង​ជួស​ជុល​បញ្ជូន​សារ​ឲ្យ​កាន់​តែ​មាន​គុណភាព ​ប្រសិទ្ធភាព​ និង​ស័ក្តិ​សិទ្ធិ​ភាព​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ