លោក​ជំទាវ ​នាយ​​ឧត្តម​​សេនីយ៍​​ ដាំ​ ដា​រីនី អញ្ជើញជា​អធិបតី​ភា​ព ​ក្នុង​ពិធី​បិទ​វគ្គបណ្ដុះ​​បណ្ដាល​​​គោល​​គំនិត​នៃកា​រ​បញ្ជ្រាប​​យេន​ឌ័រ​ ​ក្នុ​ង​​កង​​យោធ​ពល​ខេម​​រភូមិន្ទ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

បន្ទាប់​ពី​បាន​សិក្សា​អស់​រយៈ​ពេល​ចំនួន​២ថ្ងៃ​រួច​មក​ វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​អំពី​គោល​គំនិត​យេនឌ័រ​ក្នុង​កង​យោធពលខេម​រភូមិន្ទ​ ត្រូវ​បាន​រៀប​ចំ​ពិធី​បិ​ទ​ នា​រសៀលថ្ងៃ​ទី​០៨ ខែសីហា​ ឆ្នាំ២០២៤ ក្រោម​អធិប​តីភា​ព​លោក​ជំទាវ នាយ​ឧត្តម​សេនីយ៍​ ដាំ​ ដា​រីនី រដ្ឋលេខា​ធិការ​ និង​ជា​តំណាង​ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​លោក​ជំទាវ គឹម ស៊ីផាត់ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​កិច្ច​ការ​នារី​ ព្រមទាំ​ង ឯ​កឧត្តម​ តំណាងកង​ឯកភា​ពនានា​ អគ្គនាយ​ក​រង​ អគ្គនា​យក​ដ្ឋាន និង​នាយ​ទាហាន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ជា​ច្រើន​។

លោក​ជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី​ អគ្គនាយករ​ង អគ្គនាយក​ដ្ឋានយោ​ធ​សេវា​ និង​ជា​ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖ វគ្គ​បណ្តុះ​បណ្តាល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​២ថ្ងៃ ចាប់​ពី​ថ្ងៃទី​០៧ និង​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ២០២៤ ដែល​មា​នវត្តមាន​សិក្ខាកាម​មក​ពី​តាម​បណ្ដា​អង្គភាព​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ ចំនួន​១៨​អង្គភាព​ ដែលមាន​យោធិន​ និង​យោធិន​នារី​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តម​សេនីយ៍​ទោ​បន្ត​បន្ទាប់​រហូត​ដល់​ថ្នាក់​អនុសេនីយ៍​ទោ​ សរុប​ចំនួន​៥០​រូប និង​មាន​គ្រូ​ឧទ្ទេស​ និង​អ្នក​សម្រប​សម្រួល​មក​ពី​ក្រសួង​កិច្ចការនារី ចំនួន​៦​រូប​។ បន្ទាប់​ពី​បាន​បញ្ចប់​វគ្គ ​សិក្ខា​កាម​ទទួល​បាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ លើ​ការងា​រយេន​ឌ័រ​នេះ​។

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ ដាំ​ ដា​រីនី បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រៀប​ចំ​នូវ​វគ្គ​បណ្ដុះ​បណ្ដាល​ ស្ដី​អំពី​គោល​គំនិ​តយេន​ឌ័រ​នេះ​ឡើង​ ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​អភិវឌ្ឍ​សមត្ថភាព​ដល់​ថ្នាក់​ដឹក​នាំ​ក្រុម​ការងារ​យេនឌ័រ​ និង​យោធិន​នៃ​កង​យោ​ធ​​ពល​ខេមរភូមិន្ទ​ អំពី​គោល​គំនិត​យេន​ឌ័រ​ វិធី​សាស្ត្រ​ និង​គន្លឹះ​សំខាន់ៗ ក្នុង​ការ​បញ្ជ្រាប​យេន​ឌ័រ​ លើកកម្ពស់​សមភាព​យេនឌ័រ​ និង​ការ​បង្កើន​ភាព​អង់​អាច​ដល់​ស្ត្រី ​ប្រសិទ្ធ​ភាព​ដល់​យោធិន​នារី​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ។ ​លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា​៖ រាជ​រដ្ឋាភិបាល​នី​តិ​កាល​ទី​៧ នៃ​រដ្ឋសភា​ ក្រោមកា​រ​ដឹក​នាំរ​បស់​ សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​កំណ​ត់​ការ​លើក​កម្ពស់​សម​ភាព​យេន​ឌ័រ​ និង​ការ​បង្កើន​ភាព​អង់​អាច​របស់​ស្ត្រី និង​ក្មេង​ស្រី​នៅ​គ្រប់​វិស័យជា​អាទិភាព ក្នុង​របៀប​វារៈ​គោល​នយោបាយ​តាម​រយៈ​ការ​ពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម ដែល​មាន​អារ្យធម៌​ខ្ពស់ ប្រកប​ដោយ​សីលធម៌​ សមធម៌ និង​បរិយាប័ន្ន​ ដែល​នៅ​ក្នុង​នោះ​ស្ត្រី​គឺ​ជា​ស្នូល។​ ​លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា៖ ក្រសួង​ការ​ពារ​ជាតិ​ ក្រោមកា​រ​ដឹក​នាំ​របស់ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ជានិច្ច​កាល​តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​លើក​កម្ពស់​សម​ភាព​យេន​ឌ័រ​តាម​រយៈ​ការ​គាំទ្រ​ដល់​ការ​ចូល​រួម​ការ​អនុវត្ត​ការ​ងារ​របស់​យោធិន​នារី​ ក្នុង​គ្រប់​កិច្ចការ។ ​លោក​ជំទា​វបា​ន​បន្ត​ទៀត​ថា​៖ ក្រសួង​ការពារជា​តិ បាន​រៀប​ចំ​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្រសួង​ការពារ​ជាតិ​ដំណាក់​កាល​ទី​២ ឆ្នាំ២០២៤-២០២៨ បាន​បង្ហាញ​អំពី​ទស្សន​វិស័យ​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​សមត្ថភាព​ ចំណេះដឹ​ង​ជំនាញ ​ការ​ទទួល​បាន​នូវ​តួនាទី​ភារកិច្ច​ និង​របៀប​នៃ​ការ​អនុវត្ត​ការ​ងារ​ ដើម្បី​ឲ្យយោ​ធិន​នារី​អាច​ចូល​រួម​បាន​ដូច​បុរស ក្នុង​ពេលប​ច្ចុប្បន្ននេះ​​ ទាំង​សមត្ថភាព​ និង​ការ​ចូល​រួម​អនុវត្ត​ការ​ងារ​របស់​យោធិន​នារី​ គឺមាន​ភាព​ល្អ​​ប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់​ ក្នុង​នោះ​ក៏​មាន​យោធិន​នារី​ ដែល​មាន​ជំនាញ​បើក​បរ​រថក្រោះ​ ជំនាញ​កាំភ្លើង​ធំ​ ជំនាញ​ការពារ​អាកាស​ ជំនាញ​សង្គ្រោះ​ ជំនាញ​នគរបាល​យុត្តិធម៌ និង​ជំនាញ​ផ្សេងៗ​ជា​ច្រើន​ទៀត​។ នៅ​ក្នុង​នោះ​ការ​ចូល​រួម​របស់​យោធិន​នារី​ ក្នុង​កង​កម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​មីន​ និង​កាក​សំណល់​សង្គ្រាម​ក្រោម​ឆត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ​ គឺ​មាន​ចំនួន​កើន​ឡើង​ និង​មាន​ការ​វាយ​តម្លៃ​ក្នុង​លទ្ធផល​ល្អ​ប្រសើរ​ផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ