លោក Paul Dean​ ឧបការីរង ទទួលបន្ទុកគ្រប់គ្រង ទប់ស្កាត់ និងរក្សាស្ថិរភាពសព្វាវុធ ក្រសួងការបរទេសអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ​ជាមួយ នាយឧត្តមសេនីយ៍ យន្ត មីន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នា​រសៀល ​ថ្ងៃ​ទី​០៨​ ខែ​សីហា ​ឆ្នាំ​២០២៤ ​​ឯកឧត្តម​ នាយ​ឧត្ដម​សេនីយ៍ ​យន្ត មីន រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​បាន​អនុញ្ញាត​ឱ្យ​លោក​ ពូល ឌៀន (Paul Dean) ឧបការី​រង ​ទទួល​បន្ទុក​គ្រប់​គ្រង​ ទប់​ស្កាត់ ​និង​រក្សា​ស្ថិរភាព​សព្វា​វុធ​ ក្រសួង​ការ​បរទេស ​សហរដ្ឋ​អាមេរិក​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​ ក្នុង​ឱកាស​ដែល​រូប​លោក​ដឹក​នាំ​ក្រុម​ការងារ​មក​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា។

នៅ​ក្នុង​ឱកាស​នោះ​ នាយ​ឧត្តម​សេនីយ៍ យន្ត មីន ក្នុង​នាម ​ឯកឧត្តម​​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​សហរដ្ឋ​អាមេរិក​ ដែល​មាន​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​គ្នា​រយៈ​ពេល​ជាង​៧០ឆ្នាំ​មក​ហើយ ​ដែល​ទំនាក់​ទំនង​នេះ​ នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជា​មួយ​គ្នា ​បើ​ទោះជា​នៅ​មាន​បញ្ហា​ប្រឈម​ខ្លះៗ​នា​ពេល​កន្លង​មក​ក៏​ដោយ​។ ​ឯកឧត្តម ​បាន​ថ្លៃង​អំណរគុណ​ដល់​សហរដ្ឋ​អាមេរិក​ ដែល​បាន​ចូល​រួម​ដល់​ដំណើរ​ការ​បង្រួប​បង្រួម​ជាតិ ​និង​ការ​ស្វែង​រក​សន្តិភាព​នៅក​ម្ពុជា ​នា​ដើម​ទស្សវតរ៍​ទី​៩០ ​ក្នុ​ងក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ ​និង​ការ​អភិវឌ្ឍ​កម្ពុជា​ឡើង​វិ​ញ ទាំង​វិស័យ​កសិកម្ម ​អប់រំ​ សុខា​ភិបាល ​ការ​ដោះ​មីន​ ក៏​ដូច​ជា​ការ​ជួយ​ឧបត្ថម្ភ​លើ​ការងារ​មនុស្ស​ធម៌​ផ្សេងៗ​ទៀត​។ ​

ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ ឯកឧត្តម​ យន្ត មីន បា​ន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​ចូល​រួម​ចំណែក​របស់​រដ្ឋាភិបាល​ កង​ទ័ព ​និង​ប្រជាជន​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​នៅ​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​កម្ពុជា​។​ ឯកឧត្តម ​ក៏​សូម​អរគុណ​ដល់​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្ត​ម​ ឡយ អូស្ទីន រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជា​តិ ​សហ​រដ្ឋ​អាមេរិក ​នៅ​កម្ពុជា ​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ ​​ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​បាន​ថ្លែង​អំណរ​គុណ​ដល់​សហ​រដ្ឋ​អាមេរិក​​ ដែ​ល​បាន​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​នូវ​វគ្គ​ខ្លីៗ​ ​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នា​ពេល​កន្លង​មក​ ដោយ​ឯកឧត្តម​ចាត់​ទុក​ ការ​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ​របស់​សហរដ្ឋ​អាមេរិក​នេះ ​គឺ​បាន​បង្ហាញ​ពីទំ​នាក់​ទំនង​ល្អ រវាង​ប្រទេស​ទាំង​ពីរ​។ ពាក់​ព័ន្ធ​អំពី​បញ្ហា ​អេ ​អាយ ​(AI)​ នៃ​ការ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ការ​ផលិត​អាវុធ​គីមី ​អាវុធ​ជីវសាស្រ្ត​ អាវុធ​នុយ​ក្លេអ៊ែរ ​និង​វិទ្យុសកម្ម ​ឯកឧត្តម យន្ត មីន បញ្ជាក់​ថា៖ ​ជា​រួម​ពាក់​ព័ន្ធ​នឹង​បញ្ហា​អាវុធ​គីមី​នេះ ​កម្ពុជា​យោង​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ខ្លួន​ឆ្នាំ​១៩៩៣ ​មាត្រា​ទី៥៤ ​បាន​ហាម​ឃាត់​ដាច់​ខាត​ការ​ស្រាវ​ជ្រាវ​ ការ​ប្រើ​ប្រាស់​ ការ​ទុក​ដាក់​ ការ​ចែក​ចាយ​ ការ​ផលិត ​ការ​សាក​ល្បង ​អ្វីៗ​ទាំង​អស់ ​គឺ​ត្រូវ​បាន​កំណត់​ហាម​ដាច់​ខាត​មិន​ឱ្យ​មាន​ នឹង​នាំ​ចូល​មាន​នៅ​កម្ពុជា​ឡើយ​។ ​កម្ពុជា ឯ​កភាព​ចំពោះ​ការ​សម្រេច​របស់​សហគមន៍​អន្តរជាតិ​ ក្នុង​ការ​លុប​បំបាត់​ការ​ប្រើប្រាស់​អាវុធ​គីមី​ ជីវសាស្ត្រ​ នុយ​ក្លេអ៊ែរ ​និង​វិទ្យុសកម្ម​ ដែល​អាវុធ​ទាំង​នេះ​នឹង​នាំ​មក​នូវ​មហន្តរាយ​ដល់​សន្តិ​សុខ​តំបន់ ​និង​ពិភព​លោក​ទាំង​មូល​។​ ​

​ជា​កិច្ច​ឆ្លើយត​ប​ លោក ពូល ឌៀន ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កិច្ច​ខិត​ខំរ​បស់​កង​ទ័ព​កម្ពុជា ​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​​ រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​ទំនាក់​ទំនង​រវាង​ប្រជាជន ​និង​ប្រជាជន​។​ លោក​  ពូល ឌៀន លើក​ឡើង​ពី​ដំណើរ​ទស្សនកិច្ច​នា​ពេល​កន្លង​មក​​របស់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​​អាមេរិក​នៅ​កម្ពុជា​ ថា​ជា​ទស្សនកិច្ច​ដ៏​ល្អ​មួយ​ក្នុ​ង​គោល​បំណង​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំន​ង និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​កម្ពុជា ​ហើយ​លោក​ ពូ ឌៀន ក៏​សូម​អរគុណ​ដល់​ថ្នាក់​ដឹក​នាំ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​សហការ​ធ្វើ​ឲ្យ​ដំណើរ​ទស្សន​កិច្ច​នេះ​ទទួល​បាន​ជោគ​ជ័យ​ ៕ ​

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ