នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បា​ន​អនុញ្ញាត​ឱ្យអនុព័ន្ធ​យោធា​សិង្ហ​បុរី​ចាស់-ថ្មី ចូ​ល​ជួប​សម្តែង​ការ​គួរ​ស​ម និងជម្រាប​លា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ព្រឹក​ថ្ងៃទី​០៨​ ខែ​សីហា​ ឆ្នាំ​២០២៤​ បា​ន​អនុញ្ញាត​ឱ្យ លោក​វរសេនីយ៍​ឯក​ ប៊ែរ​ណាដ ​ង៉​ យូ ​(Bernard Ng Yu) អនុព័ន្ធ​យោធា​សិង្ហ​បុរី​ចប់​អាណត្តិ ​និង​លោក​វរសេនីយ៍​ឯក​ ឡូវ ​តិ​ច​ឡុង​ (Low Teck Loong) អនុព័ន្ធ​យោធា​សិង្ហ​បុរី​តែង​តាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ ដែល​មាន​និវេស​ន​ដ្ឋាន​នៅ​ទី​ក្រុង​ហាណូ​យ ​ប្រទេស​វៀត​ណា​ម ចូ​ល​ជួប​សម្តែង​ការ​គួរ​ស​ម ជម្រាប​លា ​និង​បង្ហាញ​មុខ​ ក្នុង​ឱកាស​ដែល​រូប​លោក​ត្រូវ​បាន​បញ្ចប់​អាណត្តិ​​ការ​ទូត​យោធា​នៅ​កម្ពុជា​ នឹង​តែង​តាំង​អនុព័ន្ធ​ថ្មី ​នៅ​ទី​ស្ដីកា​រ​ក្រសួង​ការ​ពារ​ជាតិ​។

ក្នុង​ជំនួប​នោះ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​បញ្ជាក់​ជូន​អំ​ពី​សភាព​ការណ៍​មួយ​ចំនួន​នៅ​កម្ពុជា​ ជា​ពិសេស ​សុខ​សន្តិភាព​ពេញ​លេញ ​ដែល​កម្ពុជា​មាន​ក្នុង​រយៈ​ពេល​២៦​ឆ្នាំ​ ​ព្រម​ទាំង​ជោគ​ជ័យ​ នៃ​ប្រតិបត្តិការណ៍​ធំៗ​ ដែល​​សម្រេច​បាន ​រួម​មាន៖​ ការ​គ្រប់​គ្រង​ជំងឺ​កូវីដ​-​១៩ ​ការ​ធ្វើជា​ប្រ​ធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០-៤១​ ការ​ប្រកួត​កីឡាស៊ី​ហ្គេម-ប៉ារ៉ាហ្គេម ​ការ​បោះឆ្នោត​ជាតិ​ និង​ការ​រៀបចំ​រាជ​រដ្ឋាភិបាល​អាណត្តិថ្មី​។​ ឯកឧត្ត​ម បាន​រំលេច​អំពី​ទំនាក់​ទំន​ងដ៏​យូរ​អង្វែង​ រវាង​សិង្ហ​បុរី​-​កម្ពុជា ​និង​បាន​ចូល​រួម​អបអរសាទរ​ខួប​លើក​ទី​៥៦​ ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​សិង្ហបុរី​ និង​អបអរសាទរ​ខួប​លើក​ទី​៥៦​ឆ្នាំ ​នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​-​សិង្ហបុរី​ ដែល​ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់​ទំន​ង​ជា​មួយ​គ្នា​នៅ​ថ្ងៃទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​១៩៦៥​។​ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជា​តិបន្ត​ថា​៖ កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន ​កម្ពុជា ​និង​សិង្ហបុរី ​មាន​ទំនាក់​ទំនង​មិត្តភាព​ល្អជា​មួយ​គ្នា ​ហើយ​ថ្មីៗ​នេះ ​តាម​រយៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ សម្ដេច​បវរ​ធិបតី​ ហ៊ុន​ ​ម៉ា​ណែត  នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​សិង្ហ​បុរី​ បាន​ពង្រឹង​ជា​ច្រើន​លើ​វិស័យ​ដូ​ច​ជា​ សន្តិសុខ ​នយោបាយ ​វប្បធម៌​សង្គម​ និង​ទេសចរ​ណ៍​ជា​ដើម​។​ ដោយ​ឡែក​លើ​វិស័យ​យោធា​ កម្ពុជា​និង​សិង្ហបុរី​ក៏​មាន​ទំនាក់​ទំនង​ កិច្ច​សហប្រតិបត្តិការ​ល្អ​ផង​ដែ​រ តាម​រយៈ​ការ​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ទាំង​ផ្នែកជំនាញ​កង​ទ័ព​ជើង​ទឹក​ ភាសា​អង់គ្លេស ​និង​វគ្គ​បញ្ជាការ​សេនា​ធិការ​។ ឯកឧត្តម ទៀ សីហា បាន​សម្ដែង​ការ​ជឿជា​ក់​ថា៖ ទៅថ្ងៃ​ខាង​មុខ​ក​ងទ័ព​ប្រទេស​ទាំង​ពីរ​ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យល្អ​ថែម​ទៀត​ សំខាន់​ការ​ផ្លាស់​ប្ដូរ​គ្រប់​កម្រិត ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​ការ​ផ្លាស់​ប្ដូរ​ពត៌មាន​ឧក្រិដ្ឋកម្ម​ឆ្លង​ដែ​ន ការ​ជួញ​ដូរ​មនុស្ស ​ជួញ​ដូរ​អាវុធ​ ជួញ​ដូរ​គ្រឿង​ញៀន ​និង​ការ​ធ្វើ​លំហាត់​សង្គ្រោះ​គ្រោះ​អន្តរាយ​ និង​មនុស្ស​ធម៌​។​

ជា​កិច្ច​ឆ្លើយ​តប លោក​វរសេនីយ៍​ឯក​ ប៊ែរ​ណាដ ​ង៉​ យូ ​(Bernard Ng Yu) បា​ន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​លើក​ឡើង​របស់​ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី រ​ដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​អំពី​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ពិសេស​ជោគ​ជ័យ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​បន្ទាប់​ពី​បើក​ប្រទេស​ឡើង​វិញ ​និង​ការ​ប្រឈម​ជំងឺ​កូវីដ-១៩​។ លោក​វរសេនីយ៍​ឯក​ ប៊ែរ​ណាដ ​ង៉​ យូ ​(Bernard Ng Yu)​ ​ក៏​បានអរគុណ ​និង​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​រប​​ស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​អំពី​ការ​បន្ត​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​នា​ថ្ងៃ​អនាគត​ ហើយ​លោក​សន្យាថា​ នឹ​ង​ខិត​ខំ​កសាង​កិច្ច​សហប្រតិបត្តិការ ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ឱ្យកា​ន់​តែ​ល្អថែ​ម​ទៀត​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ