ក្រសួង​ការពារ​ជាតិ​ ប្រារព្ធ​ពីធី​អបអរ​សាទរ​ថ្ងៃ​បើក​ការ​ដ្ឋាន​សាងស​ង់ ​«ព្រែក​ជីក​ហ្វូ​ណន​តេជោ​»

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅ​ព្រឹក​ថ្ងៃ០៥​ ​​ខែ​សីហា ឆ្នាំ២០២៤ ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​ នៃ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ព្រែក​ជី​ក​ហ្វូ​ណន​តេ​ជោ នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ​ម៉ា​ណែត ​នាយក​រដ្ឋមន្ត្រី នៃ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​និង​លោក​ជំទាវ​បណ្ឌិត​ ពេជ ​ចន្ទ​មុន្នី​ ហ៊ុន​ម៉ា​ណែត​ អម​ដោយ​ការ​បាញ់​កាំ​ជ្រួច​ និង​ទូង​ស្គរ​ទូ​ទាំង​ប្រទេស ​ដើម្បី​ជា​ការ​គាំទ្រ​ដល់​គម្រោង​ប្រវត្តិ​សាស្រ្ត​នេះ។​ ​ដោយ​ឡែក​នៅ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ ​នាយ​ឧត្ដម​សេនីយ៍ ​ចាយ ​សាំង​យុន​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ ​និង​នាយ​ឧត្ដម​សេនីយ៍ ​ម៉ឹង ​សំ​ផន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹក​នាំ​ឯកឧត្តម​ ជា​រដ្ឋ​លេខា​ធិការ ​អនុ​រដ្ឋ​លេខា​ធិការ​ អគ្គ​នាយក​ អគ្គ​នាយក​រង ​នាយក ​នាយករង​នាយក​ដ្ឋាន​ នាយ​ទាហាន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ និង​កង​កម្លាំង​កង​ទ័ព​ទាំង​៣​ប្រភេទ​ ចូល​រួម​ក្នុង​ពិធី​នៅ​មុខ​ក្រសួង​ការ​ពារ​ជាតិ​ ប្រមាណ​ជា​មួយ​ពាន់​ប្រាំ​រយ​នាក់​(១៥០០នាក់) ដើម្បី​អបអរសាទរ​ការ​បើក​ការ​ដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ​ផង​ដែរ​។

ក្នុង​ការ​អបអរសាទរ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ ​នៅ​មុខ​ក្រសួង​ការពារ​ជាតិ​ និង​នៅ​តាម​គ្រប់​បណ្ដា​កង​ឯកភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មាន​ការ​រៀបចំ​កម្លាំ​ង​ចូល​រួម​ទូង​ស្គរ​ជ័យ​ និង​​ការ​​រៀ​ប​​ចំ​តុប​តែង​ជា​ទង់​ជាតិ ​ទង់​ជ្វាលា ​ទង់សា​សនា ​បដា​ពាក្យ​ស្លោក​នានា ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះ​មហា​ក្សត្រ ​រំលេច​ដោយ​ផ្កាភ្ញី​ រៀប​ចំ​ការ​បាញ់​កាំ​ជ្រួច​ ដើម្បី​បញ្ជាក់​អំពី​ស្មារតី​សាមគ្គី​ភាព​ជាតិ​តែ​មួយ​។​ ចំពោះ​ពិធី​បើក​ផ្លូវ​ការ ​នៃ​ការ​បើក​ការ​ដ្ឋានសាង​សង់​នេះ ​​ប្រព្រឹត្តទៅ​នៅ​ភូមិ​ព្រែក​តាកែវ​ ឃុំ​សំរោង​ធំ​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​ធិបតី ​ហ៊ុន​ ម៉ា​ណែត ​នាយក​រដ្ឋមន្ត្រី ​នៃក​ម្ពុជា ​និង​លោ​ក​ជំទាវ​បណ្ឌិត​ ពេជ ​ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​​។

សូម​បញ្ជាក់​ថា​៖ គម្រោង​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ ​គឺ​ជា​គម្រោង​ប្រវត្តិ​សាស្ត្រ​លើក​ទី​១​ ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​របស់​កម្ពុជា ​ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេ​មេគ​ង្គ​ និង​ផ្លូវ​សមុទ្រ។​ លក្ខណៈ​បច្ចេក​ទេស​ទូទៅ​របស់​ផ្លូវ​ទឹក​មាន​ប្រវែង​ប្រមាណ​១៨០​គីឡូ​ម៉ែត្រ​ ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​ នៃ​ទន្លេមេ​គង្គ​ ឆ្លង​កាត់​តាម​ព្រែក​តា​ឯក​ នៃ​ទន្លេ​បាសាក់ ​ចូល​​តាម​​ព្រែ​ក​​តា​​​ហ៊ីង​​ នៃ​​ទន្លេបា​សាក់ ​​ស្រុក​កោះ​​ធំ​​ នឹង​បន្ត​រហូតដ​ល់សមុទ្រ​ខេត្ត​កែប​ ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​៤​ រួម​មាន៖​ ខេត្ត​កណ្តាល ​ខេត្ត​តាកែវ​ ខេត្ត​កំព​ត និង​ខេត្ត​កែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់​ រស់​នៅ​អម​សង​ខាង​ផ្លូវ​ទឹក​នេះ។​ ​ផ្លូវ​ទឹក​នេះ​មាន​ទទឹង​មុខ​កាត់​ផ្នែក​ខាង​លើ​ប្រវែង​១០០​ម៉ែត្រ​ និង​មុខ​កាត់​ផ្នែក​ខាង​ក្រោម​ប្រមាណ​៨០​ម៉ែត្រ​ និង​ជម្រៅ​ទឹក​ប្រមាណ​៥,៤​ម៉ែត្រ​ ជម្រៅ​នាវាចរ​៤,៧​ម៉ែត្រ​ និង​គម្លាត​សុវត្ថិ​ភាព​០,៧​ម៉ែត្រ​ និង​មាន​គន្លង​នាវា​ចរ​ចំនួន​២​គន្លង​ អាច​ចេញ​-​ចូល ​និង​ជៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ