ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​អញ្ជើញគោរព​វិញ្ញាណក្ខន្ធ ​និងបំពា​ក់​ឋានន្តរ​ស័ក្តិ​ជា​កិច្ច​បច្ឆាមរណៈ ជូន​សព​អាកាស​យានិក​ចំនួន​២​រូប​ ដែល​បាន​ពលី​ក្នុង​ឧបទ្ទវ​ហេតុធ្លាក់​ឧទ្ធម្ភាគចក្រ​អំឡុង​ពេ​ល​ហោះ​ហើរ​ហ្វឹក​ហ្វឺន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២៤​ នៅ​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិ​នតុង​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ឧបនាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកា​ជាតិ ​បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារជាតិ គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិ​ជា​កិច្ច​បច្ឆាមរណៈជូនសព​ អាកាស​យានិក​ចំនួន​២​រូប​ ឧត្តមសេនីយ៍​ត្រី ​ស៊ុន​ ផល្លា ​នាយ​ផ្នែក​ហោះហើ​រ​ កង​ហោះ​ឧទ្ធម្ភាគចក្រ ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស​ និង​វរសេនីយ៍​ទោ ​ខេង​ ឆៃយុទ្ធ ​អាកាស​យានិក​ក​ងហោះទី​២ ​ផ្នែក​ហោះ​ហើរ​ ក​ងហោះ​ឧទ្ធម្ភាគចក្រ​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស​ ដែ​ល​បាន​ពលី​ដោយ​ជួប​ឧបទ្ទវ​ហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្នុង​អំឡុង​ពេល​បំពេញ​បេសក​កម្ម​ហោះ​ហើរ​ហ្វឹក​ហ្វឺន​ កាល​ពី​ថ្ងៃ​សុក្រ​ ៧​កើត​ ខែ​អាសាឍ ​ឆ្នាំ​រោង ​ឆស័ក​ ព.ស​.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ​ខែ​កក្កដា​ ឆ្នាំ​២០២៤​។​

ក្នុង​ឱកា​ស​ប្រកប​ដោយ​សមាន​ទុក្ខ​នេះ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​សូម​សម្តែង​នូវ​ការ​សោក​ស្តាយ ​ស្រណោះ​អាឡោះ​អាល័យ​ជា​ទី​បំផុត​ ​ជា​មួយ​ក្រុម​គ្រួសារ​អាកាស​យានិក​ចំនួន​ ​២​រូប​ ព្រោះ​ការ​បាត់​បង់​នេះ ​គឺ​ជា​ការ​បាត់​ប​ង់នាយ​ទាហាន​ អាកាស​យានិក​ដ៏​ឆ្នើម ​ដែល​បាន​ធ្វើ​ពលិកម្ម ​ដើម្បី​បុព្វហេតុជាតិ​មាតុ​ភូមិ​ជា​ទី​ស្នេហា ​និង​រួម​សុខ​ទុក្ខ​ជា​មួយ​ប្រជាជន​កម្ពុជា​ រហូត​ដល់​ថ្ងៃអ​វសាន​នៃ​ជីវិ​ត​។​ ក្នុង​នាម​ក្រសួង​ការពារ​ជា​តិ និ​ងក្នុង​នាមឯកឧត្តម​ផ្ទាល់ ឯកឧត្តម​ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​សូម​ឧទ្ទិស​បួង​សួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​អាកាស​យានិក​ចំនួន​ ២​រូប​ សូម​ឆាប់​បាន​ចាប់​កំណើត​ក្នុង​សុគតិ​ភព​គ្រប់ៗ​ជាតិ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ