ឯកឧត្តម​ ទៀ សីហា បាន​អនុញ្ញាត​ឲ្យ​ ឯកឧត្តម ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​ស​មត្ថ​ភាព​សហ​ព័ន្ធ​រុស្ស៊ី​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កក្កដា​ ឆ្នាំ​២០២៤ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​ឲ្យ​ ឯកឧត្តម ​Anatoly​ BOROVIK ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​ស​មត្ថ​ភាព​សហ​ព័ន្ធ​រុស្ស៊ី​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​នៅ​ទីស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ។

ឯកឧត្ដម នាយ​ឧត្ដម​សេនីយ៍​ ទៀ សីហា ឧប​​នាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បាន​សម្តែង​ការ​ស្វាគមន៍​ ចំពោះ​វត្តមាន​ ឯកឧត្តម Anatoly BOROVIK ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​ស​មត្ថ​ភាព​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ចំណង​មិត្ត​ភាព និង​សាមគ្គី​ភាព​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ និង​រុស្ស៊ី​ ពិសេស​នៅ​លើ​វិស័យ​ការពារជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា​។ ឯកឧត្តម ទៀ សីហា ក៏​បាន​បញ្ជាក់ថា​៖ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​មួយ​ ដែល​សហព័ន្ធរុស្ស៊ី​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ ក្នុង​ការ​រក្សា​សន្តិភាព​នៅ​កម្ពុជា​ ក្នុង​នោះ​ក៏​បាន​ថ្លែង​អំណរគុណ​ផង​ដែរ​ ចំពោះ​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ការ​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា​ជា​បន្ត​ទៅ​ទៀត​នេះ​។

ក្នុងឱកាសនោះ ឯកឧត្តម Anatoly BOROVIK ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​ស​មត្ថ​ភាព​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ការ​សោក​ស្ដាយ​ និង​ក្ដី​សង្ឃឹម​ការ​រក​ឃើញ​ចំពោះ​ការ​បាត់​បង់​ការ​ទាក់​ទង​នៃ​ឧទ្ធម្ភាគចក្រ​កង​ទ័ព​ជើង​អាកាស​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៃ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ កំពុង​ហ្វឹ​ក​ហាត់​នៅ​ថ្ងៃ​ ១២ ខែ​កក្កដា​ ឆ្នាំ២០២៤កន្លង​ទៅ​នេះ​។ ជា​មួយគ្នា​នេះ​ ឯកឧត្តម បាន​ជម្រាប​ជូន​ផង​ដែរ​ អំពី​ដំណើរ​ទស្ស​នកិច្ច​នៅ​លទ្ធផល​ជា​ផ្លែ​ផ្កា​មួយ​ចំនួន​ របស់​គណៈ​ប្រតិភូនៃ​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​ ចំនួន​៣​ក្រុម​ ដែល​បាន​អញ្ជើញ​ទៅ​កាន់​សហព័ន្ធ​រុស្ស៊ី ក្នុង​នោះ​មា​ន​ប្រតិភូ​នាយក​ដ្ឋាន​នីតិកម្ម​ គឺ​សម្រាប់​វិជ្ជា​ដឹក​នាំ​ដោយ ឧត្តម​សេនីយ៍​ឯក​ ម៉មសុផាត ឣប្រតិភូទ័ព​ជើង​ទឹក​ដឹក​នាំ​ដោយ​ ឧត្តមនាវីឯក ស្រ៊ុន សារឿន និង​ប្រតិភូ​កង​ទ័ព​ជើង​គោក​ដឹក​នាំ​ដោយ​ នាយ​ឧត្តម​សេនីយ៍​ ម៉ៅ​ សុផាន់

ឯកឧត្តម ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​ស​មត្ថ​ភាព​សហព័ន្ធ​រុស្ស៊ី​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ក់​ថា៖ ភាគី​រុស្ស៊ី​បាន​ត្រៀម​ខ្លួន​ និ​ង​បំណង​ប្រាថ្នា​របស់​ខ្លួន​ ក្នុ​ងការ​ជួយ​ដល់​កម្ពុជា ក្នុង​ការ​បង្កើត​សាលារថ​ក្រោះ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ តាម​សំណើ​របស់ សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ា​ណែត​ នាយក​រដ្ឋមន្ត្រី​ ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២១ ព្រម​ទាំង​ការ​ជួយ​បណ្ដុះ​បណ្ដាល​គ្រូ​យោធា​ចារ្យ​ជំនាញ​រ​ថក្រោះ​ ២៦​នាក់ នៃ​ការ​ផ្តល់​ឧ​បករណ៍​សម្ភារៈ​សម្រាប់​ជួស​ជុល​ផង​ដែរ​។ ឯកឧត្តម ឯកអគ្គរដ្ឋ​ទូត​សហព័ន្ធ​រុស្ស៊ី​ បាន​លើក​ឡើង​ថា​៖ នៅឆ្នាំ​នេះ​យើង​នឹង​រំពឹង​ថា​ យើង​ចរចា​ជា​លើក​ដំបូង​ រវាង​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​រុស្ស៊ី​ និង​កម្ពុជា នៅ​ចុង​ឆ្នាំ​នេះ​ និង​ដើម​ឆ្នាំ​ក្រោយ​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ស្រប​តាម​ខ្លឹម​សារ​ នៃ​អនុស្ស​រណៈ​របស់​ក្រសួង​ការ​ពារ​ជាតិ​ ដែល​មា​ន​រួច​មក​ហើយ ​ក្នុ​ងនោះ​ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត​សហព័ន្ធ​រុស្ស៊ី​ ក៏​បាន​លើក​ឡើង​ឲ្យ​ភាគី​កម្ពុជា​ពិនិត្យ​មើល​ និង​ពិចា​រណា​ផង​ដែរ​ អំពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​លើ​ផ្នែក​សន្តិសុខ​ និង​ជីវសាស្ត្រ​ជា​មួយ​នឹង​រុស្ស៊ី​ ដែល​រង្ស៊ី​ចាត់​ទុក​ជា​បញ្ហា​សំខាន់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ