ឯកឧត្តម ទៀ សីហា ​ អនុញ្ញាត​ឲ្យ​ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែ​ង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

កាល​ពីរ​រសៀល​ថ្ងៃ​ទី​២២ ខែ​កក្ក​ដា​ ឆ្នាំ២០២៤​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អនុញ្ញាត​ឲ្យ​ ឯកឧត្តម ង្វៀន ហ៊ុ​យ​តាំង​ (Nguyen Huy Tang) ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែ​ង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​។ ក្នុង​ឱកាស​នោះ​ ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ សំ​ដែង​អំណរ​គុណ​ ចំពោះឯកឧត្តម ង្វៀន ហ៊ុ​យ​តាំង​ ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភា​ព​ នៃ​សាធារណរ​​ដ្ឋ​សង្គមនិយម​វៀត​ណាម ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែលបានជួយ​សម្រប​សម្រួល​ដល់​ថ្នាក់​កំពូល​ប្រទេស​ទាំង​ពីរ​ បាន​ជួប​ប្រា​ស្រ័យ​ទំនាក់​ទំនង​ផ្លាស់​ប្តូរ​មតិ​ជា​មួយ​គ្នា​បាន​យ៉ាង​ជោគ​ជ័យ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិស័យ​ការ​ពារ​ជាតិ​ ព្រ​មទាំង​បាន​សហប្រតិបត្តិការ​នៅ​លើវិស័យ​ផ្សេងៗ​ដទៃ​ទៀត​។

ឯកឧត្តម​ ង្វៀន​ ហ៊ុ​យ​តាំង​ ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព នៃសា​ធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ការ​រី​ករាយ​ និ​ងវាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​រីក​​ចម្រើន​ នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​តាំង​ពី​ពេល​កន្លង​មក ក្នុងនោះ​លើ​​ទំនាក់​​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពីរ​ កម្ពុជា និ​ង​វៀត​ណាម​ គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ បក្សរដ្ឋ​ និង​ប្រជាជន​ចង​ចាំជា​​និច្ច​ ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​ និង​ប្រជា​ជន​កម្ពុជា​ ចំពោះ​ការ​តស៊ូ​ដណ្ដើម​ឯករាជ្យ​ជាតិ​ ឯកភាព​ទឹក​ដី​ ក៏​ដូច​ជា​ការ​កសាង​ និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាម​នា​ពេល​បច្ចុប្បន្ន​នេះ​។ ​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម ឯកអគ្គ​រដ្ឋ​ទូត​​វៀត​ណាម​ ក៏​បាន​លើក​ជា​សំណើ​មួយ​ចំនួន​ពាក់​ព័ន្ធ​ដល់​កិច្ច​សហប្រតិបត្តិ​ការ រវាង​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ ហើយ​សង្ឃឹម​ថា​ ឯកឧត្តម ឧបនាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​គាំទ្រ​។ ក្នុង​នោះទី​១៖ បន្ត​អនុវត្ត​ឲ្យ​កាន់​តែ​ល្អ​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ថ្នាក់​រដ្ឋមន្ត្រី និង​គ្រប់​ជាន់​ថ្នាក់​ នៃ​ក្រសួង​ការ​ពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ ផ្លាស់​ប្តូរ​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ចែក​រំលែក​បទ​ពិសោធ និង​ទស្សនៈ​ពាក់​ព័ន្ធ​កិច្ច​ការ​នានា​។ ទី២៖ បន្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព​នូវ​យន្ត​ការ​សហ​ប្រតិបត្តិ​ការ​ដែល​មាន​ស្រាប់​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ទាំង​២ ក្នុ​ង​នោះ​ក៏​ស្វែង​រក​សហ​ប្រតិបត្តិ​កា​រ​ថ្មី​សម​ស្រប​ និង​មាន​ប្រសិទ្ធ​ភាព​នាំ​មក​នូវ​ផល​ប្រយោជន៍​សម្រាប់​ទាំង​សង​ខាង​។ ទី៣៖ បន្ត​លើក​កម្ពស់​ប្រកប​ដោយ​គុណ​ភាព​ និង​ប្រសិទ្ធ​ភាព​រួមមាន​ការ​បន្ត​អនុវត្ត​ឲ្យ​ល្អ​ នៅ​លើ​ពិធី​សារ​សហ​ប្រតិបត្តិ​ការ​៥​ឆ្នាំ ហើយ​និង​ផែន​ការ​រៀង​រាល់​ឆ្នាំ​រវាង​ក្រសួង​ការ​ពារ​ជាតិ​ ការ​ចែក​រំលែក​ព័ត៌​មាន​ពាក់​ព័ន្ធ​ដល់​ឧបាយ​កល​របស់​កម្លាំងអមិត្ត ដែល​ចង់​បំផ្លិច​បំផ្លាញ​ប្រទេស​ជាតិ​ និង​ទំនាក់​ទំនង​ប្រទេស​ទាំង​២ ហើយ​យើង​នឹង​បន្ត​សហការ​ឲ្យ​បាន​ល្អ​ មិន​ឱ្យ​កម្លាំង​អមិត្ត​ណា​មួយ​ប្រើ​ដែន​ដី​​របស់​ម្ខាង​មក​ប្រឆាំង​នឹង​ម្ខាង​ទៀត​។ ជា​មួយ​គ្នា​នេះ​បន្ត​សហការ​ជិត​ស្និទ្ធ បណ្ដា​យោធ​ភូមិ​ភាគ​ និង​ផ្នែក​កង​ទ័ព​ជំនាញ​ប្រទេស​ទាំង​២ ជា​ពិសេស​នៅ​ក្នុង​ការ​ល្បាត​រួម​ និង​សង្គ្រោះ​ពេល​មាន​ ហានិភ័យនៅ​តាម​បណ្ដោយ​ព្រំ​ដែន​ និង​នៅ​លើ​ផ្ទៃ​សមុទ្រ​ ព្រម​ទាំង​ការ​សហការ​បណ្ដុះ​បណ្ដាល​នាយ​ពល​ទាហាន​ នៃ​កង​ទ័ព​យើង​ទាំង​ពីរ​ វៀតណាម និង​កម្ពុជា ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ