សម្តេច​​ពិជ័យ​សេនា ទៀ​ បា​ញ់ ឧ​ត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​អនុញ្ញាត​ឱ្យ​អគ្គ​លេខា​ធិការ​រង ​អង្គការស​ហ​ប្រជា​ជាតិ ​ចូល​ជូប​សម្តែង​ការ​គួរ​សម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅ​ក្នុង​ដំណើរ​បំពេញ​ទស្ស​ន​កិច្ច​នៅ​កម្ពុជា​ ឯកឧត្តម Atul Khare អគ្គ​លេខាធិ​ការ​រង​ អង្គការ​សហ​ប្រជា​ជាតិ​ បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ នា​រសៀល​ថ្ងៃ​ទី​២២ ខែ​កក្កដា​ ឆ្នាំ២០២៤ នៅ​ទី​ស្ដី​ការ​ក្រសួង​ការពា​រជាតិ​។

ក្នុងឱកាស​​នោះ ​សម្ដេច​​ពិជ័យ​សេនា​ ទៀ បាញ់ បាន​មានប្រសាសន៍​ថា៖​ ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ជាង​៣០ឆ្នាំ​កន្ល​ង​មក​នេះ​ ធ្លាប់បានទទួល​អង្គការ​សហ​ប្រជា​ជាតិ​ ជា​ពិសេស​កម្លាំង​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​មក​បំពេញ​ការ​ងារ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ផង​ដែរ​។ សម្ដេច​ពិជ័យ​សេនា​ ក៏​បាន​សម្តែង​នូវ​ការ​រីក​រាយ​​ ដែល​នេះ​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ ការ​រក្សា​សន្តិភាព​ ដែល​បច្ច័យ​ចម្បង​ណាស់​សម្រាប់​ពិភពលោក​យើង​សព្វ​ថ្ងៃ​នេះ​ ហើយ​ក៏​ចាំបា​ច់​ជា​ទី​បំផុត​។ សម្ដេច​ពិជ័យ​សេនា បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ ឯកឧត្តម​ អគ្គ​លេខា​ធិការ​រង​ ដែល​ទទួល​បន្ទុក​កម្លាំង​ប្រតិបត្តិការ​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​កម្ពុជា​ ទោះ​បី​មាន​ភាព​លំបាក​ខ្លះ​នៅ​តែ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រតិបត្តិ​ការ​នេះ​។ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ បានបញ្ជាក់​ថា​៖ រាជ​រដ្ឋា​ភិបាល​​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​តែ​ប្ដេជ្ញា​បន្ត​បំពេញ​ភារៈ​កិច្ច​នេះ​ដ៏​សកម្ម​ត​ទៅ​ទៀត​ ពិត​ប្រាកដ​ណាស់​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ កម្ពុជា​បាន​ចាត់​បញ្ជូន​កម្លាំង​១៣៥នាក់ ជាលើក​ដំបូង​ទៅ​ប្រទេស​ស៊ូ​ដង់​ ក្នុង​រយៈ​ពេល​១៨ឆ្នាំ​កន្លង​មក​នេះ​ យើង​បាន​បញ្ជូ​ន​ទៅ​ជិត​មួយ​ម៉ឺន​នាក់​ ចេញ​ទៅ​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គ​ការ​សហប្រ​ជា​ជាតិ​ ហើយ​បច្ចុប្បន្ន​នៅ​រក្សា​កម្លាំង​នៅ​៥ប្រទេស​ មាន​កម្លាំង​ជាង​៦០០នាក់។ ជា​​មួយ​គ្នា​នេះ​ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​លើក​អំពី​ការ​កង្វល់​ខ្លះៗ​ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ នៅ​ក្នុង​ប្រទេស​លី​បង់​ ដែល​មាន​ពេល​ខ្លះ​ចូល​កៀក​នៅ​កន្លែង​ឈរ​ជើង​របស់​កម្លាំង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ​ផង​ដែរ​។

ឯកឧត្តម Atul Khare ​អគ្គលេខាធិការ​រង​ អង្គការ​សហ​ប្រជា​ជាតិ​ បាន​មាន​ប្រសាសន៍​ថា៖ ទោះ​បី​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ មិន​ឋិត​ក្នុង​តំ​ណែង​ជា​ឧប​នាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ក៏​ពិត​មែន​តែ​ សម្ដេ​ច​ពិជ័យ​សេនា​ ពិត​ជា​ពិសេស​ទាំង​អតីត​កាល​ និង​បច្ចុប្បន្ន​សម្រា​ប់​រូប​លោក​។ ឯកឧត្តម​ក៏​បាន​ជម្រាប​អំពី​ជំនួប​ជា​មួយ​នឹង​ សម្ដេច​តេ​ជោ ហ៊ុន សែន និង​​សម្ដេច​បវរ​ធិបតី ​នាយក​រដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា​ ហើយ​ក៏​បាន​អរគុណ​ចំពោះ​ សម្ដេ​ច​ពិជ័យ​សេនា​ ដែល​អាច​បន្ត​ភាព​ជា​ដៃ​គូ​ជា​មួយ​កង​រក្សា​សន្តិភាព​កម្ពុជា​ និង​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​បច្ចុប្បន្ន​កម្ពុជា​បាន​និង​កំពុង​ចាត់​បញ្ជូន​កម្លាំង​បំពេញ​បេសក​កម្ម​អង្គការ​សហ​ប្រជា​ជាតិ​ ចំនួន​៦៥០នាក់ ទាំង​បុរស​ និង​ស្ត្រី​ ក្នុង​នោះ​បេសកក​ម្ម​នៅ​ប្រទេស​លី​បង់​ និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ។ ឯកឧត្តម Atul Khare អគ្គ​លេខាធិ​ការ​រង​ អង្គការ​សហ​ប្រជា​ជាតិ​ បាន​អរគុណ​ចំពោះ​ប្រទេស​កម្ពុជា​ ដែល​បាន​ចូល​រួម​ចំណែក​ពី​ពេល​កន្លង​មក​ ក្នុង​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ ហើយ​សូម​ចូល​រួម​នូវ​ការ​សោក​ស្ដាយ​ដែរ ​ចំពោះ​ការ​បាត់​បង់​នូវ​កម្លាំង​រក្សា​សន្តិភាព​​កម្ពុជា​ចំនួន​១១នាក់​ ក្នុង​បេសក​កម្ម​អង្គ​ការ​សហ​ប្រជា​ជាតិ​ ក្នុ​ង​នោះ​ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ ចំពោះ​កម្ពុជា​ដែល​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ជា​ស្ត្រី​ ប្រហែល​៣០​ភាគ​រយ​ នៃ​កង​កម្លាំង​អង្គការ​សហ​ប្រជា​ជាតិ​ជាស្ត្រី។ ឯកឧត្ដម​​សង្ឃឹម​ថា​៖ កម្ពុជា​នឹង​បន្ត​ចូល​រួម​កាន់​តែ​ច្រើ​ន​ថែម​ទៀត​ ចំពោះ​កង​កម្លាំង​ជា​ស្ត្រី​ ឯកឧត្តម Atul Khare បាន​​បញ្ជាក់​​​ថា​៖ ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ជា​ប្រទេស​ធំ​ជាង​គេ​ទី​២៧ ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ នៅ​ទូទាំង​ពិភព​លោក ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ