កិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងស​ង់​ ព្រែក​ជីក​ហ្វូណនតេ​ជោ ​នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

រសៀល​ថ្ងៃ​ទី​១៨ ​ខែ​កក្កដា​ ឆ្នាំ​២០២៤ ​​នាយ​ឧត្តម​សេនីយ៍​ ចាយ សាំងយុន រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ អំពី​ការ​ត្រៀម​រៀប​ចំ​ពិធី​អបអរសាទរ​ នៃ​ការ​បើក​ការ​ដ្ឋាន​សាង​សង់​ ព្រែក​ជីក​ហ្វូណន​តេជោ ​ទៅ​តាម​គម្រោង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី០៥ ​ខែ​សីហា ​ឆ្នាំ​២០២៤​ ខាង​មុខ​នេះ​។ កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម​ ជា​អគ្គនាយក ​ស្ថាប័ន​ចំណុះ​ក្រសួង​ការពា​រ​ជាតិ ​តំណាង​ស្ថាប័ន​កង​ទ័ព​ទាំង​៣ប្រភេទ​ ជាច្រើនរូបផងដែរ​។

ក្នុង​កិច្ច​ប្រជុំ​នោះ ​នាយ​ឧត្តម​សេនីយ៍​ ចាយ សាំងយុន បាន​មាន​ប្រសាសន៍​ថា​៖ ដូច​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​ទី០៥ ​ខែ​កក្កដា ​ឆ្នាំ​២០២៤ ​កន្លង​មក​នេះ ​សម្ដេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ា​ណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ធ្វើ​ការ​ណែនាំ​ដល់​គ្រប់​បណ្ដា​ក្រសួង ​ស្ថាប័ន​ រាជធានី ​ខេត្ត​ ដើម្បី​ចូល​រួ​មអបអរសាទរ​ នៃ​ការ​រៀប​ចំ​បើក​ការ​ដ្ឋាន​សាង​សង់​ ព្រែក​ជីក​ហ្វូណន​តេជោ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី០៥ ​ខែ​សីហា​ ឆ្នាំ​២០២៤ ​ខាង​មុខ​នេះ​។ ទន្ទឹម​នឹ​ង​នេះ​ដែរ​ ដើម្បី​អនុវត្ត​សារាចរណ៍​ និង​សេចក្តី​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋា​ភិបាល​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ នៅ​ថ្ងៃ​ទី១៥ ​ខែ​កក្កដា ​ឆ្នាំ​២០២៤ ​កន្លង​មក​នេះ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ក៏​បាន​ចេញ​សេចក្តី​ណែ​នាំ​ ជូន​ដល់​គ្រប់​កង​ឯកភាព​ទូ​ទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដើម្បី​ត្រៀម​រៀប​ចំ​អបអរ​សាទ​រពិធី​បើក​ការ​ដ្ឋាន​សាង​​សង់​ ព្រែក​ជីក​ហ្វូណន​តេជោ​ នេះ ​នៅ​មុខ​ក្រសួង​ការ​ពារ​ជាតិ ​និង​នៅ​តាម​គ្រប់​បណ្ដា​កង​ឯកភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដោយ​មាន​ការ​រៀប​ចំ​កម្លាំ​ង​ចូល​រួ​ម ការ​ទូង​ស្គ​រ​ជ័យ​ និង​ការ​រៀប​ចំ​តុប​តែង​ជា​ទង់​ជាតិ​ ទង់​ជ្វា​លា​ ទង់​សាសនា ​បដា ​ទៅ​តាម​ការណែ​នាំ​របស់​គណៈ​កម្មការ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​បញ្ជាក់​អំពី​ស្មារតី​សាមគ្គី​ភាព​ជាតិ​តែ​មួយ​។ ចំពោះ​ពិធី​បើក​ការ​ដ្ឋាន​ផ្លូវ​ការ​ និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៥​ ហើយ​កក្កដា​ ឆ្នាំ​២០២៤​ ស្ថិត​នៅភូ​មិ​ព្រែក​តា​កែវ​ ឃុំ​សំរោង​ធំ ​ស្រុក​កៀន​ស្វាយ​​ ខេត្ត​កណ្ដាល​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុនម៉ាណែត។ ឯកឧត្តម​ រដ្ឋលេខាធិការ​ប្រចាំ​ការ​ ក្រសួងការ​ពារ​ជាតិ​ បាន​ធ្វើ​ការ​ណែ​នាំ ​ដល់​គ្រប់​បណ្ដា​កង​ឯកភាព​ ឱ្យរៀបចំ​ដើម្បី​ចូល​រួម​អបអរសាទរ​បើកការដ្ឋាននេះ ដោយឡែកក្រសួងការពារជាតិ គឺប្រារព្ធធ្វើឡើង​នៅ​មុខ​ទីស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​ ដោយ​មាន​ការ​ត្រៀម​រៀប​ចំ​ចង​ទង់​ជាតិ​ ទង់​ជ្វា​លា​ ទង់​សាសនា ​បដា ​ព្រះ​ឆាយា​ល័ក្ខណ៍​ របស់​ព្រះ​មហា​ក្សត្រ​ រំលេច​ដោយ​ផ្កាភ្ញី​ រៀប​ចំ​ស្គ​រ​ជ័យ​ សម្រាប់​ទូង​អបអ​រ​សាទរ​ រៀប​ចំ​ការ​បាញ់​កាំ​ជ្រួច ​និង​ការ​រៀប​ចំ​កម្លាំង​កង​ទ័ព​ទាំង​៣ប្រភេទទ័ព ចូល​រួម​ក្នុង​ពិធី​នេះប្រមាណជា ១,៥០០នាក់ ផងដែរ។ នាយឧត្តមសេនីយ៍ ចាយ សាំយុន បានស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើ រួមគ្នារៀបចំ ឱ្យមានសោភណ្ឌភាព ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ជាប្រវត្តិសាស្ត្រ។

សូម​បញ្ជាក់​ថា​៖ គម្រោង​សាង​សង់​ ព្រែក​ជី​កហ្វូ​ណន​តេជោ ​គឺ​ជាគ​ម្រោង​ប្រវត្តិ​សាស្ត្​រលើ​កទី​១​ ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​របស់​កម្ពុជា ​ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេ​មេគង្គ​ និង​ផ្លូវ​សមុទ្រ​។ លក្ខណៈ​បច្ចេក​ទេស​ទូទៅ​ របស់​ផ្លូវ​ទឹក​ មា​ន​ប្រវែង​ប្រមាណ ​១៨០​គីឡូ​ម៉ែត្រ​ ចាប់​ផ្តើ​ម​ពី​ព្រែក​តា​កែវ​នៃ​ទន្លេ​មេគង្គ ​ឆ្លង​កាត់​តាម​​ព្រែក​តា​ឯក​​នៃ​ទន្លេ​បាសាក់ ​រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃទ​ន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ ខេត្ត​កែប​ ដោយ​ឆ្ល​ង​កាត់​ខេត្ត​ចំនួ​ន​៤​ រួម​មាន​៖​ ខេត្ត​កណ្តាល ​តាកែវ​ កំពត និង​កែប ​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ​១,៦​លាន​នាក់ ​រស់​នៅ​អម​សង​ខាង​ផ្លូវ​ទឹ​កនេះ​។ ​ផ្លូវទឹក​នេះ​មាន​ទទឹង​មុខ​កាត់​ផ្នែក​ខាង​លើ​ប្រវែង ​១០​០​ម៉ែត្រ​ និង​មុខ​កាត់​ផ្នែក​ខាង​ក្រោម​ប្រមាណ ​៨០​ម៉ែត្រ​ និង​ជម្រៅ​ទឹក​ប្រមាណ ​៥,៤ ​ម៉ែត្រ​ (​ជម្រៅ​នាវា​ចរណ៍​ ៤,​៧​ម៉ែត្រ​ និង​គម្លាត​សុវត្ថិភាព​ ០,៧​ម៉ែត្រ)​ ​និង​មា​នគន្លង​នាវា​ចរណ៍​ចំនួន​២​គន្លង​ អាច​ចេញ​-​ចូល ​និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ