នាយ​ឧត្តម​សេនីយ៏ ​ចាយ​ សាំង​យុន ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​​ឆ្លង​របាយការណ៏​គណៈ​កម្មាការ​គ្រឿង​ញៀន​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ក្រសួង​ការពា​រ​ជាតិ​ ព្រឹក​ថ្ងៃទី​១១ ​ខែ​កក្កដា​ ២០២៤​ បាន​ធ្វើ​ការ​ប្រជុំ​ឆ្លង​របាយ​ការណ៏​ ស្តី​ពីលទ្ធផល​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រចាំ​​ឆមាស​ទី១​ ​និង​លើកទិស​ដៅ ​ឆមាស​ទី​២ ​ឆ្នាំ​២០២៤ ​ក្រោម​វត្ត​មាន​ នាយ​ឧត្តសេនីយ៏ ​ចាយ សាំងយុន រដ្ឋ​លេខាធិ​ការ​ និង​ជា​ប្រធា​ន​គណៈកម្មាធិការ​ ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿ​ង​ញៀន ​ក្រសួង​ការ​ពារ​ជាតិ​។​

       ក្នុង​របាយ​ការណ៏​បាន​ឲ្យ​ដឹង​ថា៖​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ផែន​ការ​ជាតិ​ ស្ដី​ពី​ការ​​ត្រួត​ពិនិត្យ​ គ្រឿង​ញៀន ​និង​ផែន​ការ​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​៨ ​ក៏​ដូច​ជា​ផែន​ការ​សកម្ម​ភាព ​របស់​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន ក្រសួង​ការ​ពារ​ជាតិ​ នៅ​ក្នុង​ឆមាស​ទី១​ ​ឆ្នាំ​ ២០២៤​កន្លង​ទៅ​នេះ ​អគ្គ​លេខា​ធិការ​ដ្ឋាន​ អគ្គ​នាយក​ដ្ឋាន​ នាយក​ដ្ឋាន​ និង​ស្ថាប័ន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​, ​អគ្គ​បញ្ជាការ​ដ្ឋាន​,​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក, ​ជើង​ទឹក​, ​ជើង​អាកាស, ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស,​  បញ្ជាការ​ដ្ឋាន​អង្គរក្ស​ ព្រម​ទាំង​អង្គភាព​ចំណុះ ​បាន​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​​ការ​ងារ​ប្រក​ប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ដើម្បី​រួម​ចំ​ណែក​ ធ្វើ​ការ​អប់រំ​ផ្សព្​វផ្សា​យ ការ​ព្យាបាល​ស្តារ​​នីតិ​សម្បទា​ សមាហរណកម្ម​ និង​ថែ​រក្សា​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​និង​ការ​អភិវឌ្ឍន៍​សង្គម​។​ ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០២៤​ អង្គ​ភាព​ចំណុះ​ក្រសួ​ង​ការ​ពារ​ជាតិ​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​​ជើង​គោក​ និង​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ បាន​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​គ្រឿង​ញៀន​បាន​ចំនួន​៤ពាន់​៤​រយ១២​លើក មាន​អ្ន​ក​ចូល​រួម​ចំនួន​៣២ម៉ឺន​៤ពាន់១​រយ​២៥នាក់, ​បាន​ធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន​សរុប​ចំនួន១៣ពាន់៨រយ​៤០នាក់ ​វិជ្ជ​មាន ​១៣​នាក់​ ហើយ​បាន​កាត់​ចេញ​ពី​ការ​គ្រប់​គ្រង​ចំនួន​១៣​នាក់​។​

        ចំពោះ​លទ្ធផល​បង្ក្រា​បបទ​ល្មើស​គ្រឿង​ញៀន ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ បាន​បង្ក្រា​ប​បទ​ល្មើស​​គ្រឿង​ញៀន​ចំនួន​ ៥​រយ​៤៩​លើក​ ឃាត់​ខ្លួន​​ជន​សង្ស័​យ​សរុប​ចំនួន​១,៣៣៩​នាក់​ ស្រី១២៨​នាក់ ​និង​ចាប់​យក​សម្ភារៈ​វត្ថុ​តាង​បាន​មួយ​ចំនួន​ក្នុង​នោះ​៖ បាន​បញ្ជូន​ជន​សង្ស័​យ​ទៅ​សាលា​ដំបូង​ចំនួន​១,១៧៨​នាក់ ស្រី​ចំនួន១០២នាក់។ បាន​បញ្ជូ​ន​ទៅ​មជ្ឈ​មណ្ឌល​ស្តារ​នីតិសម្បទា​ចំនួន​១១៤​នាក់​ ស្រី​ចំនួន​១០​នាក់​។ បាន​ធ្វើ​ការ​អប់រំ​ និង​ ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅដ្ឋា​នវិញ​ចំនួន​៤៧នា​ក់ ​ស្រី​ចំនួន១៦នាក់​។​ ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០២៤​ មជ្ឈមណ្ឌល​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្ន​កញៀន​គ្រឿង​ញៀន​ នៃ​​កង​ព​ល​តូច​ថ្មើរ​ជើង​លេខ​៣១ ​ចំណុះ​យោធ​ភូមិ​ភាគ​ទី​៣​ បាន​ ទទួល​ជន​រង​គ្រោះ​ជា​ជន​ស៊ីវិល​ចូល​សម្រាក​ព្យាបាល​សរុប​​ចំនួន​៥0៥​នាក់​ ស្រី​១៨​នាក់​។

មានប្រសាសន៏​បូក​សរុប​នា​ពេល​នោះ ​នាយ​ឧត្ត​សេនីយ៏​ ចាយ សាំងយុន ថ្លែង​ការ​កោត​សរសើរ​ គ្រប់​អង្គភាព​ពាក់​ព័ន្ធ​ ដែល​បាន​ខិ​ត​ខំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​យ៉ាង​សកម្ម​ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០២៤ ​កន្លង​មក​។​ ឯកឧត្តម​ រដ្ឋ​លេខា​ធិការ​ បាន​លើ​កផែន​ការ​ ឆមាស​ទី​២​ ​ឆ្នាំ​២០២៤ ​គឺគ​ណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ បញ្ជាការ​ដ្ឋាន​ប្រភេទ​ទ័ព​, ទ័ព​ជំនាញ ​និង​មេ​បញ្ជាការ​គ្រប់​អង្គភាព ​រួម​ទាំង​មាន​ការ​ចូល​រួម​ពី​យោធិ​ន​គ្រប់​រូប ​ត្រូវ​បន្ត​​ធ្វើ​​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ បង្ការ​ ទប់​ស្កាត់​ ការ​ប្រើ​ប្រាស់ ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ប្រព្រឹត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ