នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ លើត​ អញ្ជើញជា​អធិបតី​ភាព ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​គណៈ​កម្មការ​គ្រប់​គ្រ​ង ថែ​ទាំ​ អគារ​រដ្ឋបាល​សាល​ប្រជុំទី​ស្តី​ការ​ក្រសួង​ការពា​រជា​តិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

កាលពី​​ព្រឹក​​ថ្ងៃ​​ទី​​១​១​ ​ខែ​កក្កដា​​ ឆ្នាំ​២០២៤​ ​នៅ​ទី​ស្ដីកា​រ​ក្រសួង​ការ​ពារ​ជាតិ​ មា​នបើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​គណៈ​កម្មការ​គ្រប់​គ្រង​ ថែ​ទាំ​ អគា​រ​រដ្ឋបាល​សាល​ប្រជុំទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​កិច្ច​ប្រជុំនេះ​ បាន​ប្រព្រឹត្តទៅ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នា​​យ​​ឧត្តម​សេនីយ៍​ ប៊ុន លើត រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារជា​តិ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រ​ង​ ថែទាំ ​អគារ​រដ្ឋបាលសា​លប្រ​ជុំ ​ទី​ស្ដីកា​រ​ក្រសួងកា​រពា​រ​ជាតិ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ជា​ច្រើន​រូ​ប។

អគាររដ្ឋបាល​សាល​ប្រជុំ​ទី​ស្តីការ​ក្រសួង​ការពារ​ជា​តិ គិ​ត​ចាប់ពី​ថ្ងៃ​៣០ ​ខែ​តុលា ​ឆ្នាំ២​០២១ ​ដល់​ថ្ងៃទី៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ មាន​រយៈ​ពេល​ប្រើប្រា​ស់ ៣២ខែ ​ក្រោយ​ពី​ទទួ​ល​ពី​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ។ ក្រុម​បច្ចេក​ទេស​ថែទាំ ​បាន​បង្កើនកា​រត្រួត​ពិនិត្យ​តាម​ដាន​ យ៉ាង​ខ្ជា​ប់ខ្ជួន ​និង​យក​ចិត្ត​ទុក​ដា​ក់ខ្ពស់​ ចំពោះ​បណ្តាញ​មេកា​និ​ច បណ្តាញ​អគ្គិសនី​-​បណ្ដាញទឹ​ក និង​សំណង់​ស្ថាបត្យកម្ម​(តុបតែង) មួយ​ចំនួន​ ដោយ​ផ្តោតលើ​សុវត្ថិភាព​ ផា​សុខភាព​អ្នក​ប្រើប្រា​ស់ និង​ធ្វើឱ្យ​ប្រាកដ​ប្រជា​ ឧបករណ៍ បរិក្ខារ​ សំខាន់ៗ​ ត្រូវ​ប្រកប​ដោយ​គុណ​ភា​ព និ​ងមាន​អាយុកាល​យូរ​អង្វែង​។ អាគារ​រដ្ឋបាល ​និង​សាល​ប្រជុំ​នៅ​ទី​ស្ដីការ​ក្រសួង​ការពារជាតិ​នេះ ​បន្ទាប់​ពី​បាន​សាង​សង់​រួច​រា​ល់ និង​សម្ពោធ​ដា​ក់ឲ្យប្រើប្រា​ស់​ជា​ផ្លូវការ​ ដែល​រួម​មាន​បន្ទប់​សវនាការ​សម្រាប់​ថ្នាក់​ដឹ​ក​នាំជាតិ ​និ​ងអន្តរជាតិ, សាល​ប្រជុំខ្នាត​តូច​, ខ្នាត​មធ្យម, និង​សាល​ប្រជុំធំ​ ដែល​អាច​ចំណុះ​មនុស្ស​បាន​ដល់​ជាង​ ១,០០០​នាក់,​ មាន​ទទឹង​ប្រវែង​២៨​ម៉ែត្រ ​បណ្ដោយ​​ប្រវែង១៩១ម៉ែត្រ ​មាន​កម្ពស់​៣២​ម៉ែត្រ ​និង​មាន​ចំណត​រថយន្តនៅ​ក្រោមដី​ ដែល​អាច​ចត​រថយន្ត​បាន​រហូត​ដ​ល់ទៅ១៥០គ្រឿង​។​ នេះ​បើ​តាម​របាយ​ការណ៍ ​និង​គំនូស​បង្ហាញ​របស់​ ឧត្តម​សេនីយ៍​ឯក​ សឿត រឿត នាយក​ នាយក​ដ្ឋាន​វិស្វកម្ម ​ក្រសួងកា​រពារ​ជាតិ​។

ក្នុង​សេចក្តី​សម្រេច​របស់​ក្រសួងកា​រពា​រ​ជាតិ​ បាន​ប្រគល់​ភារ​កិច្ច​ដល់​ក្រុមកា​រងារ​ចំនួន​ ៦​ចំណុះ​ឲ្យ​គណៈកម្មការ​គ្រប់​គ្រង​ ថែទាំ​ ​អគារ​រដ្ឋបាល​សាល​ប្រជុំទី​ស្តីការ​​ក្រសួង​ការពា​រជាតិ​ ដើម្បី​រួម​សហការ​គ្នា​ថែរក្សា ​រួម​មាន​៖ ក្រុម​ការងា​រ​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន ​ក្រសួង​ការពា​រជាតិ​ មានភារកិច្ច ​សម្រប​សម្រួល ​ចាត់​ចែង​គ្រប់​គ្រងប​ន្ទប់​ប្រជុំ ​បន្ទប់​សវនាការ​ និង​បន្ទប់ផ្សេងៗ​ទៀត ​តាម​ការ​ស្នើសុំ​ ពី​បណ្តា​ស្ថាប័ន ​អង្គភាព​នានា ​និង​តាម​ការ​សម្រេច​របស់​ថ្នាក់ដឹ​ក​នាំ​ក្រសួង​ការពារ​ជាតិ សហកា​រ​ជា​មួយ​បណ្តា​អគ្គនាយក​ដ្ឋាន ​នាយក​ដ្ឋាន ​ស្ថាប័ន ​អង្គភាព​ចំណុះ​ក្រសួង​ការពារ​ជា​តិ មជ្ឈមណ្ឌលជា​តិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​ បោស​សំអាត​មីន​ និង​កាក​សំណល់​សង្គ្រាម ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃប្រ​ទេស ​និង​កង​ពល​តូច​លេខ​៧​០ ក្នុង​ការការពា​រ​គ្រប់​គ្រង​ សន្តិសុខ​ សុវត្ថិភាព​ របៀប​រៀប​រ​យ សណ្តាប់​ធ្នាប់​ ក្នុង​បរិវេណ​អគា​រ​រដ្ឋបាល​សាល​ប្រជុំទី​ស្ដីកា​រ​ក្រសួង​ការពា​រជា​តិ ត្រួត​ពិនិត្យ​គ្រប់​សមាស​ភាព​ចេញ-ចូល​ ក្នុង​បរិវេណ​ក្រសួង ​រៀប​ចំ​ការ​ចត​យា​នយន្ត ​ទោចក្រយាន​យន្ត ​ឱ្យមា​ន​សណ្តាប់ធ្នា​ប់ ​និង​របៀ​ប​រៀប​រ​យ​តាម​ការ​កំណត់​។ គ្រប់គ្រង​សម្រប​សម្រួលកា​រងារ​ពិធីកា​រ និ​ងកា​រ​ទទួល​បដិសណ្ឋារកិ​ច្ច ​គណៈ​ប្រតិភូ ​និង​ភ្ញៀវ ​កិត្តិយស​ជាតិ​ អន្តរជាតិ សហកា​រ​ជា​មួយ​ក្រុម​ហ៊ុន​ ដែល​ទទួល​ភារកិច្ច​ ថែ​ទាំ​ សម្អាត ​អនាម័យ​ បន្ទ​ប់​ប្រជុំ ​បន្ទប់​សវនាការ​ បន្ទប់​ទទួល​ភ្ញៀវ ប​ន្ទប់​ធ្វើកា​រ​ បន្ទប់​ទឹក​ និ​ងទីធ្លាអគារ​ទាំង​មូ​ល គ្រប់​ជាន់​ឱ្យបា​ន​ស្អាត​ជា​ប្រចាំ ​ត្រួត​ពិនិត្យ ​ការ​ថែ​ទាំ​ សួន​ច្បារ ​ដែល​ដាំ​ជុំវិញ​បរិវេណ​អគារ​ និង​បំពេញ​ភារកិច្ច​ជាក់​ស្ដែងផ្សេ​ងៗ​ទៀត​ដែ​ល​ពាក់​ព័​ន្ធ។

ដោយ​ឡែក​ក្រុម​ការងារ​ អគ្គនា​យក​ដ្ឋាន​យោធ​សេវា​មាន​ភារកិច្ច សហកា​រ​ជាមួ​យ​ស្ថាប័ន ​អង្គភាព​ដែល​មាន​ការ​ពាក់​ព័ន្ធ​ ក្នុង​ការ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរ​ជាតិ​ផ្សេងៗ​ ​រៀប​ចំ​តាំង​ព្រះឆា​យា​លក្ខណ៍ ​រូបថត​ និង​វីដេអូ​ផ្សេងៗ​សម្រាប់​ពិធី​ផ្សេងៗ​ តាមការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​។ ​រៀប​ចំ​បដា ​ពាក្យ​ស្លោក ​ទង់​ជាតិ​ ទង់​សាសនា​ ទង់​ព្រះ​មហាក្សត្រ ​និង​ទង់​ក្អែប ​តាម​ការ​ណែនាំ​ រប​ស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ​-​អន្តរជា​តិ។​ កា​ររៀបចំ​លិខិត​បទ​ដ្ឋាន​អញ្ជើញ​ភ្ញៀវ ​គ្រប់​គ្រង ​និង​ផ្សព្វ​ផ្សាយព័​ត៌​មាន​ សម្រាប់ពិធី​ផ្លូវ​ការ​ផ្សេងៗ​របស់​ក្រសួង​ការ​ពារ​ជាតិ​ ​និង​បំពេញ​ភារកិច្ច​ជាក់​ស្តែង​ផ្សេងៗ​ទៀត​ដែល​ពាក់​ព័ន្ធ។ ​និង​ក្រៅពី​នោះ​មាន​ក្រុម​ការ​ងារ​ទទួល​ខុស​ត្រូវ​លើ​ការ​ធានា​ផ្នែក​ភស្តុភា​-​ហិរញ្ញវត្ថុ។ ក្រុម​ការងា​រ​អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស មានភារកិច្ច សហការ​រៀ​ប​ចំ​ការ​ងារ​ពិធីការ​  និង​ទទួល​បដិសណ្ឋារកិច្ច គ​ណៈ​ប្រតិភូ ​ភ្ញៀវ​កិត្តិយស ​អន្តរជាតិ​ សហកា​រ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ពាក់​ព័ន្ធ​ រៀប​ចំ​ការ​តាំង​ពិព័រណ៍​ រូប​ថត​ និង​វីដេអូ​ផ្សេងៗ ​សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ តាម​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង ​និង​បំពេញ​ភារកិច្ច​ជាក់​ស្ដែង​ផ្សេងៗ​ទៀត​ដែល​ពាក់​ព័ន្ធ​។ ក្រុមការងារ​នាយកដ្ឋាន​វិស្វកម្ម ​មាន​ភារកិច្ច​ថែ​ទាំ​ និង​ជួស​ជុល​អគារ​តាម​សេចក្តី​ណែនាំ ​ស្ដីពី​កា​រ​ប្រើ​ប្រាស់​អគារ​ ក្នុង​ទី​ស្ដីកា​រ​ក្រសួង​ការ​ពារ​ជាតិ​ ធានា​បាន​ត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ និង​ប្រកប​ដោយ​សុវត្ថិភាព។​ ធានា​បណ្តាញ​​អគ្គិសនី​ MV​ (បណ្តាញ​តង់​ស្យុង​មធ្យម) ​និង​ម៉ាស៊ីន​ភ្លើង ​ថែទាំ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ឱ្យមា​នដំណើរ​ការ​ល្អ ថែ​ទាំ​ប្រព័ន្ធ​ម៉ាស៊ីន​ពន្លត់​អគ្គិភ័យ​ ថែ​ទាំ​ប្រព័ន្ធ​ជណ្តើរ​យន្ត​(ជណ្តើរជើង​ និង​ជណ្តើរ​យោង​)ថែ​ទាំ​ប្រព័ន្ធ​ទឹក​ស្អាត ​និង​បំពេញ​ភារកិច្ច​ជាក់​ស្តែង​ផ្សេងៗ​ទៀត​ដែល​ពាក់​ព័ន្ធ។ ក្រុម​ការងា​រនាយក​ដ្ឋានប​ញ្ជូន​សារ​ មាន​ការកិច្ច​ ​គ្រប់​គ្រងម៉ាស៊ីន​មេ ​(Data Center)ទាំង​អស់​ របស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​វៃ​ឆ្លាត​ក្នុង​អគារ​ ផ្តល់សេ​វា​អ៊ុនធឺណែត​មាន​ខ្សែ ​និង​សេវា​ហ្វាយ​ហ្វាយ(WIFI)ក្នុងអគារ​ទាំង​មូល សម្រប​សម្រួលជា​មួយ​ក្រុម​ការងា​រស​ណ្តាប់​ធ្នាប់​ រប​ស់​អគ្គ​លេខា​ធិការ​ដ្ឋាន ​លើ​បញ្ហាប​ច្ចេកទេស​ប្រព័ន្ធ​កាម៉េរ៉ា​សុវត្ថិភាព​(Camem CCTV) ដោយ​ការិយាល័យ​សណ្ដាប់​ធ្នាប់ ​ត្រូវ​ចាត់​កម្លាំង​នាយ​ទាហាន​ប្រចាំកា​រ​ត្រួត​ពិនិត្យ​កាមេ​រ៉ា​សុវត្ថិភាព​។ ផ្តល់​សេវា​ទូរស័ព្ទ​មាន​ខ្សែ ​VOIP សម្រាប់​ទាក់​ទង​នៅ​ក្នុង​អគារ​ ធានា​លើកា​ររៀប​ចំ​ (Video​ Conference) ក្នុង​អគារ​ទី​ស្តីកា​រ​ក្រសួង​ការ​ពារ​ជាតិ។ គ្រប់​គ្រងប្រ​ព័ន្ធសម្លេង​សាល​ប្រជុំ​ទាំង​អស់​ និង​ប្រព័ន្ធ​បញ្ចាំង​រូបភាព​ LED​ តាម​បន្ទប់​ប្រជុំ​នានា​ គ្រប់​គ្រង​បច្ចេក​ទេស​ច្រក​ចេញ​ចូល​សុវត្ថិភាព ​និង​ចំណត​រថយន្ត​ក្រោម​ដី ​ជណ្តើរ​យន្ត​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​អគារ​ទាំង​មូល​ សម្រប​​សម្រួល​ជា​មួយ​នាយ​ក​ដ្ឋាន​វិស្វកម្ម​ លើ​បញ្ហា​បច្ចេក​ទេស​ ប្រព័ន្ធ​ផ្ដល់​សញ្ញា​ប្រកាស​អាសន្ន អ​គ្គីភ័យ​ នៅ​ក្នុង​អគា​រ​ទាំង​មូល​ ដោយ​នាយក​ដ្ឋានវិស្វកម្ម ​ត្រូវ​ចាត់​កម្លាំង​តាម​ដាន​ជា​ប្រចាំ​ សហកា​រ​ជា​មួយ​នាយកដ្ឋាន​វិស្វកម្ម ​ផ្តល់សេ​វា​ប្រកាស​អាសន្នជា​សម្លេង​ក្នុង​អគារ​ទាំ​ងមូល សហការ​ជា​មួយ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន ​ដើម្បីធានា​សេវា​ប្រព័ន្ធ​ទូរស័ព្ទ​ នៅ​ក្នុង​អគារ​ទាំង​មូល បំពេញ​ភារកិច្ច​ជាក់​ស្ដែង​ផ្សេងៗ​ទៀតដែ​ល​ពាក់​ព័ន្ធ​។ បណ្តាស្ថាប័ន​ អង្គភាព​ខាង​លើ ​និង​ស្ថាប័ន​ អង្គភាព​ផ្សេងៗ​ទៀត​ ដែល​មាន​ការ​ពាក់​ព័ន្ធ​ត្រូវ​សហការ​ គ្រប់​គ្រង​ ថែ​ទាំ​ រៀប​ចំ​ចាត់​ចែង​ និ​ង​ប្រើ​ប្រាស់ ​អគាររដ្ឋបាល​សាល​ប្រជុំទី​ស្ដី​ការ​ក្រសួង​ការពា​រជា​តិ ឲ្យ​បាន​ល្អ ​ដោយ​រក្សា​បាន​នូវ​គុណ​ភាព ​និ​ង​សោភ័ណ​ភាព​យូរ​អង្វែង​នៃ​អគារ​។

តាម​រយៈ​នៃ​កិច្ច​ប្រជុំ​របស់​គណៈ​កម្មការ ​នាយ​ឧត្តម​សេនីយ៍​ ប៊ុន ឡឺត ជំនួស​មុខ​​ ឯ​កឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជា​តិ បា​នកោ​ត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​ភាព​ទទួល​ខុស​ត្រូវ របស់​ក្រុម​ការងារ​ជំនាញ​នីមួយៗ ​នៃ​គណៈកម្មការ ​ក្នុង​ការ​គ្រប់​គ្រង​ ថែ​រក្សា ​នៅ​រាល់​ទ្រព្យ​សម្បត្តិ​របស់​ក្រសួង​ការ​ពារ​ជាតិ​ បាន​យ៉ាង​ល្អ​ក្នុង​រយៈ​ពេល ​ជិ​ត​​៣២ខែ កន្លង​មក​នេះ​។ ឯកឧត្តម ប៊ុន ឡឺត សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ក្រុម​ការងារ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ ​និង​ប្រតិបត្តិ​អនុ​វត្ត​ឱ្យកា​ន់តែ​ល្អ​ថែម​ទៀត ​តាម​សេចក្តី​ស្មារតី​​តួនាទី ​ភារ​កិច្ច ​ដែល​គណៈ​កម្មការ​ និង​ថ្នាក់​ដឹ​ក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ប្រគល់ឱ្យ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ