ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៏ ​ទៀ ​សីហា ​ដឹក​នាំ​កិច្ច​ប្រជុំ​ឆ្លង​របាយ​ការណ៍​ ឆមាស​ទី​១​ ​ទិស​ដៅ​ឆមាស​ទី​២ ​ឆ្នាំ​២០២៤ ​ក្រសួង​ការ​ពារ​ជាតិ​​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ព្រឹក​ថ្ងៃទី​០២​ ខែ​កក្កដា​ ឆ្នាំ​២០២៤ ​ក្រសួង​ការពារជាតិ​ បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​ការ​ងា​រឆមាស​ទី​១​ និង​លើក​​ទិស​ដៅ​​សំរា​ប់​អនុវត្ត​បន្ត​ឆមាស​ទី​២​ ឆ្នាំ​២០២៤​ ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏​ ទៀ​ សីហា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។​

ក្នុង​របាយ​ការ​ណ៍​បូក​សរុប​ការ​ងារ​ ដោយ​បាន​លើក​ឡើង​ពី​ព្រឹត្តិ​ការណ៍​សំខាន់​ ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​​វិវត្តន៍​រីក​ចំរើន​ថ្មីៗ​​​ ក្នុង​ឆមាស​ទី​១​​​កន្លង​មក​ ដែល​ខ.ភ.ម​ យើង​បាន​ចូល​រួម​បំពេញ​ភារកិច្ច​សហការ​ការ​ពារ​ជា​មួយ​ស្ថាប័ន​នានា ​ក្នុង​ឱកាស ​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ ​នៃ​រាជ​រដ្ឋាភិបាល ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​។​ ក្នុង​របាយ​ការណ៍​ប្រចាំ​ឆមាស​ទី​១​ ក៏​បាន​លើក​ឡើងពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការ​ពារ​សន្តិសុខ ​ស្ថិរភាព ​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូចជា​កង​រាជ​អាវុធ​ហត្ថ​ ខិត​ខំ​ពុះ​ពារ​​សំរេច​បាន​ នៅ​ក្នុង​រយៈ​ពេល​ ១​ឆមាស​កន្លង​ទៅ​ ក្រោម​កិច្ច​សហការ​ជា​មួយ​កំលាំង​​មា​នសមត្ថកិច្ច​​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុង​ភារ​កិច្ច​ការ​ពារ​ជាតិ ​ការ​ពារ​ប្រជា​ជ​ន​។ នៅ​ក្នុង​ឆមាស​ទី​១​នេះ​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​បន្ត​ធ្វើ​លំហាត់​នាគ​មាស​ ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជនចិន​ ទាំង​ជើង​គោក​ និង​ជើង​ទឹក​។​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​បន្ត​ពង្រឹង​កិច្ច​ការ​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​ នៅ​តាម​តំបន់​ព្រំដែន​គោក​ ដែន​សមុទ្រ ​ធ្វើ​ល្បាត​ជា​ប្រចាំ​​ក្នុង​ភូមិ​សាស្ត្រ​ ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ ​គ្រប់​គ្រង​សភាព​ការណ៍​ និង​ ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​នៅ​តាម​តំបន់​ព្រំ​ដែន​ និង​សកម្ម​ភាព​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ជិត​ខាង​។​ ខ.ភ.ម​ បាន​ធ្វើ​ម្ចាស់​ការ​ និង​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​​គ្រប់​ជាន់​ថ្នាក់​ ចូល​រួម​យ៉ាង​សកម្ម ​ការ​ពារ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ​ធ្វើ​ការ​បង្ការ​ទប់​ស្កាត់​ និង​បង្ក្រាប​សកម្មភាព​បទ​ល្មើស​គ្រ​ប់ប្រភេទ ​ភាព​អនាធិប​តេយ្យ​ផ្សេងៗ​ និង​សហការ​ចូល​រួម​ការ​ពារ​សន្តិសុខ ​សុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិភូ​ជាតិ​ អន្តរ​ជាតិ​នានា​ និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​ព្រម​ទាំង​ គោរព​អនុវត្ត​បទ​បញ្ជា​អនុសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​បង្ក្រាប​សកម្ម​ភាព​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​។​

បណ្តា​សា្ថប័ន​អង្គភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​សកម្ម​ភាព ​ការ​ងារ​របស់​ខ្លួន​ និង​បាន​បន្ត​អនុវត្ត​ការ​ងារ​ហ្វឹក​ហ្វឺន​ ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​នយោ​បាយ​ និង​ការ​ងារ​សតិ​អារម្មណ៍​កង​ទ័ព ​ការ​ងារ​កសាង​បែប​បទ​យោធិន​ចូល​និវត្តន៍​ និង​ប្រភេទ​២,​ ការ​ងារ​កសាង​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​ផ្សេងៗ, ​ការ​ងារ​ធានា​ភស្តុភារ​-​ហិរញ្ញវត្ថុ, ​ការ​ងារ​ធានា​គ្រឿង​បំពាក់​ សម្ភារៈ​បច្ចេក​ទេស,​ កែ​ច្នៃ​ជួសជុល​ថែ​ទាំ​លើក​កម្ពស់​សុវត្ថិភាព​គុណ​ភាព​គ្រឿង​បំពាក់​។​ ការ​ងារ​សុខា​ភិបាល​ បាន​លើក​កម្ព​ស់​សុខុមាល​ភាព​,​ បាន​គ្រប់​គ្រង​ និង​ធានា​ដល់​ការ​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំន​ង​បញ្ជូនសារ,​ ការ​ងារ​កសាង​បណ្តាញ​ផ្លូវ​គមនាគមន៍​ ស្ពាន​ លូ ​និង​សំណង់​ផ្សេងៗ​ ក្នុង​កង​ទ័ព​, បាន​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​កង​យោធ​ពលខេមរ​ភូមិន្ទ,​ ធ្វើ​ការងារ​ល្អ​លើទំ​នាក់​ទំនង​កិច្ច​សហប្រតិបត្តិ​ការ​យោធា ​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​លើសា​កលលោក,​ ការ​ងារ​កសាង​ និង​ដំណើរ​ការ​វិមាន​ឈ្នះឈ្នះ ​និង​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា,​ បន្ត​ការ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព ​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជា​ជាតិ​ ព្រម​ទាំង​ការ​ងារ​មួយ​ចំនួន​ទៀត​ ដោយ​សម្រេ​ច​បាន​នូវ​លទ្ធផល​ល្អ​ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ