ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អនុញ្ញាតឱ្យ ឧបការីរងស្ថានទូត និងនាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោក អ៊េនទ្រូ ហាប់ (Andrew Heup) ឧបការីរងអមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម ហ្នឹងលោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky Ly) នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួងការពារជាតិ។ 

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងការទូតជាមួយគ្នា រយៈពេលជាង៧០ឆ្នាំ ហើយដែលទំនាក់ទំនងនេះនៅតែបន្តកិច្ច ប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះបីជានៅមានបញ្ហាប្រឈមខ្លះៗក៏ដោយ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លៃងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានចូលរួមដល់ដំណើរការបង្រួបបង្រួមជាតិ និងការស្វែងរកសន្តិភាពនៅកម្ពុជា នាដើមទស្សវតរ៍ទី៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការអភិវឌ្ឍកម្ពុជាឡើងវិញ ទាំងវិស័យកសិកម្ម អប់រំ សុខាភិបាល ការដោះមីន ក៏ដូចជាការជួយឧបត្ថម្ភលើការងារមនុស្សធម៌ផ្សេងៗទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក របស់លោកវរសេនីយ៍ឯក ចាំង ជេគីលី និងសហការី ក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៅក្នុងអាណត្តិការទូតយោធារបស់លោកនៅកម្ពុជា ហើយឯកឧត្តម រដ្ឋមន្ត្រីក៏បានអរគុណ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅកម្ពុជាកាលពីពេលថ្មីៗនេះ នឹងបណ្ដាលគណៈប្រតិភូអាមេរិកជាច្រើនទៀត ក្នុងន័យដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ឯកឧត្ដមក៏បានថ្លែងអំណរគុណផងដែរ ដល់សហរដ្ឋអាមេរិក ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សវគ្គខ្លីៗដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក ដោយឯកឧត្ដមចាត់ទុកថាការជួយបណ្ដុះបណ្ដាលរបស់សហរដ្ឋអាមេរិកនេះ គឺបានបង្ហាញពីទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ។ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិក ឲ្យប្រសើរឡើងថែមទៀតឯកឧត្តម ទៀ សីហា ក៏បានលើកឡើង នូវកិច្ចការចំពោះមុខមួយចំនួនរួមមាន ការរៀបចំឲ្យមានក្រុមការងារសម្របសម្រួល ការកសាងធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចផ្នែកយោធា ការផ្លាស់ប្ដូរព័ត៌មានឧក្រិដ្ឋកម្មផ្សេងៗ កិច្ចសហប្រតិបត្តិការហ្វឹកហ្វឺន និងការស្វែងរកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅឥណ្ឌូចិន។ 

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ចាំង ជេគីលី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបរូបលោក និងសហការី និងនៅបានយល់ស្របចំពោះការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ លោកវរសេនីយ៍ ចាំង ជេគីលី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពកម្ពុជា ក្នុងការធ្វើ ឲ្យប្រសើរឡើងនូវទំនាក់ទំនង រវាងកងទ័ព នៃប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ លោកវរសេនីយ៍ឯក បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅកម្ពុជា ថាជាទស្សនកិច្ចដ៏ល្អមួយ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយលោក វរសេនីយ៍ឯក ក៏សូមអរគុណដល់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ដែលបានសហការធ្វើឲ្យដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ