ឯកឧត្តម ​ទៀ ​សីហា ​អនុញ្ញាត​ឲ្យ​នាយ​ការិយាល័យ​​​អនុព័ន្ធ​យោធា​មីយ៉ាន់ម៉ា​ថ្មី​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ជាតិ​កម្ពុ​ជា បាន​អនុញ្ញាត​ឱ្យ​លោក​ឧត្តម​សេនីយ៍​ត្រី ​ទីន ​អុងស្វី ​(TIN AUNG SWE) នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​មីយ៉ាន់ម៉ា​តែង​តាំង​ថ្មី ​ប្រចាំ​នៅ​កម្ពុជា​ ចូល​ជួប​សម្ដែង​ការ​គួរ​សម​ និង​បង្ហាញ​មុខ​ ក្នុង​ឱកាស​រូប​លោក​មក​បំពេញ​បេសក​កម្ម​ការ​ទូត​យោធា​ប្រចាំ​នៅ​កម្ពុជា​ នា​រសៀល​ថ្ងៃ​ទី​២៧​ ខែ​មិថុនា ​ឆ្នាំ​២០២៤ ​នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​។​

លោកឧត្តមសេនីយ៍ត្រី ទីន អុងស្វី បានសំដែងការអរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងបង្ហាញមុខ ក្នុងឱកាសដែលរូបលោកត្រូវបានប្រមុខការពារជាតិមីយ៉ាន់ម៉ា តែងតាំងជាអនុព័ន្ធយោធាប្រចាំនៅកម្ពុជា ព្រមទាំងបានជម្រាបជូន អំពីមនោសញ្ចេតនារីករាយ ដែលបានមកបំពេញបេសកកម្មការទូតយោធាប្រចាំនៅកម្ពុជា ប្រកបដោយកិត្តិយស ជាប្រទេសដែលមានសាសនា វប្បធម៌ ប្រពៃណីដូចគ្នា។ លោកឧត្តមសេនីយ៍ត្រី ទីន អុងស្វី បានលើកឡើងថា ក្នុងរយៈពេល ៣ខែនៃការមកបន្តបេសកកម្មការទូតយោធានៅកម្ពុជាពីលោកអនុព័ន្ធយោធាចាស់ លោកទទួលបាននូវបទពិសោធន៍ជាច្រើនទាំងវិស័យយោធា និងវិស័យមួយចំនួនទៀត ហើយលោកក៏បានមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា។ លោក ទីន អុងស្វី ក៏បានសម្ដែងការអរគុណជាថ្មីម្ដងទៀត ចំពោះថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលបានសហការ និងបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់ការបំពេញបេសកកម្មការទូតយោធារបស់ការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា គ្រប់អាណត្តិ នៅកម្ពុជា ហើយលោកសន្យាថា នៅក្នុងអាណត្តិរបស់លោកជាប្រធានការិយាល័យអនុព័ន្ធយោធាថ្មីនេះ និងបន្តរួមសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងកងយោធពលខេមរភូមិន្ទ។

ជា​កិច្ច​ឆ្លើយត​ប ​នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា​ បាន​សម្ដែង​ការ​ស្វាគមន៍ ​ចំពោះ​ការ​មក​បំពេញ​បេសក​កម្ម​ការ​ទូត​យោធា​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ ទី​ន អុងស្វី ​​នៅ​កម្ពុជា ​ដោយ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ជូន ​អំពី​សភាព​ការណ៍​មួយ​ចំនួន​នៅ​កម្ពុជា ​ជា​ពិសេស​សន្តិភាព ​ដែល​កម្ពុជា​មាន​ក្នុង​រយៈពេល​ជាង​ ២០​ឆ្នាំ​ កន្លង​មក​នេះ ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះរ​បស់ ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​អតីត​នាយក​រដ្ឋមន្ត្រី ​នៃ​កម្ពុជា​ ដែល​នាំ​ឲ្យ​កម្ពុជា​មាន​​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ នាយ​ឧត្តមសេ​នីយ៍​ ទៀ​ សីហា​ បាន​បញ្ជាក់​ថា​៖ កម្ពុជា ​មាន​ការ​សប្បាយ​ចិត្ត​ ដោយ​ច​ង់ឃើញ​ប្រទេស​មីយ៉ាន់ម៉ា ​វិល​មក​រក​ភាព​ដើម​វិញ​ ក្នុង​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​។​ កម្ពុជា​ទើប​តែ​ទទួល​បាន​សន្តិភាព​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ កន្លង​មក​នេះ។​ ឯកឧត្តម ​បាន​បន្ត​ទៀត​ថា​៖ ក្នុ​ង​រយៈពេល​ចុង​ក្រោយ​នេះ ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​សម​យុទ្ធជា​ច្រើន​ ជា​មួយ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន ​និង​អាស៊ី ​ដូច្នេះ​កម្ពុជា​សំណូមពរ​តាម​រយៈ​លោក​អនុព័ន្ធ​យោធា ​ឱ្យ​មាន​ការ​ចូល​រួម​ក្នុង​សម​យុទ្ធ​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដូច​ការ​ចូល​រួម​រប​ស់​បណ្ដា​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន​ដូច​គ្នា​ផង​ដែរ​។​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ​បាន​លើក​ឡើង​អំពី​ទំនាក់​ទំនង​កាទូត​រវាង​កម្ពុជា​ និង​មីយ៉ាន់ម៉ា ​ក្នុង​រយៈ​ពេល​ជាង​ ៦៩​ឆ្នាំ​កន្លង​ម​កនេះ ​និង​ការ​រក្សា​ជំហរ​នៅ​តែ​បន្ត​រក្សា​ផ្សារ​ភ្ជាប់​ទំនាក់​ទំន​ង កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​មីយ៉ាន់ម៉ា ​ដូច​កាល​ពី​មុន​ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វារភាគី ​និង​ពហុភាគី ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​។​ លើ​កិច្ច​សហប្រតិបត្តិការ​វិស័​យ​យោធា ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​បញ្ជាក់​ជា​​ថ្មី​ថា​៖ នឹង​បន្ត​ខិត​ខំ​ចូល​រួម​ចំណែក​ពង្រឹង​ពង្រីក​នៅ​ទំនាក់​ទំន​ង​កិច្ច​សហប្រតិបត្តិ​ការ​ រវា​ង​កង​ទ័​ព នៃ​ប្រទេស​ទាំង​ពីរ​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ជា​ពិសេស​លើកា​រ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ