ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សី​ហា ជួ​ប​ប្រជុំ​ទ្វេភាគី​ជា​មួយ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅ​ថ្ងៃ​ទី០២​ ខែ​មិថុនា ​ឆ្នាំ​២០២៤​ ឯកឧត្តម​ នា​យ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ បាន​ជួប​ប្រជុំ​ទ្វេភាគី​ជា​មួយ​ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ឱកាស​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​ពីរ​ បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​ Shangri-La លើក​ទី២១ ​នៅ​ប្រទេសសិង្ហបុរី។

​ ក្នុង​ជំនួប​នោះ ​ឯកឧត្តម ទៀ សីហា បាន​សំដែង​ការ​អបអរសាទរ​ចំពោះ ​ឯកឧត្តម​ ទុ​ង ​ជុន​ (Dong Jun) ដែល​ត្រូវ​បាន​រដ្ឋា​ភិបាល​ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​​។ ឯកឧត្តម​ ទៀ សីហា បាន​សំដែង​ការ​អបអរសាទរ​ ចំពោះ​សន្ទរកថា ​របស់​ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​ ថ្លៃង​ក្នុង​វេទិកា​កិច្ច​ប្រជុំ​កំពូលសន្តិសុខ​អាស៊ី​លើក​ទី​ ២១ ​ដែល​ក្នុង​សន្ទរក​ថា​នោះ ​បាន​បង្ហាញ​ពី​ភាព​រឹង​មាំ ​របស់​ប្រទេស​ចិន​ នៅ​លើ​ឆាក​អន្តរជាតិ​។​ ឯកឧត្តម​ បាន​សង្កត់​ធ្ង​ន់​ថា៖​ រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹ​ក​នាំ​របស់​ សម្ដេ​ច​មហា​បវរ​ធិបតី ​ហ៊ុន ​ម៉ា​ណែត​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ។ ឯកឧត្តម ​បាន​បញ្ជាក់​ទៀត​ថា៖ ទំនាក់ទំ​នង​កម្ពុជា​ ចិន​ មាន​ការ​រីក​ចម្រើន​ ក្នុង​នោះ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ រវាងកង​ទ័ព​ទាំង​ពីរ​ ក្រោម​ការ​ដឹក​នាំ​របស់ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ អតីត​ឧបនាយ​ករ​ដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កម្ពុជា​ ចិន​ មាន​ការ​រីក​ចម្រើន​មក​ដល់​បច្ចុប្បន្ន​នេះ​​។​ ក្នុង​នាម​ជា​អ្នក​បន្ត​វេន​ ឯកឧត្តម​ ទៀ​ សីហា​ បាន​សន្យាថា​ នឹង​បន្ត​ពង្រឹង​ពង្រីក​កិច្ច​ទំនាក់​ទំនង​ដែល​មាន​ស្រាប់ ​​និ​ង​ព្យាយាម​ធ្វើ​យ៉ាង​ណាប​ង្កើន​នូវ​ទំនាក់ទំ​នង​នេះ​​ អោយ​បាន​កាន់​តែល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។​​

ឯកឧត្តម​ នា​យ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​

ឯកឧត្តម ទៀ សីហា បាន​លើកឡើ​ង​អំពី​កិច្ច​សហប្រតិបត្តិការ ​រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា​ ចិន​ លើវិ​ស័យបណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ ការ​ផ្លាស់​ប្ដូរ​ទស្ស​នកិច្ច​ គ្នា​ទៅ​វិញទៅ​មក​ ពិសេស​ក្នុង​ពេលក​ន្លង​មក​ ក្រសួង​ការ​ពារ​ជាតិ​​​​ចិន បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ ក្នុង​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-​១៩ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​​​មាន​លទ្ធភាព​ស្ដារ​សេដ្ឋ​កិច្ច​ឡើងវិ​ញ​បាន​យ៉ាង​ឆាប់​រហ័ស​។ ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​ការពា​រជា​តិ​កម្ពុជា​ បាន​បញ្ជាក់​ទៀត​ថា​៖ ​សម​យុទ្ធ​ នាគ​មាស​លើក​ទី៦ ​រវាង​កង​ទ័ព​ កម្ពុជា-ចិន បានបញ្ចប់ដោយ​ជោគ​ជ័យ ​ដែល​តាម​រយៈធ្វើ​​កា​រធ្វើ​សម​យុទ្ធ​នេះ ​បាន​ធ្វើ​ឲ្យខភម មាន​ជំនាញ​ច្បាស់​លាស់​ ​និ​ងមាន​មូល​ដ្ឋាន​សំខាន់​​​ ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព ​វិស័យ​ការ​ពារ​ជាតិ​របស់​ប្រទេស​កម្ពុជា។ ​ឆ្លៀត​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ទៀ សីហា បាន​អញ្ជើញ ​ឯកឧត្តម ​ទុង ​ជុន(Dong Jun) រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន ​មក​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ផង​ដែរ​។​

​ មាន​មតិ​ឆ្លើយ​តប​វិញ​ ឯកឧត្តម​ ទុង ​ជុន(Dong Jun) រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន ​បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ ​រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តមចាត់​ទុក ​ឯកឧត្តម ទៀ សីហា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​ជា​អ្ន​ក​ដឹក​នាំ​បន្ត​វេន​ នៃ​កង​ទ័ព​យើង​ទាំង​ពីរ​ កម្ពុជា-ចិន ដើម្បី​បន្ត​ដឹក​នាំ ​រឹត​ចំណង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ រវាង​កង​ទ័ព​ទាំង​ពីរ​។ ទាក់​ទង​ទៅ​នឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ ក៏​បាន​ស្នើ​សុំឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​បន្ត​រក្សា​ប្រពៃណី​មិត្តភាព ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពី ​រកម្ពុជា ​ចិន​។ ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​សម​យុទ្ធ​នាគ​មាស​ ដែល​បាន​បញ្ចប់​​ដោយ​ជោគ​ជ័យ ​កន្លង​ទៅ​នេះ។ ​ឯកឧត្តម ទុង ជុន​(Dong Jun) បាន​​បញ្ជាក់​ថា៖​ យើង​អាច​សិក្សា​ស្រាវ​ជ្រាវ ពង្រីក​ការ​ធ្វើ​សម​យុទ្ធ​ ដើម្បី​បង្កើន​សម្ថភាព​កង​ទ័ព​ និង​រៀបចំ​បណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស ​និង​នាយ​ទាហាន​វ័យ​ក្មេង ​ដើម្បី​ពង្រឹ​ង​ខឿន​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ​ជា​ចុង​ក្រោយ​ ឯកឧត្តម​ ទុង ​ជុន​(Dong Jun) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិ​ន​ បាន​អញ្ជើញ ​ឯកឧត្តម ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​ទៅ​ទស្សន​កិច្ច​​ និ​ង​ចូល​រួម​កិច្ច​ប្រជុំ ​សៀងសា​ន​ នៅ​ប្រទេស​ចិ​ន​នៅ​ក្នុង​ឆ្នាំ ​២០២៤​​ នេះ​ផង​ដែរ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ