ឯក​ឧត្តម ​ទៀ ​សីហា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ​លើក​ទី​២១ ​(កិច្ច​សន្ទ​នា​សាំង​គ្រីឡា​)​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

        តប​តាម​ការ​អញ្ជើញ​របស់​លោក​បណ្ឌិត ​បាស​ស្មៀន​ ហ្គាយ​ហ្គឺរិច (Bastian Giegerich) អគ្គនាយក ​និង​ជា​ប្រធាន​ប្រតិបត្តិ ​នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ បាន​ដឹ​កនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ​លើក​ទី​២១​ (កិច្ចសន្ទនា​សាំង​គ្រីឡា​) ដែ​លបា​ន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣១​ ខែ​ឧសភា ​ដល់​ថ្ងៃទី​០២​ ខែ​មិថុនា ​ឆ្នាំ​២០២៤​ នៅ​ប្រទេស​សិង្ហ​បុរី​។​

         អម​ដំណើរ ​ឯកឧត្តម ​ឧបនាយករ​ដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ ចូ​ល​រួម​កិច្ច​ប្រជុំ​ខាង​លើ​រួម​មាន​៖​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ានិត​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​ស្រាវ​ជ្រា​វ​-ចារ​កិច្ច​ រួម​ជា​មួយ​ឯកឧត្តម ​លោក​ជំទាវ​ នាយ​ទាហាន​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ មួយ​ចំនួន​ទៀត​។​

         សូម​បញ្ជាក់​ថា៖​ កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី លើ​ក​ទី​២១ ​នឹង​មាន​សម័យ​ប្រជុំ​ពេញ​អង្គ​ចំនួន​៧ ​លើ​ប្រធាន​បទ​ដូច​ជា៖​

-១/ ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឥណ្ឌូប៉ា​ស៊ី​ហ្វិក​

-២/ ការ​ពង្រឹង​ការ​គ្រប់​គ្រង​វិបត្តិ​នៅ​ពេល​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​កើន​ឡើង​

-៣/ ការ​កសាង​សន្តិសុខ​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​

-៤/ បញ្ហា​ប្រឈម​សណ្តាប់​ធ្នាប់​សន្តិសុខ​ឆ្លង​តំបន់​

-៥/ វិធីសាស្ត្រ​របស់​ចិន​ចំពោះ​សន្តិសុខ​សកល​

-៦/ ការ​ត​ភ្ជាប់​សន្តិសុខ​មហា​សមុទ្រ​ឥណ្ឌា ​និង​ប៉ាស៊ី​ហ្វិក​

-៧/ ការ​គិត​គូរ​ឡើង​វិញ​អំពី​ដំណោះ​ស្រាយ​សម្រាប់​ស្ថិរភាព​តំបន់​។​

          ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការពា​រ​ជាតិ ​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ និង​ចែក​រំលែក​ទស្សនៈ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ទី​៣​ ស្ដី​ពី​ការកសាង​សន្តិសុខ​សហ​ប្រតិបត្តិការ​នៅ​អាស៊ី​​-ប៉ាស៊ី​ហ្វិក​ ដោយ​បង្ហាញ​ទស្សនៈ​ស្តី​ពី​បញ្ហា​ប្រឈម​ថ្មីៗ​ ដែល​កំពុង​កើត​មា​ននៅ​ក្នុង​តំបន់​ និង​សកល​លោក​ ក៏​ដូ​ច​ជាចែក​រំលែក​នូវ​ការ​ប្តេជ្ញា​ចិត្ត​ របស់​កម្ពុជា​ក្នុង​ការ​រួម​ចំ​ណែក​ដល់​ការ​ពង្រឹង​សន្តិភាព ​ស្ថិរភាព​ និង​ភាព​រុងរឿង​របស់​តំបន់ ​និង​សកលលោក​ទាំង​មូល​។​ ក្រៅ​ពី​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ខាង​លើ​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ដ្រី​ការ​ពា​រជា​តិ​ នឹ​ង​ចូល​រួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​កា​រ រដ្ឋមន្ត្រី​ការពា​រ​ជាតិ​អាស៊ាន​-​សហរដ្ឋអាមេរិក​ ក៏​ដូច​ជា​ចូល​រួម​ជំនួប​ពិភាក្សា​ក្នុង​ការ​ងារ​រដ្ឋ​ភាគី ​៕​

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ