ឯកឧត្តម​ ទៀ សីហា បាន​​អនុញ្ញាត​​ឲ្យ​ មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​ខាង​ត្បូង​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូល​ជួប​សំដែងការគួរសម ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ២០២៤ បាន​​អនុញ្ញាត​​ឲ្យ​ ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ ចេរ ជៀនឈឹង(Jia Jian Cheng) មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​ខាង​ត្បូង​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូល​ជួប​សំដែងការគួរសម ​ នៅ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​។

នៅ​ក្នុង​ឱកាស​នោះ​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ​វត្តមាន​ ឧត្តម​សេនីយ៍​ឯក​ Jia Jian Cheng មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​ខាង​ត្បូង​ នៃ​កង​ទ័​ពរំដោះ​ប្រជាជន​ចិន​ និង​សហការី​ ដែល​បាន​អញ្ជើញ​ម​កកាន់​ប្រទេស​កម្ពុជា​ ដើម្បី​ចូល​រួម​បិទ​​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៤ រវាង​កង​យោធពលខេមរ​ភូមិន្ទ​ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​។ នាយ​ឧត្តម​សេនីយ៍​ បាន​បន្ត​ថា​៖ ទំនាក់​ទំនង​រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ មាន​លក្ខណៈ​ល្អ​ និង​ស្និទ្ធ​ស្នាល​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ហើយ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ក៏​ថ្លែង​អំណរ​គុណ​ ចំពោះ​បក្ស​រដ្ឋ​ និង​ក្រសួង​ការពារ​ជាតិ​ចិន​ ដែល​តែង​តែ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​កម្ពុជា​ ពិសេស​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​លំហាត់​សម​យុទ្ធ​នាគ​មាស​រួម​គ្នា​ឆ្នាំ​២០២៤នេះ និង​បាន​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ឆ្នាំ​ទី​៦ ដែល​បាន​រៀប​ចំ​សម​យុទ្ធ​នាគ​មាស​ ហើយ​បាន​ក្លាយ​ទៅ​ជា​សមយុទ្ធ​ជា​ប្រពៃណី​។

ជា​កិច្ច​ឆ្លើយ​តប ​ឧត្តមសេនីយ៍​ឯក​ Jia Jian Cheng មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​ខាង​ត្បូង​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​មាន​ប្រសាសន៍​ថា​៖ សម​យុទ្ធ​នាគ​មាស​ឆ្នាំ២០២៤ ពិត​ជា​មាន​សារៈ​សំខាន់​ ហើយ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​ដ្ឋាន​ កង​យោធ​ពល​ខេម​រភូមិន្ទ​ និង​កម្លាំង​ចូល​រួម​របស់កម្ពុជា ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ និង​ភាព​ងាយ​ស្រួល​សម្រាប់​ភាគី​ចិន ​ញ៉ាំ​ឲ្យ​សម​យុទ្ធ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ឧត្តមសេនីយ៍​ឯក​ បាន​លើក​ឡើង​ថា​៖ យោធភូមិ​ភាគ​ខាង​ត្បូង និង​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​រៀប​ចំ​សម​យុទ្ធ​នាគ​មាស​នេះ​ មាន​ចំនួន​៥ដង​​រួច​មក​ហើយ​ លើក​នេះ​ជា​លើក​ទី​៦ ដែល​ឆ្នាំ​នេះ​ជា​សមយុទ្ធ​ខ្លាំង​ជាង​គេ​ និង​មាន​ភាព​ស៊ី​ជម្រៅ​ជាង​គេ ​រវាង​ចិន​និង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​ ហើយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្ត​ម​មេ​បញ្ជា​ការ​រង​ និ​ងជា​នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​ខាង​ត្បូង​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បា​ន​គូស​បញ្ជាក់​ផង​ដែរ​ថា​៖ ប្រទេស​ចិន​ និ​ងកម្ពុជា​ជា​មិត្ត​ដែក​ថែប​ តែង​បាន​យក​អាសាគ្នា​ រួម​សុខ​ រួម​ទុក្ខ​ជា​មួយ​គ្នា ហើយ​ជា​មិត្ត​ចាស់​ និង​ជា​មិត្ត​ពិត​ប្រាកដ​ ក្រោម​ការ​ដឹក​នាំ​ និង​ការ​បង្ហាញ​ផ្លូវ​រប​ស់​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ហើយ​និង​ប្រមុខ​ដឹក​នាំ​ប្រទេស​កម្ពុជា​។ ប្រទេស​យើង​ទាំង​ពីរ​មាន​គម្រោង​កសាង​សហគមន៍​វាសនា​រួម​នា​យុគ្គ​សម័យ​ថ្មី ​ប្រក​ប​ដោយ​គុណភា​ព​ខ្ពស់​ និង​ក្នុង​កម្រិត​ស្តង់​ដារ​ខ្ពស់​ ជំរុញ​សន្តិភាព​ សេរីភាព នៅ​ក្នុង​តំបន់​ ហើយ​នាំ​មក​នូវ​សុខុមាលភាព​កាន់​តែ​ល្អ​ប្រសើរ​ សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុង​នោះ​ផង​ដែរ​ ឯកឧត្តម​ក៏​បាន​ស្នើ​សុំ​ដល់​កម្ពុជា​ ក្នុង​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ទៅ​វិញ​ទៅ​មក​ មិត្តភាព​ សហប្រតិបត្តិការ​ កាន់​តែ​ស៊ី​ជម្រៅ​ និង​សូម​គោរព​អញ្ជើញ​ ឯកឧត្តម​ ទៀ​ សីហា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ទៅបំពេញ​ទស្សនកិច្ច​នៅ​យោធ​ភូមិ​ភាគ​ខាង​ត្បូង​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ផង​ដែរ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ