ឯកឧត្ត​ម​ ណឹម សុវត្ថិ ​អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​ប្រធាន​យោធា​ចារ្យ នៃ​សាលា​បញ្ជាការ​សេនា​ធិការ​ នៃ​កង​ទ័ព​ស្វ័យ​ការ​ពារ​ជាតិ​ជប៉ុន​ ចូល​ជួប​សម្តែង​ការ​គួរ​សម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ដោយ​ទទួល​បាន​ការ​អនុញ្ញា​ត​ដ៏​ខ្ពង់​ខ្ពស់​ពី​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ ឆ្នាំ២០២៤ ឯកឧត្ត​ម​ នាយ​ឧត្តម​សេនីយ៍​ឯក​ ណឹម សុវត្ថិ អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស​ បាន​អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​ដឹក​នាំ​ដោយ​ លោកវរនាវីឯក​ TAMURA Satoshi ប្រធាន​យោធា​ចារ្យ នៃ​សាលា​បញ្ជាការ​សេនា​ធិការ​ នៃ​កង​ទ័ព​ស្វ័យ​ការ​ពារ​ជាតិ​ជប៉ុន​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ នៅ​ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​។

ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​នេះ​ ឯកឧត្តម ណឺម សុវត្ថិ បាន​បង្ហាញ​នូវ​ក្ដី​សោម​នស្ស​រីក​រាយ​ ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ប្រតិភូ​ ដែល​បាន​អញ្ជើញ​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​។ ឆ្លៀត​ក្នុ​ង​ឱកាស​នោះ​ ជំនួស​ឲ្យ​ឯកឧត្តម ឧបនាយករ​ដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ឯកឧត្តម ណឺម សុវត្ថិ បាន​នាំ​នូវ​ការ​ផ្តាំ​ផ្ញើសួរ​សុខ​ទុក្ខ​ ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ​ នៃ​ក្រសួង​ការ​ពារ​ជាតិ​ ក៏​ដូច​ជា​កង​ទ័ព​ស្វ័យ​ការ​ពារ​ជាតិ​ជប៉ុន​។ ឯកឧត្តម​ ណឺម សុវត្ថិ បាន​ជម្រាប​ជូន​គណៈ​ប្រតិភូ​អំពី​ស្ថិរភាព​ និង​ស្ថាន​ភាព​រីក​ចម្រើ​ន​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ ដែល​ទទួល​បាន​តាម​រយៈ​ការ​ដាក់​ចេញ​ប្រកប​ដោយ​ជោគ​ជ័យ​ នៃ​នយោ​បាយ​ឈ្នះ​ឈ្នះ​របស់ សម្ដេ​ច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ហើយ​ស្ថាន​ភាព​នេះ បាន​នឹង​កំពុង​បន្ត​រីក​ចម្រើន​ឆ្ពោះ​ទៅ​មុខ ​តាម​រយៈ​មាគ៌ា​ដឹក​នាំ​របស់​ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ការ​ណ៍​នេះ​ទាម​ទារ​ជា​ចាំ​បាច់​ក្នុង​ ការ​លើក​កម្ពស់​គុណ​តម្លៃ​ នៃ​នយោ​បាយ​ឈ្នះឈ្នះ​ ហើយ​មរតក​ដែល​ទទួល​បាន​នេះ​ ពិត​ជា​មាន​សារៈ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការ​ពារ​ជាតិ​កម្ពុជា ដើម្បី​រួម​ចំណែក​ថែ​រក្សា​បាន​នូវ​សន្តិភាព​ ស្ថិរភាព នៅ​ក្នុង​តំបន់​ និង​អន្តរជាតិ​ ជា​ពិសេស​ការ​ដាក់​ចេញ​នូវ​សៀវភៅ​គោល​នយោ​បាយ​ការ​ពារ​ជាតិ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​អំពី​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​ ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​ ដែល​កំពុង​មាន​ការ​វិវត្ត​នៅ​ជុំវិញ​ពិភព​លោក។

​ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម ណឺម សុវត្ថិ បាន​លើក​ឡើង​ថា​៖ កម្ពុជា​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​កង​ទ័ព​ស្វ័យ​ការ​ពារ​ជាតិ​ជប៉ុន​ ដែល​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ ចូល​រួម​នៅ​ក្នុ​ង​បេសក​កម្ម​អ៊ុន​តាក់​ នា​អំឡុង​ឆ្នាំ​១៩៩២ សម្រេច​បាន​នូវ​ការ​បោះ​ឆ្នោត​ជា​សកលលើកទី១​​នៅ​​កម្ពុជា​ ដែល​នេះ​គឺ​ជា​ផ្នែក​ដ៏​មាន​សារៈ​សំខាន់​មួយ​ ក្នុង​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​នៅ​កម្ពុជា​។ ឯកឧត្តម​ ណឹមសុវត្ថិ បាន​ជំរុញ​នូវ​ការ​បង្កើ​ន​ចំណង​មិត្តភាព​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​ពីរ​ ជា​ពិសេស​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​ដ៏​កិច្ចការ​ហ្វឹក​ហ្វឺន​ និង​អប់រំ​ជូន​ដល់​នាយ​ទាហាន​កម្ពុជា​ នា​រយៈ​ពេល​កន្លង​មក​ ហើយក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធ​ ចំណេះ​ដឹង​ជូន​ទៅ​ដល់​គណៈ​ប្រតិភូ​ ដែល​បាន​អញ្ជើញ​មក​នា​ពេល​នេះ​។

លោក​វរនាវី​ឯក​ TAMURA Satoshi បាន​ថ្លែង​អំណរ​គុណ​ដល់​កម្ពុជា ដែល​បាន​រៀប​ចំ​ទទួល​បដិ​សណ្ឋារ​កិច្ច​ប្រកប​ដោយ​មិត្ត​ភាព​ និង​ភាព​កក់​ក្តៅ​បំផុត​ ហើយ​ថ្នាក់​ដឹក​នាំ​ក៏​ដូច​ជា​កង​ទ័ពស្វ័យ​ការ​ពារ​ជាតិ​ជប៉ុន​ ក៏​មាន​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការការ​ពារ​ជាតិ​ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ