លោក​ជំទាវ​ ដាំ ​ដា​រីនី​ អញ្ជើញជាអធិបតី ក្នុង​កិច្ច​ប្រជុំ​​ក្រុម​​ការ​​ងារ​​ស្រង់​​របាយ​ការណ៏​ព័ត៌​មាន​ប្រចាំ​ថ្ងៃ ​ដក​ស្រង់​ពី​ផេក​របស់​សម្តេច​តេជោ ​និង​សម្តេច​ធិបតី​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅ​សាល​ប្រជុំ​ក្រសួង​ការ​ពារ​ជាតិ ​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៏​ ដាំ​ដា​រីនី​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ស្រង់​របាយ​ការណ៏​ព័ត៌​មាន​ប្រចាំ​ថ្ងៃ ​និង​សំណូម​ពរ​នានា ​របស់​ប្រជា​ពលរដ្ឋ​ ផ្ញើ​មក​កាន់​គេហទំព័រ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​និង​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ា​ណែត ​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ ផេក​សម្តេច​ ដើម្បី​ពិនិត្យ​មើល​នូវ​រាល់​សំណូម​នានា ​ដែល​បាន​ឆាត​ចូល​ផេក​ ដើម្បី​ដោះ​ស្រាយ​ឲ្យ​ទាន់​ពេល​វេលា​ មិន​ថា​ជា​សំណូម​ពរ​របស់​ប្រជា​ពល​រដ្ឋ​ ឬ​កង​កំលាំង​ប្រដាប់​អាវុធ​ឡើយ ​ក្នុង​គោល​បំណង​ ធ្វើ​ការ​ដោះ​ស្រាយ​ សម្រប​សម្រួល​ រាល់​បញ្ហា​កើត​ឡើងក្នុង​ខ.ភ.ម​ និង​ពី​បញ្ហា​ផ្សេងៗ​ មាន​ការ​ទាក់​ទង​នៅ​តាម​បណ្តា​អង្គភាព​នីមួយៗ​ ដែល​បាន​ធ្វើ​ការ​សំណូម​ពរ​នានា​ ផ្ញើ​មក​កាន់​គេ​ហទំព័រ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ និងសម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ា​ណែត​​។

ឧត្តម​សេនីយ៍​ទោ ​វ៉េង សុខ​ហេង​ នាយក ​នាយក​ដ្ឋាន​ព័ត៌មាន​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការពារ​ជាតិ​

ក្នុង​របាយ​ការណ៍​របស់​ ឧត្តម​សេនីយ៍​ទោ ​វ៉េង សុខ​ហេង​ នាយក ​នាយក​ដ្ឋាន​ព័ត៌មាន​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ដឹង​​ថា៖​​ រយៈ​កាលកន្លង​មក​នា​ចុង​ឆ្នាំ​២០២៣ និង​ដើម​ឆ្នាំ​២០២៤​នេះ ​យើង​បាន​ទទួល​ព័ត៌មាន ​ហើយ​ក៏​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយជូន​ថ្នាក់​លើ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​ទៀត​ផង​។​ មាន​រឿង​ជា​ច្រើន​ ដែល​បាន​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក ​ទាក់​ទង​ក្នុង​រឿង​​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​នោះ​តាម​បណ្ដា​កង​ឯកភាព​ ក៏​បាន​​ធ្វើ​ការ​ដោះ​ស្រាយ​​លើ​បញ្ហា​ទាំង​នោះ​​ បាន​ជា​បន្ត​បន្ទាប់ យើង​ក៏​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជូន​ទៅ​ថ្នាក់​ ក្រសួង​ការ​ពារ​ជាតិ​ ដើម្បី​ឲ្យ​បាន​ជ្រាប​ផង​ដែរ​។

លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៏​ ដាំ​ដា​រីនី​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ស្រង់​របាយ​ការណ៏​ ព័ត៌​មាន​ប្រចាំ​ថ្ងៃ ​និង​សំណូម​ពរ​ នានា ​របស់​ប្រជា​ពលរដ្ឋ​ ផ្ញើ​មក​កាន់​គេហទំព័រ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​និង​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ា​ណែត

ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ ដាំ​ ដា​រីនី​ មា​​ន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ការ​ងារ​ ត្រូវ​ខិ​ត​ខំ​​ប្រឹង​ប្រែង​ យក​ចិត្ត​ទុក​ដាក់​តាម​ដាន​​រាល់​គ្រប់​សកម្មភាព​ការ​ងារ​ ដែល​កើត​ឡើង​តាម​បណ្តា​អង្គភាព​ទាំង​អស់​ ចំពោះ​ខ្លឹម​សារ​ ដែល​បាន​ផ្ញើរ​ មក​កាន់​ផេក​របស់​សម្តេច​ទាំង​២​។ លោក​ជំទាវ​ ក៏​បាន​បញ្ជាក់​ថា៖​ ការ​ងារ​ផេក(Page)​របស់សម្តេច​ទាំង​២​ មាន​ដូច​ជា ​ហ្វេសប៊ុក(Facebook)​,​ តេឡេ​ក្រាម(Telegram)​ជា​ដើម ​ក្នុង​នាម​យើង​ជា​អ្ន​ក​នាំ​ពាក្យ​ឲ្យ​ក្រសួង​ការ​ពារ​ជាតិ​ ត្រូវ​មាន​ភារ​កិច្ច​ធ្វើ​ការ​ឆ្លើយ​តប​ និង​ដោះ​ស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​ រាល់​សភាព​ការណ៍​នានា ដែល​កើត​ឡើង​។​ លោក​ជំទាវ​ ដាំ ដារីនី មានប្រសាសន៍​ថា៖​ រយៈ​ពេល​កន្លង​មក​ ក្រុម​ការ​ងារ​បាន​​ធ្វើ​ការ​តាម​ដាន​ ដោយ​បាន​ឆ្លើយ​តប​ និង​ដោះ​ស្រាយ​បាន​ល្អ តែ​ក៏​នៅ​មាន​បញ្ហា​មួយ​ចំនួន​ក៏​មាន​ការ​យឺត​យ៉ាវ​ផង​ដែរ​។​ លោក​ជំទាវ​ ក៏​បាន​សំណូម​ពរ​ដល់​ក្រុម​ការ​ងារ​ទាំង​អស់ ​ ត្រូវ​រួម​សហការ​គ្នា​ ដើម្បី​បន្ត​តាម​ដាន​ការ​ងារ​ ដែល​ពាក់​ព័ន្ធ​លើ​ការ​ comments​ ក្នុង​គេ​ហទំព័រ​របស់​សម្តេច​ទាំង​២ ដើម្បី​ឆ្លើយ​តប​ទាន់​ពេល​វេលា ​ចំពោះ​​បញ្ហាណា​​ដែល​ត្រូវ​ដោះស្រាយ​ ពិសេស​បញ្ហា​ដែល​ទាក់​ទង​ជា​មួយ​កង​ទ័​ព​ គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សំខាន់​។ លោក​ជំទាវ​បាន​បន្ត​ទៀត​ថា៖​ ​នៅ​ពេល​ទទួល​បាន​បញ្ហា​ភ្លាម​ គឺ​តាម​បណ្តា​អង្គភាព​ ដែលមាន​ការ​ពាក់​ព័ន្ធ​ ត្រូវ​តែ​ធ្វើ​ការ​សម្របសម្រួល​ចំពោះ​បញ្ហា​នោះ​ជា​បន្ទាន់​ ហើយ​បញ្ជូន​រឿង​​នោះ​ទៅ​តាម​បណ្តា​ជំនាញ ​ដើម្បី​ដោះ​ស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ក្រុម​ជំនាញ​ត្រូវ​រាយ​ការណ៏​ជា​បន្ទាន់​ទៅ​កាន់មេ​បញ្ជាការ​​អង្គភាព​ ដើម្បី​ជួយ​សំរួល​ដល់​ក្រុម​ការ​ងារ​ហ្វេស​ប៊ុក​ ដោយ​មាន​ការ​សហការ​ជា​មួយ​ការិយា​ល័យ​អ្នក​នាំពា​ក្យ ​ក្នុ​ង​ការ​បកស្រាយ​បំភ្លឺ​ឆ្លើយ​តប​ទៅ​នឹង​ម្ចាស់​អត្ថ​បទ​ ក៏​ដូច​ជា​បក​ស្រាយ​ចំពោះ​ថ្នាក់​ដឹក​នាំ ​និង​សាធារណ​ជន​ផង​ដែរ​។ លោក​ជំទាវ​ រដ្ឋ​លេខា​ធិការ​ បាន​បញ្ជាក់​ក្នុង​ឱកាស​នោះ​ផង​ដែរ​ថា៖​ នៅ​ពេលដែលមានបញ្ហា​កើត​ឡើង​ភ្លាម​ គឺ​ក្រុម ​ការ​ងារ​ទាំង​អស់​ ត្រូវ​ជូន​ដំណឺង​ឲ្យ​គ្នា​ជា​បន្ទាន់​ គឺ​ក្រុម​ការងារ​មាន​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា​ ហើយ​ស្វែង​រក​យន្តការ​ជា​បន្ទាន់ ​ដើម្បី​សម្របសម្រួល​សភាព​ការណ៏​នោះ​តាម​ជំនាញ ​កុំ​ឲ្យ​រីក​រាល​ដាល​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង មុន​នឹង​ធ្វើរបាយ​ការណ៏ទៅ​ជូន​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ ៕​

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ