ពិធី​បើក​សម​យុទ្ធ​នាគមាស ឆ្នាំ​២០២៤ ​រវាង​កង​ទ័ព​កម្ពុជា​-​ចិន ​ក្រោម​ប្រធាន​បទ​ “ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា ​និង​ការ​ងារ​សង្គ្រោះ​មនុស្ស​ធម៌​”​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ឧត្តម​សេនីយ៍​ទោ​ កៅ ស៊ីវឈឹង នាយ​រ​ងសេនា​ធិការ​ កង​ទ័ព​ជើង​គោក​ តំបន់​ភូមិ​ភាគ​ខាង​ត្បូង ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិ​ន និង​ជា​ប្រធាន​ក្រុម​ការ​ងារ​​ដឹក​នាំ​សម​យុទ្ធ​ភាគី​កង​ទ័ព​ចិន​ នៅ​ព្រឹក​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ឆ្នាំ​២០២៤ ​​បាន​អញ្ជើញ​បើក​សមយុទ្ធ ឆ្នាំ​២០២៤​ រវា​ង​កង​ទ័​ពកម្ពុជា​-​ចិន​ នៅ​មជ្ឈមណ្ឌល​ហ្វឹ​កហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ ភ្នំ​ជុំ​សែន​រី​ក​រាយ​ ស្ថិត​ក្នុង​ភូមិច្រកូវ ​ឃុំ​ពាម​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំព​ង់​ឆ្នាំង​។​ 

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ឧត្តម​សេនីយ៍​ទោ​ កៅ ស៊ីវឈឹង នាយ​រ​ងសេនា​ធិការ​ កង​ទ័ព​ជើង​គោក​ តំបន់​ភូមិ​ភាគ​ខាង​ត្បូង ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិ​ន

បើ​តាម​សេចក្តី​រាយ​ការណ៍​រប​ស់ ​ឧត្តម​សេនីយ៍​ទោ​ ប៉ែន សុក្រឹតវិទ្យា ប្រធា​ន​ក្រុម​ការងារ​ប្រតិបត្តិការ​សមយុទ្ធ​នាគ​មាស​កម្ពុជា​-​ចិន​ ភាគី​កង​ទ័ព​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា៖​ សម​យុទ្ធ​នាគ​មាស​កម្ពុជា​-​ចិន​ ឆ្នាំ​២០២៤​ ដែល​បាន​បើក​ប្រតិបត្តិការ​នា​ពេល​នេះ​ ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ ១៥​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១៦ ​ដល់​៣០ ​ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ក្រោម​ប្រធាន​ប​ទ​ “ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា ​និង​ការ​ងារ​សង្គ្រោះ​មនុស្ស​ធម៌”​។ គោល​បំណង​នៃ​សម​យុទ្ធ​នេះ​ គឺ​ក្នុង​ន័យ​​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ នូវ​ទំនាក់​ទំនង​ដៃ​គូ​កិច្ច​សហប្រតិបត្តិការ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ កម្ពុជា-ចិន ​ពង្រឹង​ទំនុក​ចិត្ត​នយោ​បាយ​ទៅ​វិញ​ទៅ​មក​ បម្រើ​ឲ្យ​ការ​កសាង​សហគមន៍​វាសនា​រួម ​កម្ពុជា-ចិន​ ក្នុង​យុគ្គ​សម័យ​ថ្មី​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ រវាង​កង​ទ័ព​ទាំង​ពីរ ​ពង្រឹង​ទស្សនៈ​សន្តិសុខ ​ដែល​មាន​លក្ខណៈ​រួម​គ្នា​ បរិយា​ប័ន​ កិច្ច​សហការ​ និង​និរន្ត​ភាព​ រួម​គ្នា​ថែ​រក្សា​ស្ថាន​ភាព​សន្តិភាព​តំបន់​ដ៏​ល្អ​ប្រសើរ ​ នា​ពេល​បច្ចុប្បន្ន ​លើក​កម្ពស់​សមត្ថភាព​ និ​ង​លទ្ធភាព​ប្រយុទ្ធ​ជាក់​ស្តែង​ នៃ​កង​ទ័ព​ទាំង​ពីរ​កម្ពុជា​-​ចិន ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​និយម​ និង​លើក​កម្ពស់​ឥទ្ធិពល​ឈ្មោះ ​នៃ​សម​យុទ្ធ​នាគ​មាស​នៅ​ក្នុង​វេទិកា​តំបន់​ និង​អន្តរ​ជាតិ​។​ ស​ម​យុទ្ធ​នេះ​មាន​២​គោល​ដៅ ​គឺ​គោល​ដៅ​ទី១៖​ សម​យុទ្ធ​លើ​គោក​ នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ នា​ភ្នំ​ជុំ​សែន​រីករាយ​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង​ និ​ង​គោល​ដៅទី​​២៖ ​សម​យុទ្ធ​លើ​ផ្ទៃ​សមុទ្រ​ នៅ​លើ​ផ្ទៃ​សមុទ្រ ​និង​ដែន​អាកាស​កម្ពុជា​ ក្នុង​តំបន់​ខេត្ត​ព្រះ​សីហនុ​។ សម​យុទ្ធ​នេះ​មាន​កម្លាំង​ទ័ព​ និង​សព្វាវុ​ធចូល​រួម​សម​យុទ្ធ​សរុប​ចំនួន ​២០៧៥​នាក់​ ដែល​ក្នុង​នោះ​ភាគី​កង​ទ័ព​កម្ពុជា​ មាន​ចំនួន​ ១៣១៥​នាក់,​ ភាគី​ចិន​ មាន​កម្លាំងចូល​រួម​ចំនួន​ ៧៦០​នាក់​។​ តាម​ការ​កត់​សម្គាល់​សម​យុទ្ធ​កង​ទ័ព​កម្ពុជា​-​ចិន​ នា​ឆ្នាំ​២០២៤​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​ទ្រុង​ទ្រាយ​ធំ ​ជាង​បណ្ដា​ឆ្នាំ​មុនៗ ​ក្រោម​ប្រធាន​បទ​ “ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា​ និ​ង​ការ​ងារ​សង្គ្រោះ​មនុស្ស​ធម៌”​។​ 

​ឧត្តម​សេនីយ៍​ទោ​ ប៉ែន សុក្រឹតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន និងជាប្រធា​ន​ក្រុម​ការងារ​ប្រតិបត្តិការ​សមយុទ្ធ​នាគ​មាស​កម្ពុជា​-​ចិន​ ភាគី​កង​ទ័ព​កម្ពុជា

ឧត្ត​ម​សេនីយ៍​ទោ​ កៅ ស៊ីវឈឹង នាយ​រង​​សេនា​ធិការ​កង​ទ័​ព​ជើង​គោក​ភាគ​ខាង​ត្បូង ​កង​ទ័ព​រំដោះ​ប្រ​ជា​ជន​ចិន​ បាន​ចា​ត់ទុក​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៤​នេះ ​គឺ​ជា​យន្ត​ការ​ជាក់​ស្ដែង ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ រវាង​ថ្នាក់​ដឹក​នាំ​កង​ទ័​ព​ប្រទេស​ទាំង​២ ​ក្នុង​កា​រជំរុញ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ នៅ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា ​និង​ចូល​រួម​ជំរុញ​លើ​ក​កម្ពស់​សមត្ថភាព​កង​ទ័​ពប្រទេស​ទាំ​ង​២ ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ ឆ្ពោះទៅ​មុខ​កាន់​តែ​ទំនើប​កម្ម​នៃ​សម័យ​បច្ចេក​វិទ្យា​ឌី​ជី​ថល​។​

​ឧត្តម​សេនីយ៍​ទោ​ កៅ ស៊ីវឈឹង នាយ​រ​ងសេនា​ធិការ​ កង​ទ័ព​ជើង​គោក​ តំបន់​ភូមិ​ភាគ​ខាង​ត្បូង ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិ​ន និង​ជា​ប្រធាន​ក្រុម​ការ​ងារ​​ដឹក​នាំ​សម​យុទ្ធ​ភាគី​កង​ទ័ព​ចិន​

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សម​យុទ្ធនា​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍​ វង្ស ពិសេន ក្នុង​នាម​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដ​ល់គណៈកម្មការ​ និង​ក្រុម​ការងារសមយុទ្ធនាគ​មាស​ទាំង​២​ភាគី ​កម្ពុជា-ចិន ​អាជ្ញាធរ​ដែន​ដី​ និង​គ្រប់​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ក៏​ដូច​ជា​បណ្តា​ស្ថាប័ន​កង​ឯកភាព​ទាំង​អស់​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​អស់​កម្លាំ​ង​កាយ​ចិត្ត​ ក្នុង​ការ​បំពេញ​ភារកិច្ច​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា​ ជា​ពិសេស ​ជា​មួយ​មិត្ត​ចិន​ ក្នុង​ការ​រៀប​ចំ​សម​យុទ្ធ​នាគ​មាស​២០២៤​នេះ​ ឱ្យ​បាន​ជោគ​ជ័យ​ ប្រកប​ដោយ​ផ្លែ​ផ្កា​។​ សម​យុទ្ធ​នាគ​មាស​ប្រចាំ​ឆ្នាំ ​រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មួយ​កង​ទ័ព​​រំដោះ​ប្រជាជន​ចិ​ន​នៅ​ឆ្នាំ​២០២៤​នេះ ​ត្រូវ​បាន​ពង្រីក​ទំហំ​កាន់​តែ​ធំ ​ខ្លឹម​សារ​កាន់​តែ​ស៊ី​ជម្រៅ​ និង​ចំនួន​យោធិន ​យុទោ្ធ​ប​ករណ៍​ចូល​រួម​កាន់​តែ​ច្រើន​ និង​ទំនើប​ជាង​ឆ្នាំ​មុន​ៗ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ទំហំ​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​២​ កម្ពុជា-​ចិន ​ដែល​កាន់​តែ​រីក​ចម្រើន​ និ​ង​ស៊ី​ជម្រៅ​ជា​លំដាប់​លើ​គ្រប់​វិស័យ​។​ ឯកឧត្តម​ អគ្គ​មេ​បញ្ជាការ​បន្ថែម​ថា៖​ សម​យុទ្ធ​នាគ​មាស​ឆ្នាំ​នេះ ​មិន​ត្រឹម​តែ​ជា​សម​យុទ្ធ​កម្រិត​កង​ទ័ព​ជើង​គោក ​និង​កង​ទ័ព​ជើង​គោក​ នៅ​លើ​ដី​គោក​ប៉ុណ្ណោះទេ​ តែ​មាន​ការ​ពង្រីក​ដល់​លម្ហ​សមុទ្រ​ ដែល​មាន​ការ​ចូល​រួម​ពី​កង​ទ័ព​ជើង​ទឹ​កកម្ពុជា​-​ចិន​ផង​ដែរ​។​  ឯកឧត្តម ​ជឿជាក់​ថា៖​ សម​យុទ្ធ​នាគ​មាស​នេះ ​នឹង​បន្ត​រីក​ចម្រើន​ និង​ពង្រីក​ដល់​កង​ទ័ព​ជើង​អាកាស ​និង​ទ័ព​ជំនាញ​ផ្សេងៗ​ទៀត​នា​ពេល​អនាគត​។​ ឯកឧត្តម វង្ស ពិសេន បាន​សង្កត់​ធ្ងន់​ទៀត​ថា៖​ សម​យុទ្ធនាគ​មាស​ បាន​ក្លាយ​ជា​និម្មិត​រូប​ នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​មិន​អាច​បំបែក​បាន​ រវា​ងប្រទេស​និង​កង​ទ័ព​ទាំង​២ កម្ពុជា​-​ចិន ​សម​យុទ្ធ​នេះ ​ពិត​ជា​ផ្តល់​នូវ​សារ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព ​និង​ការ​យល់​ដឹង​បន្ថែម​ទៀត​ដល់​កង​ទ័ព​ទាំង​២​ ដូច​ជា​ការ​បង្ហាញ​អំពី​សមត្ថភាព​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ បង្កើន​ការ​យល់​ដឹង​ពី​ការ​បញ្ជា​ចម្រុះ ​និង​នីតិ​វិធី​ប្រតិបត្តិការ​ចម្រុះ ​យុទ្ធោប​ករណ៍​ បច្ចេក​ទេស​ និង​ជំនាញ​ថ្មី​ៗ​​។​ សម​យុទ្ធនេះ​ ក៏​បាន​ធ្វើ​ឱ្យ​កង​ទ័ព​យើង​ពង្រឹង​បាន​នូវ​ទំនាក់​ទំន​ងល្អ ​បង្កើន​ចំណង​សាមគ្គី​ភាព​ ចេះ​សម្រប​សម្រួល​ អាច​រ​ស់នៅ ​និង​ធ្វើ​ការងារ​រួម​គ្នា​ ជា​មួយ​ជាតិ​សាសន៍​ដទៃ​ ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​រួម​ ដើម្បី​ឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ និង​ទាន់​ពេល​វេលា ក្នុង​ប្រតិបត្តិការ​ទាំង​ថ្នាក់​ជាតិ​-​អន្តរជាតិ​ ក្នុង​គោល​បំណង​ចូល​រួម​ទ​ប់​ស្កាត់​ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ​ដែល​អាច​កើត​មាន​ឡើង​ជាយ​ថា​ហេតុ​។​

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

នាយ​ឧត្តមសេនីយ៍ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​រំលេច​នូវ​ការ​ដឹក​នាំ​រប​ស់​ប្រមុខ​ដឹក​នាំ ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ សម្ដេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ា​ណែត ​​ជា​នាយក​រដ្ឋមន្ត្រី ​បន្ត​ដឹក​នាំ​ប្រទេស ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ នៅ​ទូទាំង​ប្រទេស​ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ មាន​ឱកាស​កសាង​ ស្ដារ​ និង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​មាន​សន្ទស្សន៍​កាន់​តែ​រីក​ចម្រើន​ ជា​បន្ត​បន្ទាប់​លើ​គ្រប់​វិស័យ​។ ដូច្នេះ​កត្តា​សន្តិភាព ​មាន​តម្លៃ​ដ៏​មហាសាល​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ បើ​គ្មាន​សន្តិភាព​ គឺ​គ្មាន​អ្វីៗ​ទាំង​អស់​​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ហើយ​ក៏​គ្មាន​លទ្ធិ​ប្រជាធិប​តេយ្យ ​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ​នោះ​ដែរ​។​ នាយ​ឧត្តមសេនីយ៍ ​អគ្គ​មេ​បញ្ជាការ​ បាន​ថ្លែង​អរគុណ​សន្តិភាព​ ដោយ​សារ​នយោបាយ​ឈ្នះ​ឈ្នះ ​របស់​ សម្ដេច​តេជោ ​ហ៊ុន​ សែន​ ទើប​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ មាន​សន្តិភាព ​យើង​ទាំង​អស់​គ្នា​ត្រូវ​ដឹង​គុណ​ស្ថាបនិក ​មគ្គុទេស​ឯក​ នយោ​បាយ​ឈ្នះ ឈ្នះ ​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ អតីត​នាយក​រដ្ឋមន្ត្រី ​ប្រធាន​ឧត្តម​ប្រឹក្សា​ព្រះ​មហាក្សត្រ​ នៃ​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន ក្នុង​នាម​ នាយ​ឧត្តម​សេនីយ៍​ ឧប​នាយ​ក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ពិសេស​ថ្នាក់​ដឹ​ក​នាំ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ផ្ដាំ​ផ្ញើ​ដល់​យោធិន​គ្រប់​រូប​ ត្រូវ​គោរព​ប្រតិបត្តិ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ នៅ​បទ​វិន័យ​ទូទៅ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​នោះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រួម​សហការ​ឲ្យ​បាន​ស្អិត​រមួត​ជា​មួយ​កង​ទ័​ព​មិត្ត​ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្កើន​កិច្ច​សហការ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ មាន​តួនាទី​ឈាន​ទៅ​មុខ ​ក្នុង​ការ​បង្ក​ឲ្យមានភាព​ស្និទ្ធ​ស្នាល​ បង្កើត​នូវ​បរិយាកាស​រី​ក​រាយ​ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាគី​មិត្ត​បាន​យល់ ​និង​ជ្រោត​ជ្រាប​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ អំពី​តម្លៃ​នៃ​វប្បធម៌ ​ទំនៀម​ទម្លាប់​ ប្រពៃណី​របស់​ជាតិ​យើង​។​ ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ចេះ​ជួយ​សម្រប​សម្រួល​ដល់​កង​កម្លាំង​ភាគី​មិត្ត​ ផ្ដល់​បទ​ពិសោធន៍ ​និង​ដក​ស្រង់​បទ​ពិសោធន៍ ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ក្តី​ស្មោះ​ត្រង់​ ជ្រះ​ថ្លា​ ក្នុង​នាម​សហការី​រួម​វិជ្ជា​ជីវៈ​។​ ទន្ទឹម​នឹង​នោះ​ត្រូវ​យក​​ចិត្ត​ទុក​ដាក់​ខិត​ខំ​ដក​ស្រង់​ខ្លឹម​សារ​ បទ​ពិសោធន៍​ សិក្សា​រៀន​សូត្រ​ ក្រេប​យក​នូវ​ចំណេះ​ដឹង ​ចំណេះ​ធ្វើ​ថ្មីៗ​ល្អៗ​ ទំនើប​កម្ម​ ពី​ភាគពី​មិត្ត​សម្រាប់​មក​បំពេញ​ភារកិច្ច​ការ​ពារ​ជាតិ​ និង​កសាង​មាតុភូមិ ​ក៏​ដូច​ជា​ការ​ចូល​រួម​ចំណែក​ថែ​រក្សា​ការ​ពារ​សន្តិភាព​ ស្ថេរភាព ​សន្តិសុខ​ក្នុង​តំបន់​ និង​ពិភព​លោក​ ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់​វង្ស​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ