ឯកឧត្តម ទៀ សីហា អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការជួរមុខ យោធភូមិភាគទី១ (ព្រំដែន កម្ពុជា-ឡាវ) ខេត្តស្ទឹងត្រែង

ហ្វេសបុក
តេឡេក្រាម
វ័តអែប

​បន្ទាប់​ពី​បាន​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​កង​ទ័​ព​ នៅ​ទិ​ស​ប្រាសាទ​ព្រះ​វិហា​រ​ ទិស​ទី​៣ ខេត្ត​ឧត្ត​រមាន​ជ័យ​ និង​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥១ យោធភូមិ​ភាគ​ទី​៥ ក្នុង​ឱកាស​ចូល​រួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដែល​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មេសា​ ឆ្នាំ២០២៤ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​, ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ម៉ៅ សុផាន់ អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាកា​រ​កង​ទ័ព​ជើង​គោក​ ព្រម​ទាំង​ឯកឧត្តម​ ​ជា​អគ្គ​នាយក​ អគ្គ​នាយក​រង​ នាយ​ទាហាន​ នៅ​ក្នុង​ស្ថាប័ន​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ ជា​ច្រើន​រូប​ទៀត​ បាន​បន្ត​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ពល​ទាហាន​ ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារកិច្ច​ការ​ពារ​អធិប​តេយ្យ​បូរណភាព​ទឹក​ដី​ នៅ​ទី​បញ្ជាការ​ជួរ​មុខ​យោធ​ភូមិ​ភាគ​ទី​១ ព្រំ​ដែនកម្ពុជា-ឡាវ​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​បន្ត​ទៀត​។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អញ្ជើញ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំ​ដែន​លេខ​០៧៨ ដែល​បាន​បោះ​ខណ្ឌ​ព្រំដែន​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ឡាវ

ពេល​អញ្ជើញ​ដល់​ទី​បញ្ជាការ​ជួរ​មុខ​យោធភូមិ​ភាគ​ទី១ ព្រំ​ដែន​កម្ពុជា​-ឡាវ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀសីហា ព្រម​ទាំង​ប្រតិភូ​អម​ដំណើ​រ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំ​ដែន​លេខ​០៧៨ ដែល​បាន​បោះ​ខណ្ឌ​ព្រំដែន​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ឡាវ ក្បែរ​ទន្លេ​កុង​ ស្ថិត​នៅ​ក្នុង​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹង​ត្រែង។ បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​បង្គោល​ព្រំ​ដែន​លេខ​០៧៨ រួច​មក​ ឯកឧត្តម​ ទៀ សីហា ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ស្ពាន​ទន្លេ​កុងសែន​ជ័យ​ ដែល​ស្ពាន​ទន្លេ​កុងសែន​ជ័យ​នេះ​ មាន​ប្រវែង​២៦០ម៉ែត្រ​ ស្ថាបនា​កាល​ពី​ឆ្នាំ​២០១៧។ ឯកឧត្ដម​​ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ស្ពាន​កោះ​ទន្សាយ​ ដែល​បាន​ស្ថាបនា​ដោយ​កង​ស្ថាបនា​ស្ពាន​ថ្នល់​ ៧១៥ បញ្ជា​ការ​ដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ​កង​យោធ​ពល​ខេមរភូមិន្ទ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​នូវ​ការ​ដឹក​ជញ្ជូន​ផ្សេងៗ ពី​ត្រើយ​ម្ខាង​ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ទី​រួម​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹង​ត្រែង​ ឆ្ពោះ​ទៅ​កាន់​ត្រើយ​ម្ខាង​ទៀត​រហូត​ដល់​ភូមិ​សាស្ត្រ​អូរ​អាឡៃ និង​អូរតាង៉ាវ​ និង​ចំណុច​ខ្សោយ​បន្ទាប់​ពីព្រំដែន​ជួរ​មុខ​នានា​ នៃ​ព្រំដែន​កម្ពុជា​-ឡាវ​។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ស្ពាន​ទន្លេ​កុងសែន​ជ័យ​ ដែល​ស្ពាន​ទន្លេ​កុងសែន​ជ័យ​នេះ​ មាន​ប្រវែង​២៦០ម៉ែត្រ​ ស្ថាបនា​កាល​ពី​ឆ្នាំ​២០១៧

តាម​​របាយ​ការណ៍​របស់​ទី​បញ្ជាការ​ជួរ​មុខ​យោធភូមិ​ភាគ​ទី​១ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ កន្លង​មក​នេះ​យើង​ ចំពោះ​យោធភូមិភាគ​ទី១ បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំពេញ​តួនាទី​ភារកិច្ច​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ឡាវ ដោយ​រក្សា​បាន​នូវ​បូរណភាព​ទឹ​កដី​របស់​យើង​ យ៉ាង​រឹង​មាំ និង​រក្សា​បាន​នូវ​សន្តិសុខ​សណ្ដាប់​ធ្នាប់​នៅ​តាម​ព្រំ​ដែន​ បាន​យ៉ាង​ល្អ​ប្រសើរ​ បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​បន្តិ​ច​បន្តួច​ខ្លះ​ៗ ក៏​យើង​បាន​ធ្វើ​ការ​សម្រប​សម្រួល​ដោយ​សន្តិវិធី​ជា​មួយ​ភាគី​​បាន​ល្អ​ប្រសើរ​គួរ​ជា​ទីមោទ​នៈ​ ការ​ពិត​នេះ​អង្គភាព​បាន​ជម្រុញ​ការ​បង្កប​ង្កើន​ផល​ ចិញ្ចឹម​សត្វ ​ម្ចាស់​ការ​ផ្គត់​ផ្គង់​អង្គ​ភាព​ដល់​អង្គភាព​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ធានា​ជីវភាព​រស់​នៅ​ សកម្មភាព​កង​ទ័ព​ និង​កសាង​ជំរំជម្រក​​ដល់​យោធិន​គ្រប់​រូប​ ឲ្យ​មាន​ជីវភាព​ល្អ​ ហូប​ចុក​គ្រប់​គ្រាន់​ មាន​អនាម័យ​ជា​ប់​ជា​ប្រចាំ។

​ មាន​​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​នៅ​ទី​បញ្ជាការ​ជួរ​មុខ​យុទ្ធ​ភូមិ​ភាគ​ទី​មួយ​ព្រំ​ដែន​កម្ពុជា​-ឡាវ​ នា​ឱកាស​នោះ​ ឯកឧត្តម​ ទៀ សីហា បាន​ពាំ​នាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត​ ព្រម​ទាំង​សម្ដេច​ពិជ័​យ​សេនា​ ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ និង​ជា​អតីត​ ឧបក​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ផ្ញើ​ជូន​ដល់​នាយ​ទាហាន​ ពល​ទាហាន​ទាំង​អស់​ គ្រាន់​តែ​បាន​ជូន​ពរ​សូម​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​បី​បាច់​ថែ​រក្សា​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ដែល​កំពុង​បម្រើភារ​កិច្ច​​ជួរ​​មុខ​ព្រំ​ដែន​កម្ពុជា-ឡាវ​ សូម​ឲ្យ​ទទួល​បាន​នូវ​សេចក្ដី​សុខ​ សេចក្ដី​ចម្រើន​ មា​ន​សុខ​ភាព​ល្អ​បរិបូរណ៍​ កម្លាំង​ខ្លាំង​ក្លា​ បញ្ញា​ឈ្លាស​វៃ​ និង​សម្រេច​បាន​ជោគ​ជ័យ​ ក្នុង​ការ​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុ​ភូមិ​។ ឯកឧត្តម ទៀ សីហា បាន​ជំរុញ​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ បន្ត​ខិត​ខំ​បំពេញ​ភារកិច្ច​ និង​​យ​ក​​ចិត្ត​ទុក​ដាក់​លុតដំ រៀន​សូត្រ​ គ្រប់​ឲ្យ​បាន​នូវ​រាល់​បទ​បញ្ជា​ ដែល​រាជ​រដ្ឋាភិបាល​ ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ដាក់​ចុះ​ក្នុ​ង​នោះ​ត្រូវ​ការ​ពារ​ឲ្យ​បាន​នូវ​សន្តិភាព​ ដែល​មាន​ក្នុ​ង​ពេល​បច្ចុប្បន្ន​ជា​ពិសេស​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ដោយ​មិន​ទៅ​មាន​ការ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ឡើយ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ