បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅទិសទី១ យោធភូមិភាគទី៤ ប្រាសាទព្រះវិហារ និងចុះសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធទិសទី៣ យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររួចមក នៅព្រឹកថ្ងៃទី៣១ ខែមីនា ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ អគ្គនាយក អគ្គនាយករង និងនាយទាហានជាន់ខ្ពស់ នៅក្នុងស្ថាប័ន ក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត បានបន្តដំណើរអញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន អាវុធហត្ថ កម្លាំងនគរបាលជាតិ នៅកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ តាំងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥១ បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានអញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន អាវុធហត្ថ កម្លាំងនគរបាលជាតិ នៅកងពលតូចថ្មើរជើងលេខ៥១ ទិសយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋ នៅតាមខ្សែបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពិសេសគោលនយោបាយអាទិភាពទាំង៦ចំណុច ដែលក្នុងនោះកងពលតូចថ្មើរជើងលេខ៥១ បានយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានធ្វើការចូលរួមកែទម្រង់កងយោធពលខេមរភូមិន្ទ ខិតខំហ្វឹកហ្វឺនរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញរបស់ខ្លួន នឹងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងទប់ស្កាត់បទល្មើសផ្សេងៗ រក្សាឲ្យបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅ។
មានប្រសាសន៍សំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង ពលទាហាន អាវុធហត្ថ កម្លាំងនគរបាលជាតិ នៅកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ទៀសីហាបានពាំនាំនូវក្ដីនឹករលឹកនិងការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាប្រវត្តិធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតផ្ញើជូននាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ដែលសម្ដេចធិបតីនិងលោកជំទាវតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំង ដប់ប្រាំបួនដែលកំពុងឈរជើងបំពេញភារៈកិច្ចការពារអធិបតេយ្យបូរណភាពទឹកដីនិងសន្តិសុខជូនប្រជាពលរដ្ឋនៅតាមជួរមុខនៃមាតុភូមិឯកឧត្ដមឧបនាយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់នាយទាហាននាយទាហានរងនិងពលទាហានអាវុធហត្ថកម្លាំងនគរបាលជាតិនៅកងពលតូចថ្មើរជើងលេខហាសិបមួយ យុទ្ធភូមិភាគទីប្រាំទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារបាននូវអធិបតេយ្យបូរណភាពទឹកដីនិងភាពសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋរស់នៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានរំឭកឡើងវិញអំពីបទបញ្ជារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីពាក់ព័ន្ធទៅនឹងការលុបបំបាត់គ្រឿងញៀន ឯកឧត្ដមឧបសខេងរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្វើការក្រើនរំឭកដល់នាយទាហាននាយទាហានរងនិងពលទាហាននៃកងយុទ្ធពលខេមរភូមិន្ទទាំងអស់ត្រូវចូលរួមអនុវត្តទាំងអស់គ្នាដោយមិនត្រូវមានការពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាតឆ្លៀតក្នុងឱកាសដែលឯកឧត្តមទៀសីហាអំពាវនាវដល់នាយទាហានពលទាហានទាំងអស់រួមគ្នាថែរក្សា ហេតុផលនយោបាយឈ្នះឈ្នះដែលបានមកពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនក្នុងនោះយើងត្រូវការពារឲ្យបាននូវសន្តិភាពស្ថិរភាពសន្តិភាពនិងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋរស់នៅក្នុងឱកាសនោះឯកឧត្តមអ៊ុកបក្សនេះរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់មេបញ្ជាការមេបញ្ជាការ នាយទាហាននាយទាហានរងនិងពលទាហាននៃយោធភូមិភាគទីប្រាំទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសុំឲ្យទទួលបាននូវជោគជ័យសិរីមង្គលមានសេចក្ដីសុខសេចក្ដីចម្រើនសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាបញ្ញាវាងវៃសម្រេចបាននូវជោគជ័យធំធំថ្មីថ្មីថែមទៀតក្នុងការបំពេញភារៈកិច្ចជូនជាតិមាតុភូមិ ៕





























