ឯកឧត្តម ​ទៀ ​សីហា ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ទិស​ទី៣​ យោធ​ភូមិ​ភាគ​ទី​៤ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

បន្ទាប់​ពី​បាន​​អញ្ជើញ​ចុះ​សាក​សួរ​សុខទុក្ខ​ កង​កម្លាំ​ង​ប្រដាប់​អាវុធ​នៅ​ទិស​ទី​១ ​ប្រាសាទ​ព្រះវិហារ​ យោធ​ភូមិ​ភាគ​ទី៤ ក្នុងឱ​កាស​​ពិ​ធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែ​រ​រួច​ម​ក នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​ខែ​មីនា ​ឆ្នាំ​២០២៤​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពា​រជាតិ​អម​ដំណើរ​ដោយ ​ឯកឧត្តម ​ជា​រដ្ឋលេខា​ធិការ​ អនុរដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​​ នា​យ​សេនា​ធិការ​ចំរុះ​ ខ.ភ.ម ​អគ្គនាយក ​អគ្គនាយក​រង​ និង ​នាយ​ទាហាន​ជាន់​ខ្ពស់​ នៅ​ក្នុង​ស្ថាប័ន​ក្រសួង​ការ​ពា​រជាតិ​ អគ្គ​បញ្ជាការ​ជា​ច្រើន​រូប​ទៀត​ បាន​បន្ត​ដំណើរ​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​កម្លាំង​ប្រដាប់​អាវុធ​ទិស​ទី​៣ ​ យោ​ធ​ភូមិ​ភាគ​ទី​៤ ​ដែល​ពិធី​សំណេះ​សំណាល ​បាន​ប្រារព​ធ្វើ​នៅ​ទី​បញ្ជាការ​ជួរ​មុខ​ទិស​ទី​៣ ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​​។​

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ កែវ ធី មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​មេ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ ​និង​ជា​ប្រធា​ន​គណៈ​បញ្ជាការ​ទិស​ទី​៣ ​ក្នុង​នាម​ មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ នាយ​ទាហាន​ នាយ​ទាហាន​​រង និង​ពល​ទាហាន​ ទិស​ទី​៣ ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ​​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ដែ​លបា​នអញ្ជើញ​មក​សាក​សួរ​សុខ​ទុក្ខ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណភាព​ទឹក​ដី​ និង​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​។ ឯកឧត្តម​ ឧត្ត​មសេ​នីយ៍​ឯក​ កែវ ធី បាន​បញ្ជាក់​ថា៖​ ក្នុង​រយៈ​ពេល​កន្លង​មក​ កង​កម្លាំង​ប្រដាប់​អាវុធ​ទិសទី ​៣​  យោធ​ភូមិ​ភាគ​ទី​ ​៤ ​បាន​ខិត​ខំ​បំពេញ​ការងារ​ ដោយ​រួម​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋា​ន សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់​ថ្នា​ក់ រក្សា​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ និង​ការ​ពារ​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​ បាន​រឹង​មាំ ​រក្សា​បាន​ប្រក្រតី​ភាព​តាម​ព្រំ​ដែន​ ដើម្បី​កសាង​ព្រំដែន​សន្តិភាព ​មិត្តភាព ​កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ​។

មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ ​កង​កម្លាំង​ប្រដាប់​អាវុធ​ទិ​សទី​ ៣​  យោ​ធ​ភូមិ​ភាគ​ទី​ ៤ ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​ សម្ដេច​មហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ផ្ញើ​ជូន​នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពលទាហាន ​ទាំង​អ​ស់ ដែល​សម្តេច​ធិបតី​ និង​លោ​ក​ជំទាវ​ តែង​តែ​យក​ចិត្ត​ទុក​ដា​ក់ ចំពោះ​​កង​ទ័ព​ និង​គ្រួសារ​កង​ទ័ព​ ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារកិច្ច​ការពារ​អធិបតេយ្យ ​បូរណភាព​ទឹក​ដី​ និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​ទិស​ជួរ​មុខ​នៃ​មាតុភូមិ​។ ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ បា​នសម្តែង​នូ​វការ​កោត​សរសើ​រ និង វាយ​តម្លៃ​ខ្ពស់​ ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ទិ​ស​ទី​ ៣ ​ យោធ​ភូមិ​ភាគ​ទី​ ៤ ​ទាំង​អស់​ ដែល​បាន​ខិតខំ​ប្រឹង​បំពេញ​ភារកិច្ច​ជូន​ជាតិ​ មាតុភូមិ ​ការ​ពារ​បាន​នូវ​អធិបតេយ្យ ​បូរណភា​ព​ទឹក​ដី​ និង​​ភា​ពសុខ​ក្សេមក្សាន្ត​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅ​។ ​ឯកឧត្តម​ ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​បា​នបញ្ជាក់​ថា៖ សន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​ត្រូវ​រួម​គ្នា​ការពារ​អោយ​បាន​គង់​វង្ស​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ ​ឯកឧត្តម​ ទៀ សីហា បាន​ធ្វើ​ការ​ហាម​ប្រាម​ ដល់​​កង​កម្លាំង​ប្រដាប់​អាវុធ​ទិស​ទី​ ​៣  យោធ​​ភូមិ​ភាគ​ទី​ ​៤ ​ទាំង​អស់​ មិន​ត្រូវ​ប្រើ​ប្រាស់​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ (Facebook)​ ធ្វើ​ការ​រិះ​គន់​ ឬ​វាយ​ប្រហារ​លើ​មេ​បញ្ជាការ ឬអង្គភាព​របស់​ខ្លួន​ឡើយ​។ ព្រោះ​យើង​មាន​យន្តការ​ច្រើន​ណាស់​សម្រាប់​ដោះ​ស្រាយ ​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​បណ្តាញ​សង្គម​មក​ធ្វើ​ជា​ឈ្នាន់ ​មក​ធ្វើ​ជា​កន្លែង​កាត់​ក្តី​ នៃ​ការ​ប៉ះ​ទង្គិច​សត្តិ​អារម្មណ៍​ជា​មួយ​គ្នា​ទេ​។ ឯកឧត្តម​ បាន​សំណូមពរ​ ដល់​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ នាយ​ទាហាន ​ពល​ទាហាន​ បន្តដោះ​ស្រាយ​ជា​មួយ​គ្នា​ ដោយ​មិន​ជ្រើស​រើស​យក​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​មក​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ​។​

ក្នុង​ឱកាស​នោះ ​ ឯកឧត្តម​ បាន​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជូន​ដល់​មេ​បញ្ជាការ ​មេ​បញ្ជាការ​រ​ង នាយ​ទាហាន ​នាយ​ទាហាន​ និង​ពល​ទាហាន​ នៅ​ទិស​ទី​ ​៣ ​ទាំង​អស់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ សូម​ឲ្យ​ទទួល​បាន​នូវ​សេចក្តី​សុខ​ សេចក្តី​ចម្រើន​ កម្លាំង​ខ្លាំង​ក្លា​ ប្រាជ្ញ​វៀង​វៃ​ ព្រម​ទាំង​សម្រេច​បាន​នូវ​ជោគ​ជ័យ​ថ្មីៗ​ថែម​ទៀត​ក្នុង​ការ​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុ​ភូមិ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ