ឯកឧត្តម​ ទៀ ​សីហា​ ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ទិស​ទី​ ១​ យោធ​ភូមិ​ភាគ​ទី ​៤ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ក្នុង​ឱកាស​ចូល​រួម​អបអរសាទ​រ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិ​ខ្មែរ​ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​មីនា​ ឆ្នាំ​២០២៤ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​ដំណើរ​ដោយ​ ឯកឧត្តម​ ជា​រដ្ឋលេខា​ធិការ​ អនុ​រដ្ឋលេខា​ធិកា​រ​ ក្រសួង​ការពារ​ជាតិ​ នាយ​សេនា​ធិការ​ចំរុះ ​ខ.ភ.ម ​អគ្គនាយក ​អគ្គនាយក​រង​ និង​ នាយ​ទាហាន​ជាន់​ខ្ពស់​ នៅ​ក្នុង​ស្ថាប័ន​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ទិស​ទី​ ១​ ប្រាសាទ​ព្រះវិហារ​ យោធ​ភូមិ​ភាគ​ទី​ ៤ ​ដែល​ពិធី​សាក​សួរ​សុខ​ទុក្ខ​នេះ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ទី​បញ្ជាការ​មុខ​ ​បញ្ជាការ​ដ្ឋាន​អង្គរក្ស ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​។​

​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ កិត្តិ​សង្ហ​ហ​បណ្ឌិត​ ហ៊ីង ប៊ុនហៀង អគ្គ​មេ​បញ្ជាការ​រង​ ខ.ភ.ម​ និង​ជា​​មេ​បញ្ជាការ​ ​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស​ បាន​សំ​ដែង​ការ​ស្វាគមន៍​ដោយ​បាន​លើក​ឡើង​អំពី​សភាព​ការណ៍​ភូមិ​សាស្ត្រ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ គឺ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ខ.ភ.ម ​គ្រប់​បណ្តា​កង​ឯក​ភាព​ ដែល​ឈរ​ជើង​នៅ​ទិស​ជួរ​មុខ​ បាន​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​បាន​យ៉ាង​រឹង​មាំ​​នូវ​អធិប​តេយ្យ ​បូរណ​ភាព​ទឹក​ដី ​និង​សន្តិសុខ​ ជូន​ប្រជាពល​រដ្ឋ​រ​ស់​នៅ​។ ​ទទឹម​នេះ ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ខ​.ភ.ម​ បាន​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ព​ង់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ និង​ជា​អតីត​នាយក​រដ្ឋ​មន្រ្តី​ ធ្វើ​យ៉ាង​ណា​ កសាង​តំបន់​ព្រំ​ដែន ជា​ព្រំ​ដែន​មិត្តភាព​ សន្តិភាព​​ សាមគ្គី​ភាព​ និង​ការ​អភិវឌ្ឍ​។

មាន​ប្រសាសន៍​សំណេះ​សំណាល​​ ​ជាមួយ​នាយ​ទាហាន ​នាយ​ទាហាន​រ​ង និង​ពល​ទាហាន ​កង​នគរ​បាល​ជាតិ​ នៅ​ទិស​ទី​១​ យោធ​ភូមិ​ភាគ​ទី ​៤ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ​​ សីហា​ បាន​ពាំ​នាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី ​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ផ្ញើ​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារកិច្ច​ការពារ​អធិប​តេយ្យ​ បូរ​ណ​ភាព​ទឹក​ដី​ និង​សន្តិសុខ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ទិស​ទី​ ១ ​ប្រាសាទ​ព្រះវិហារ​។ ​​ឯកឧត្តម​ បាន​សំ​ដែង​នូវ​ការ​កោត​សរសើ​រចំពោះ ​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ គ្រប់​លំដាប់​ថា្នក់​ ដែល​បាន​ដឹក​នាំ​កសាង​ ​អង្គភាព​រប​ស់ខ្លួន​ និង​បំពេញ​ភារកិច្ច​ការពា​រ​បូរណភាព​ទឹក​ដី​ ធានា​បាន​នូវ​ស្ថេរភាព​ និង​ សន្តិ​សុខ​នៅ​ក្នុង​តំបន់​នេះ​ ។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា​ បាន​ជំរុញ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន​ ព្រម​ទាំង​កម្លាំង​កង​នគរបាល​ជាតិ​ ត្រូវ​រួម​សហការ​គ្នា​អោយ​បាន​ល្អ​ ក្នុង​ការ​បំពេញ​ភារកិច្ច​ការពារ​ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី​ និង​សន្តិសុខ​ជូន​ប្រជា​ពល​រដ្ឋ​រ​ស់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ ដើម្បី​ប្រែ​ក្លា​យ​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​។ 

ឆ្លៀត​ក្នុង ​ឱកាស​នោះ ​ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ​ក៏​បាន​​ក្រើន​រំលឹក​ និង​ ដាស់​តឿន​ ដល់​​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ មិន​ត្រូវ​យក​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ ម​ក​វាយ​ប្រហារ​លើ​បុគ្គល​ ឬ​ អង្គភាព​នោះ​ទេ​ ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់ខភម​។ ​ទទឹម​នេះ​នាយ​ទាហាន​ និង​ ពល​ទាហា​ន​ទាំង​អស់​ មិន​ត្រូវ​មាន​ការ​ពាក់​ពន្ធ័​នឹង​គ្រឿង​ញៀន​ឡើយ​ គឺ​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀន​។ ជា​ចុង​ក្រោយ​ ឯកឧត្តម​ បាន​ជូន​ព​រឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជូន​​ចំពោះ​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ នាយ​ទាហាន​ នាយ​ទាហាន​ និង​ពល​ទាហាន​ នៅ​ទិស​ទី ​១​ ទាំង​អស់​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ សូម​ឲ្យ​ទទួល​បាន​នូវ​សេចក្តី​សុខ ​សេចក្តី​ចម្រើន​ កម្លាំង​ខ្លាំង​ក្លា​ សុខ​ភាព​ល្អ​​បរិបូណ៌ ​និង​ជន្មាយុ​យឺន​យូរ​ ព្រម​ទាំង​សម្រេច​បាន​នូវ​ជោគ​ជ័យ​ថ្មី​ៗ​ថែម​ទៀត​ ក្នុង​ការ​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុ​ភូមិ។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ កិត្តិ​សង្ហ​ហ​បណ្ឌិត​ ហ៊ីង ប៊ុនហៀង អគ្គ​មេ​បញ្ជាការ​រង​ ខ.ភ.ម​ និង​ជា​​មេ​បញ្ជាការ​ ​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស​

     ក្នុង​​ឱកាស​​នោះ​ដែរ​ ឯកឧត្តម​ ទៀ សីហា ព្រម​ទាំង​ ប្រតិភូ​អម​ដំណើរ ​បាន​បន្ត​ដំណើរ​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​​ ស្ថិត​នៅ​លើ​ភ្នំ​ដង​រែក​បន្ត​ទៀត។ ប្រាសាទ​ព្រះ​វិហារ​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្វាយ​ជ្រំ​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ត ​លើ​ភ្នំ​ដង​រែក​។​ ប្រាសាទ​ព្រះ​វិហារ​ ត្រូវ​បាន​ដាក់​ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ កាល​ពី​ថៃ្ងទី​០៧ ​ខែ​កក្កដា​ ឆ្នាំ​២០០៨​ ដោយ​អង្គការ​យូនីស្កូ ​(UNESCO)។ ក្រោយ​ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ ប្រាសាទ​ព្រះ​វិហារ​ ត្រូវ​បាន​គ្រប់​គ្រង​ និង​ថែ​ទាំ​ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។ ​ «ប្រាសាទ​ព្រះ​វិហារ​ ​ជាប្រាសាទ​មួយ​ ដែល​មាន​តម្លៃ​យ៉ាង​ធំ​ធេង​ សម្រាប់​ពលរដ្ឋ​ ​កម្ពុជា ​និង​ជា​តិទាំ​ង​មូល​ ដែល​បុព្វ​បុរស​ខ្មែរ​ បាន​សាង​សង់ ​បន្សល់​ទុក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ ​​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក ​ប្រាសាទ​ព្រះ​វិហារ​ ជា​ដួង​ព្រលឹង​របស់​ជាតិ​ខ្មែ​រ​ រះ​ត្រដែត​លើ​កំពូល​ភ្នំ​ដង​រែក​។ ប្រាសាទ​ព្រះ​វិហារ​ បាន​កសាង​នៅ​សតវត្សរ៍​ទី​១១ ​លើ​ភ្នំ​ដង​រែក​។ ការ​កសាង​ប្រាសាទ​នេះ ​គឺ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ​នៃ​ព្រហ្មញ្ញ​សាសនា។​ បច្ចុប្បន្ន​ប្រាសាទ​ព្រះ​វិហារ​ ត្រូវ​បាន​បង​ប្អូន​ប្រជាពល​រដ្ឋ​ខ្មែរ​ ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរណ៍​​ជាតិ​ និង​អន្តរជាតិ​ ចេញ​ចូល​ទស្សនា​ជា​រៀង​រាល់​ថ្ងៃ។ បន្ទាប់​ពី​បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​ព្រះ​វិហារ​រួច​មក ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​ ៥​មករា​ ស្ថិត​នៅ​ជើង​ភ្នំ​ប្រាសាទ​ព្រះវិហារ​បន្ត​ទៀត។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​​ ស្ថិត​នៅ​លើ​ភ្នំ​ដង​រែក​

ពេល​អញ្ជើញ​ដល់​ តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​៥​មករា​ គណៈ​ប្រតិភូ​ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី ​ឧត្តម​សេនីយ៍​ឯក​ ស្រី ឌឹក មេ​បញ្ជាការ ​កង​ពល​ធំ​អន្តរាគមន៍​លេខ ​៣ ​ព្រម​ទាំង​នាយ​ទាហាន ​នាយ​ទាហានរង និង​ពលទាហាន​ ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​ ៨​ ចំណុះ​អោយ​កង​ពល​ធំ​អន្តរាគមន៍​លេខ​ ៣ ​ជា​ច្រើន​រូប​ទៀត​។

ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​តឹក​តាង​​ប្រវត្តិ​សាស្ត្រ ដែល​បាន​បន្សល់​ទុក​នៅ​តំប​ន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ ​៥ ​មករា​​។ សូម​បញ្ជាក់ថា៖​ តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ ​៥ ​មករា​ ជា​ភូមិ​សាស្រ្ត​កំពូល​ភ្នំ​រាប​ នៃ​ជ្រលង​ភូមិ​សាស្រ្ត​ វាល​ឥន្ទ្រីយ៍​ មាន​រយៈ​កំពស់ ​៣២០ ម៉ែត្រ​ នៅ​ចន្លោះ​ភ្នំ​ប្រាសាទ​ព្រះវិហារ​ និង​ភ្នំ​ទ្រព្យ​ ដោយ​ប៉ែក​ខាង​កើត​ ជាប់​ប្រាសាទ​ព្រះ​វិហារ​ ដែល​មាន​រយៈ​កំពស់ ​៦២៥​ម៉ែត្រ​ ខាង​លិច​ជា​ភ្នំ​ទ្រព្យ​មាន​រយៈ​កម្ពស់​ ៥៨៤​ម៉ែត្រ​ និ​​ងប៉ែក​ខាង​ជើង​ភូមិ​សាស្ត្រ​​ មាន​វាល​ឥន្ទ្រីយ៍​ដែល​ជា​ភូមិ​សាស្រ្ត​ ​ប្រសព្វ​គ្នា​ រវាង​ជើង​ភ្នំ​ប្រាសាទ​ព្រះវិហារ ​និង​ជើង​ភ្នំ​ទ្រព្យ​ ជាប់​នឹង​ប្រទេស​ថៃ​។ ទី​តាំង​ប្រវត្តិ​សាស្ត្រ​នេះ​មាន​៖​ អគារ​ទី​បញ្ជា​សន្តិភាព​ ដែល​អគា​រនេះ​ បាន​ដើរ​តួនាទី ​ក្នុង​ការ​ដឹក​នាំ​បញ្ជា​ដល់​កិច្ច​ការ​ ការពារ​អធិបតេយ្យ ​បូរណ​ភាព​ទឹក​ដី ​និង​ការ​ពារ​សម្បត្តិ​វប្បធម៌​ជាតិ​ នៅ​ជុំ​វិញ​តំបន់​ប្រាសាទ​ព្រះ​វិហារ​។​ ទី​បញ្ជាការ​សន្តិភាព នៅ​៥ មករា ​បាន​រៀប​ចំ​អោយ​ក្លាយ​ទៅ​ជា​ទីតាំង​ប្រវត្តិ​សាស្ត្រ​យោធា ​ពី​ព្រោះទី​នេះ​ក៏​បាន​បន្សល់​ទុក​នៅ​តឹក​តាង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ចាប់​ពី​ឆ្នាំ ​២០០៧​-​២០០៨​ មក​ក្នុង​ពេល​​ដែល​ប្រទេស​កម្ពុជា​មាន​ជម្លោះជា​មួយ​ប្រទេស​ជិត​ខាង​ ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ​។ ហើយ​ទី​បញ្ជាការ​សន្តិភាព​ នៅ​ ៥ ​មករា​​នេះ​ សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក៏​ធ្លាប់​បាន​ទៅ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ ដែល​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​នៅ​ទិស​ប្រាទ​ព្រះ​វិហារ​ផង​ដែរ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ