ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បិទសិក្ខាសាលាបូកសរុបលទ្ធផលការងារជំនាញបញ្ជូនសារឆ្នាំ ២០២៣ និង លើកទិសដៅអនុវត្តឆ្នាំ ២០២៤ ទូទាំងកងយោធពលខេមរភូមិន្ទ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

បន្ទាប់​ពី​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ពេញ​​មួយ​ព្រឹក ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០២៤ ​​ អង្គ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ជំនាញ​បញ្ជូន​សារ​ឆ្នាំ​ ២០២៣ ​និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​ ២០២៤ ​ទូទាំង​កង​យោធ​ពលខេមរភូមិន្ទ ​បាន​ប្រារព្ធ​ពិធី​បិទ​ ក្រោម​អធិបតី​ភា​ពឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។

ឧត្តម​សេនីយ៍​ទោ​ កុសល សុវណ្ណវិសាល នាយក ​នាយក​ដ្ឋាន​បញ្ជូនសារ​ ក្រសួង​ការពារ​ជាតិ​ 

យោង​តាម​របាយ​ការ​ណ៍​បូក​សរុប​របស់​ ឧត្តម​សេនីយ៍​ទោ​ កុសល សុវណ្ណវិសាល នាយក ​នាយក​ដ្ឋាន​បញ្ជូនសារ​ ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ដឹង​​ថា៖​ ក្នុង​រយៈ​ពេល​ពេញ​មួយ​ព្រឹក​​ អង្គ​សិក្ខា​សាលា​បាន​ធ្វើការ​ពិភាក្សា​ ដក​បទ​ពិសោធន៍​ចែក​រំលែក​នូវ​វឌ្ឍន​ភាព​ថ្មីៗ​ នៃ​ជំនាញ​បញ្ជូន​សារ,​ លើក​ឡើងអំ​ពី​គុណ​សម្បត្តិ​ បញ្ហា​ប្រឈម​ ដើម្បី​ដោះ​ស្រាយ​ និង​រិះរក​ចំណុច​ល្អៗ​ជា​ច្រើន​។​ ឯកឧត្តម ​នាយក​ នាយកដ្ឋាន​បញ្ជូន​សារ​ បាន​បញ្ជាក់​ថា៖​ លើ​ការងារ​ធានា​បញ្ជូន​សារ​ ការ​ថែ​រក្សា​ទុក​ដាក់​ គឺបាន​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​ពង្រីក​ចំណេះ​ដឹង​មន្ត្រី​ជំនាញ​បញ្ជូន​សារ​ ឲ្យ​កាន់​តែ​ស្ទាត់​ជំនាញ​ទាំង​ធានា​ទាក់​ទង​ រក្សា​ទុក ​និង​រក្សា​ការ​សំងាត់​។​ បាន​ឯកភាព​គ្នា​អំពី​ស្វ័យ​សិក្សា​ជំនាញ ​និង​អនុវត្ត​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល ​និង​បំប៉ន​ជំនាញ​បញ្ជូសារ ​តាម​ផែន​កា​រហ្វឹ​កហ្វឺ​របស់​ទីចាត់​ហ្វឹ​ក​ហ្វឺន​អគ្គបញ្ជាការ​។​ ក្នុង​នោះ​បាន​ស្នើ​ឲ្យ​មាន​ការ​បំពាក់​វិទ្យុ​ទាក់​ទង​នៅ​តាម​បណ្តា​កង​ឯក​ភាព​ ដែល​មិន​ទាន់​បាន​បំពាក់ ​និង​បាន​ស្នើ​ឲ្យ​មាន​ការ​បំពាក់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ កង​ទ័ព​ជើង​អាកាស ​និង​បណ្តា​អង្គភាព​ជំនាញ ​ពិសេស​អង្គភាព​ឈរ​ជើង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​​ផ​ង​ដែរ​។​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ

ថ្លែង​បិទ​អង្គ​សិក្ខា​សាលា​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា៖​ សម្រាប់​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា ​រាជ​រដ្ឋាភិបាល ​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​របស់ សម្តេច​មហា​របវ​រ​ធិបតី ​ហ៊ុន​ ម៉ា​ណែត ​នាយក​រដ្ឋមន្ត្រី ​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១​ គោល​ដៅ​យុទ្ធសាស្ត្រ​ជា​អាទិភាព​គន្លឹះ​៥ ​គឺ​មនុស្ស ​ផ្លូវ​ ទឹក​ ភ្លើង​ និង​បច្ចេក​វិទ្យា​ ពិសេស​បច្ចេក​វិទ្យា​ឌី​ជីថ​ល ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បដិវត្ត​ឧស្សហកម្ម​ទី​៤ ​និង​បដិវត្ត​កម្ម​ឌី​ជី​ថល​ជា​មនុស្ស​យន្ត​ ដែល​ជា​មធ្យោបាយ​ដ៏​សំខាន់ ​នៃ​ការ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០​។​ ចំពោះ​​វិស័​យ​ការពារ​ជាតិ​ រា​ជ​រដ្ឋាភិបាល​បន្ត​ជម្រុញ​ការ​កែ​ទម្រង់ ​ខ.ភ.ម​ សំដៅ​លើ​ក​កម្ពស់​ការ​កសាង​​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​ការ​អភិវឌ្ឍ​សមត្ថភាព​កង​ទ័ព​ ប្រកប​ដោយ​វិជ្ជា​ជីវៈ​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ ​រាជ​រដ្ឋាភិបាល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​សម្ភារៈ​បច្ចេក​ទេស ​យុទ្ធោប​ករណ៍ ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ សំដៅ​ឈាន​ទៅ​ធ្វើទំនើ​កម្ម​កង​ទ័ព​ ឆ្លើយ​តប​ទៅ​នឹង​ភាព​ជឿជា​ក់​ នៃ​បច្ចេក​វិទ្យា​ទំនើប​ និង​ការ​ធ្វើ​នវានុវត្ត​យោធា​ក្នុង​តំប​ន់ និង​ពិភ​ពលោក ​ប្រកប​ដោយ​ចេរភាព​ នៅ​ក្នុង​រយៈ​ពេល​មធ្យម​ និង​វែង ​និង​លើក​ស័ក្ត​សិទ្ធ​ភាព​គ្រប់​កង​ឯកភាព​ក្នុង​ខ.ភ.ម​។​ លើ​មូល​ដ្ឋាន​នេះ ​ទើប​ក្រសួង​ការពារជាតិ​ជម្រុញ​ឲ្យ​នាយក​ដ្ឋាន​បញ្ជូន​សារ​ បញ្ជាការ​ដ្ឋាន​បញ្ជូន​សា​រ អគ្គ​បញ្ជាការ​ ពង្រឹង​ការ​ងារ​ដឹក​នាំ​បញ្ជា ​និង​ការងារ​គ្រប់​គ្រង​រៀប​ចំ​ឯកសារ​ កម្ម​វិធី​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ និង​បំប៉ន​ដល់​នាយ​ទាហាន​ជំនាញ​ នៅ​គ្រប់​កង​ឯកភាព​ក្នុង​​ខ.ភ.ម​ សំដៅ​អភិវឌ្ឍន៍​លើកកម្ពស់​ធន​ធាន​មនុស្ស ប្រកប​ដោយ​គុណ​ភាព​សមត្ថភាព ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​អភិវឌ្ឍ​នាយ​ទាហាន​បន្ត​វេន​ ដែល​ជា​កត្តា​គន្លឹះ​រួម​ចំណែក​ការ​ពារ​ខឿន​ការ​ពារ​ជាតិ​ កា​រពារ​សន្តិភាព​ ឯករាជ្យ ​អធិបតេយ្យ​ភាព​ និ​ង​បូរណភាព​ទឹក​ដី​ ការ​ពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សុវត្ថិ​ភាព​សង្គម​​។ ក្នុង​ឱកាស​​នោះ​ដែរ​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ក៏​បាន​ជម្រុញ​ និង​លើ​ទឹក​ចិត្ត​ដល់​នាយ​ក​ដ្ឋាន​បញ្ជូន​សារ​ បន្ត​ការ​ផ្សព្វ​ផ្សាយ​ជំនាញ​ដល់​កង​ឯកភាព​របស់​អគ្គ​បញ្ជាការ​ និង​យោធ​ភូមិ​ភា​គ ព្រម​ទាំង​បា​នផ្តល់​ប័ណ្ណ​ថ្លែង​អំណរគុណ ​និង​ប្រគល់​ជូន​ សម្ភារៈ​បញ្ជូន​សារ​ ជូន​ដល់​បណ្តា​កង​ឯកភាព​ នៃ​ខ.ភ.ម​ ផ​ង​ដែរ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ