លោក​ជំទាវ ​នាយ​ឧត្តម​សេនីយ៍ ​ដាំ ​ដា​រីនី​ អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​វៀត​ណាម​ ចូល​ជួប​សម្តែង​ការ​គួរ​សម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

គណៈប្រតិភូ​ស្នង​ការ​នី​តិ​កម្ម​ នៃ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ដឹក​នាំ​ដោយ​ លោក​វរសេនីយ៍​ឯក​ ង្វៀន វៀតយុង(Nguyen Viet dung) អនុ​ប្រធាន​ស្ន​ង​ការ​នីតិកម្ម​ នៃ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ ជា​មួយ​លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍​ ដាំ ដារិនី រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ កាលពីរសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ២០២៤។

ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ រដ្ឋ​លេខា​ធិការ បាន​ថ្លែង​ជួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​ សូម​ស្វាគមន៍​ចំពោះ​ដំណើ​រ​ទស្សនកិច្ច​រប​ស់គណៈ​ប្រតិភូ​ស្នង​ការ​នីតិ​កម្ម នៃ​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ ដែល​បាន​នាំ​មក​នូវ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​យើង​ទាំង​ពីរ​ ពិសេស​គឺ​កិច្ច​សហ​ប្រតិបត្តិការ​ រវា​ង​នាយក​ដ្ឋាន​នីតិកម្ម​ក្រសួង​ការ​ពារ​ជាតិ​ ​និង​ស្នង​ការនី​តិ​កម្ម​នៃ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ស្រប​តាម​ពិធី​សារ​ នៃ​អនុស្សរណៈ​យោគ​យល់​របស់​ក្រសួង​ការពារ​ជាតិ​ នៃ​ប្រទេស​ទាំង​២។ លោក​ជំទាវ​បាន​បន្ត​ទៀត​ថា​៖ យើង​ទទួល​បាន​នូវ​ចំណុច​មួយ​ចំនួន​ល្អៗជា​ច្រើន​ នៅ​ក្នុង​ពិធី​សារ​ដូច​ជា​ធ្វើ​ការផ្លាស់​ប្តូរ​​ប​ទពិសោធ​ទៅ​វិញ​ទៅ​មក​ រវាងអ្ន​ក​ច្បាប់​កងយោធ​ពល​ខេមរ​ភូមិន្ទ​ និង​អ្ន​ក​ច្បាប់​កង​ទ័ព​ប្រជាជ​ន​វៀត​ណាម​។ លោក​ជំទាវ​បាន​ជម្រាប​ប្រតិភូ​ឲ្យ​បាន​ដឹង​ទៀត​ថា​៖ បច្ចុប្បន្ននៅ​ទូទាំង​កង​យោពល​ខេមរ​ភូមិន្ទ​យើង​ បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​ឲ្យ​មាន​នាយ​ទាហាន​ផ្នែក​ច្បាប់​ នៅ​ទូទាំង​បណ្តា​កង​ឯកភា​ព​ ដូច្នេះ​យើង​សូម​គាំទ្រ​លើ​ការ​ជួយ​បណ្ដុះ​បណ្ដាល​​នាយ​ទាហាន​ផ្នែក​ច្បាប់​យើង ​ពី​សំណាក់អ្ន​កច្បាប់​របស់​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ ដែល​បាន​អនុវត្ត​នា​ពេល​នេះ។

​លោក​វរសេនីយ៍​ឯក​ ង្វៀន វៀតយុង(Nguyen Viet dung) បានថ្លែង​ថា​៖ នៅក្នុង​កិច្ច​ពិភាក្សា​ការងារ​ រវាង​នាយកដ្ឋាន​នីតិកម្ម​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ និង​ស្នង​ការ​នីតិ​កម្ម​ នៃ​ក្រសួង​​កា​រពា​រប្រទេស​វៀត​ណាម​ កាល​ពីពេល​ថ្មីៗនេះ គឺ​យើង​បាន​រួម​គ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​នៅ​ក្នុង​ជួរ​កង​ទ័ព​ កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ពិសេស​នាឆ្នាំ​២០២៤​តទៅ​។ លោកបានបញ្ជាក់​ថា​៖ គណៈប្រតិភូ​ស្នង​ការ​នីតិកម្ម​ នៃ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​របស់​លោក​ មាន​វត្តមាន​នៅ​ពេល​នេះ​ គឺ​នឹង​ធ្វើ​បាឋកថា​វគ្គ​បំប៉ន​ជំនាញ​ច្បាប់​ជូន​ដល់​នាយ​ទាហាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ និ​ងនៅ​សាលា​នាយ​ទាហាន​សកម្មត្មាត​ពង​ ដែល​បាន​នាំ​យក​នូវ​៣ខ្លឹម​សារ​សំខាន់ៗ រួម​មាន៖ ​ខ្លឹម​សារ​ទី១ គឺ​ការ​កសា​ង​ច្បាប់​រប​ស់ក​ងទ័ព​ប្រជាជន​វៀត​ណាម​ ដែលក​កើត​តាំង​ពី​ឆ្នាំ​២០១៨, ខ្លឹមសារទី​២​ ទ្រឹស្ដី​មួយ​ចំនួន​របស់​ច្បាប់​ក្រសួង​ការ​ពារ​ជាតិ​ប្រទេស​វៀត​ណាម​ និងខ្លឹមសារទី៣ ទ្រឹស្ដី​លើ​ការ​ធានា​អនុវត្ត​ច្បាប់​រប​ស់​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ