ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ ខែកុម្ភៈ និងលើកទិសដៅសំរាប់អនុវត្តបន្តខែមិនា ឆ្នាំ ២០២៤

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅថ្ងៃទី២៩ ខែ កុម្ភៈ ឆ្នាំ២០២៤ ​ នៅទីស្ដីការក្រសួងការពារជាតិ បានបើកកិច្ចប្រជុំបូកសរុបការងារ ខែកុម្ភៈ និងលើកទិសដៅសម្រាប់អនុវត្តបន្តខែមីនា ឆ្នាំ២០២៤ ​ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៏ ចាយ សាំយុន រដ្ឋលេខាធិការក្រសួងការពារជាតិ និងមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ មកពីគ្រប់ស្ថាប័នជំនាញចំណុះឲ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ​ជា​ច្រើន​រូប។

ក្នុង​របាយការណ៍បូក​សរុប​ការងារ​របស់​ក្រសួងការពារជាតិ បានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍ វិវត្តន៍រីកចំរើនថ្មីៗ ក្នុងខែកុម្ភៈ​ឆ្នាំ២០២៤ កន្លងមក ដែលកងយោធពលខេមរភូមិន្ទ ​បានចូលរួមបំពេញភារកិច្ចសហការការពារ ជាមួយស្ថាប័ននានា ក្នុងឱកាសបង្កើត​រាជរដ្ឋាភិបាលថ្មី អាណត្តិទី ៧ នៃរដ្ឋសភា ទទួលបានលទ្ធផលដ៏ល្អប្រសើរ។  ក្នុងរបាយការណ៍ប្រចាំខែ ក៏បានលើកឡើងពីលទ្ធផលការងារ នៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសម្រេចបាននៅក្នុងរយៈពេល ១ ខែ កន្លងទៅ ក្រោមកិច្ចសហការជាមួយបណ្ដាកំលាំងមានសមត្ថកិច្ច និងអាជ្ញាធរ​មូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ ការពារប្រជាជន។ នៅក្នុងខែកុម្ភៈ​ ឆ្នាំ២០២៤ នេះ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ច ការការពារជាតិលើគ្រប់ វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជា ប្រចាំក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និង សកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង។ កងយោធពលខេមរភូមិន្ទ បានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មការពារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និង សហការចូលរួមការពារ សន្តិសុខ សុវត្ថិភាពជូន ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញ ធនធានធម្មជាតិ។ បណ្តាសា្ថប័ន អង្គភាព ទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រនយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារកសាង ច្បាប់ ​និងលិខិតបទដ្ឋានផ្សេងៗ  ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ, ការងារធានា គ្រឿងបំពាក់សម្ភារៈបច្ចេកទេស, កែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់។ ការងារ សុខាភិបាល បានលើកកម្ពស់សុខុមាលភាព។  បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនង បញ្ជូនសារ, ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូនិងសំណង់ផ្សេងៗ ក្នុងកងទ័ព, បានគ្រប់គ្រង អចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ, ធ្វើការងារល្អលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ជាមួយ បណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក,  ការងារកសាង និងដំណើរការវិមានឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្ត្រ យោធា, បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ  ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ។

នាយឧត្តមសេនីយ៍ ចាយ សាំយុន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ស្ថាប័នគ្រប់ជំនាញទូទាំងកងយោធពលខេមរភូមិន្ទ ចំណុះឲ្យក្រសួងការពារជាតិ ដែលក្នុងរយៈពេលកន្លងមកបាខិតខំពុះពារគ្រប់ការលំបាក បំពេញការងារលើគ្រប់ជំនាញទទួលបានជោគជ័យ។ នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានបញ្ជាក់​ថា៖ ​ការងារសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់បំផុតជាមួយរាជរដ្ឋាភិបាល​ និងគ្រប់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ គឺការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសក្នុងកងយោធពលខេមរភូមិន្ទ។ ទទឹមនេះត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់​តែរីកចម្រើនសម្បូររុងរឿង ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ