នៅរសៀលថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម Daniel J.Kritenbrink ឧបការីរដ្ឋមន្ត្រី ការបរទេស អាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅ ទីស្តីការក្រសួងការពារជាតិ ។
លើកឡើងក្នុងឱកាសនោះឯកឧត្តម ដា នី អ៊ែល (Daniel J. Kritenbrink) បានថ្លែងថា៖ ក្នុងដំណើរទស្សន កិច្ចរបស់ ឯ.ឧ មកកម្ពុជានាពេលនេះ គឺខិតខំធ្វើយ៉ាងណាឲ្យចំណងមិត្តភាពកម្ពុជា . អាមេរិក ត្រូវបានពង្រឹងនិងពង្រីក កាន់តែប្រសើរឡើងថែមទៀត ។ ឯកឧត្តម មើលឃើញថា កន្លងមកកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ច ប្រជុំអាស៊ាន ហើយមានវត្តមានលោកប្រធានាធិបតីអាមេរិក ក៏បានអញ្ជើញមកចូលរួមក្នុង កិច្ច ប្រជុំអាស៊ាន កន្លងមក ផងដែរ។ នេះបញ្ជាក់ឲ្យឃើញថាកម្ពុជានិងអាមេរិក មានទំនាក់ទំនងមិត្តភាពកាន់តែប្រសើរឡើង ។ ឯកឧត្តម បានបន្តទៀតថា៖ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំអាស៊ាន ឯ.អ៊ែល បានមើលឃើញថា៖ មានបញ្ហាជា ច្រើននៅក្នុង តំបន់ ដែលត្រូវដោះស្រាយ ដូចជាសភាពការណ៏ នយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនាំឲ្យ មានអស្ថេរភាពក្នុងបណ្ដាប្រទេសអាស៊ាន។ ឯកឧត្តម Daniel J. Kritenbrink ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែល បានប្រកាន់ ជំហរច្បាស់លាស់ក្នុងបញ្ហាសង្គ្រាមនៅប្រទេស អ៊ុយក្រែន និង បញ្ហាប្រទេសមីយ៉ាម៉ាកន្លងមកផងដែរ ។ ឯកឧត្តម បានបន្តថា៖ ចំពោះបញ្ហា ប្រឈមក្នុងតំបន់សព្វថ្ងៃ មានដូចជាបញ្ហាសមុទ្រចិនខាងត្បូងជាដើម បានធ្វើ សហរដ្ឋអាមេរិក មានក្តីបារម្ភចំពោះអស្ថិរភាពក្នុងអាស៊ាន ។ ឯកឧត្តម បានបន្តទៀតថា ៖ សហរដ្ឋអាមេរិកនិងខិតខំ ប្រឹង ប្រែងរួមគ្នា ជាមួយ បណ្ដា ប្រទេសអាស៊ាន ក្នុងការធ្វើយ៉ាងណាឲ្យមានសន្តិភាព និងស្ថេរភាពក្នុងតំបន់ ដើម្បីរួម ចំណែក សន្តិភាពនៅ លើសកលលោក ។ ចំពោះបញ្ហាកងទ័ព អាមេរិកនៅតែខិតខំជួយដល់ ខ.ភ.ម កម្ពុជាក្នុងការបណ្តុះបណ្តាល ធនធាន មនុស្សជាបន្តទៀត ។ ចំពោះបន្តទៅមុខ ឯកឧត្តម Daniel J. Kritenbrink មានការរំពឹងថា កងទ័ពកម្ពុជា និង កងទ័ពអាមេរិក នឹងធ្វើលំហាត់រួមគ្នាក្នុងការដោះមីន , លំហាត់ពហុសាសន៏ ក៏ ដូចជាអនុញ្ញាត្ត ឲ្យអាមេរិកបន្តស្វែងរកអដិ្ឋធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្រ្គាមទសវត្សឆ្នាំ ៧០បន្តទៀត ។
ជាកិច្ចឆ្លើយតបក្នុងឱកាសនោះ ឯ.ឧ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន សម្តែង ការស្វាគមន៏ចំពោះគណៈប្រតិភូការបរទេសអាមេរិកដែលបានបំពេញ ទស្សកិច្ចនៅកម្ពុជា និងជូនពរ ឯ.ឧ និងសហការី ទទួលបានជោគជ័យនៅកម្ពុជា ។ ឯ.ឧ បានបន្តទៀតថា វត្តមានរបស់គណៈ ប្រតិភូសហរដ្ឋអាមេរិកនៅពេលនេះ គឺជាការរួម ចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យ ទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការ រវាងកម្ពុជាជាមួយអាមេរិក កាន់តែ ទូលំទូលាយ ជិតស្និទ្ធ និងស៊ីជម្រៅ ថែមទៀត ព្រមទាំង បានពង្រឹងសាមគ្គីភាព ប្រកបដោយភាពបត់បែនទន់ភ្លន់ ដើម្បី សន្តិភាព វិបុលភាព និងការអភិវឌ្ឍ។ ឯ.ឧ បានជំរាបប្រតិភូឲ្យបានជ្រាបផងដែរថា៖ បន្ទាប់ពីមានរាជរដ្ឋាភិបាលថ្មី ដែលដឹក នាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវ ចំណងសាមគ្គីភាព មិត្តភាពកាន់តែខ្លាំងថែមទៀតចំពោះបណ្តាប្រទេសជិតខាង និងលើសាកលលោក ដូច្នេះកម្ពុជា បាន រក្សា យ៉ាងខ្ជាប់ខ្ជួននូវចំណងសាមគ្គីភាព មិត្តភាព រឹងមាំជាមួយបណ្តាប្រទេសជាមិត្តជារហូតមក ហើយកម្ពុជាក៏គ្មាន បំណង គំរាម កំហែងជាមួយប្រទេសណាមួយឡើយ ៕




















