ពិធីទទូលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ ៩៨ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ហ្វេសបុក
តេឡេក្រាម
វ័តអែប

   នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ បានប្រារព្ធពិធីទទូលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ ៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពង់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ចូសិប ស៊ូអើរ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា។

    នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា រយៈពេល១៨ ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៦៣ នាក់ ក្នុងនោះ នារី ៨១៦នាក់ ទៅកាន់១២បេសកកម្ម ក្នុង ១០ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន ៦៤០ នាក់ ក្នុងនោះ នារី ១២៤នាក់ ក្នុងប្រទេសចំនួន៥ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

លោក ចូសិប ស៊ូអើរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះការលះបង់របស់នាយទាហាន ពលទាហាន កងកម្លាំងមួកខៀកម្ពុជា ពិសេសជំពោះកងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាពេលនេះ ដែលបានបង្ហាញនូវការតាំងចិត្ត និងការប្តេជ្ញាយ៉ាងម៉ុតមាំរបស់ កម្ពុជា ចំពោះការប្រកាន់ខ្ជាប់នូវស្មារតីនៃរដ្ឋធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងការចូលរួមនៅក្នុងសមាគមនៃបណ្តាជាតិសាសន៍រួមគ្នា ដើម្បីសុន្តិភាព និងអនាគតដ៏ប្រសើរទាំងអស់គ្នា។ ហើយសង្ឃឹមថា យោធិន ខ.ភ.ម នាំយកនូវទស្សនៈ ការយល់ដឹង និងក្តីសង្ឃឹមថ្មីៗ សម្រាប់យុទ្ធមិត្ត ដើម្បីសន្តិភាពដ៏ប្រសើរបំផុតនោះ ។

   ក្នុងនាមសម្តេចបវរអធិបតី នាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន និងពលទាហាន នៃកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ ៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិក    កណ្តាល នាពេលនេះ ដែលបានកសាងសមិទ្ធផលជាច្រើនជូនដល់ ខ.ភ.ម និងបានរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា កងអនុសេនាធំវិស្វកម្ម លេខ ៨២៧ និង កងកម្ទេចគ្រឿងផ្ទុះលេខ ៩៨ គឺជាកងដែលមេព្ជាការដឹកនាំដោយនារី ប្រការនេះបានបង្ហាញឲ្យឃើញថា ការចូលរួមរបស់ស្ត្រីក្នុងយុគ្គសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរួមចំណែលរក្សាសន្តិភាព និង ឆ្ពោះទៅសម្រេចចក្ខុវិស័យតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកខិតខំប្រឹងប្រែងអភិវឌ្ឍតាមកំណែទម្រង់កិច្ចប្រតិបត្តិការរក្សាសន្តិភាព និងការបង្កើនក្នុងការចូលរួមរបស់ស្ត្រីនៅគ្រប់តំបន់បេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ុនប្រសព្វនិងឈ្លាស់វៃរ បស់សម្តេចបវរធិបតី បានដាក់ចេញនូវកម្មវិធីនយោបាយជាអាទិភាព ក្នុងការបន្តបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃ នៅលើពិភពលោក និងប្រជាជនដែលកំពុងទទួលរងគ្រោះ និងទុក្ខលំបាកដោយសារសង្គ្រាម។

   ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ ទៀ សីហា បានក្រើនរំលឹកដល់នាយទាហាន ពលទាហាន នៃ ខ.ភ.ម បន្តអនុវត្តអនុសាសន៍ និងវិធាការម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់បទបញ្ជា ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នក់ក្រោមជាតិ ប្រសិនបើយោធិនណាម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវទទួលពិន័យ និងការបណ្តេញចេញពីក្របខណ្ឌ។

   ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីជំហររបស់កម្ពុជាថា ខ.ភ.ម នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយកងទ័ពបណ្តាប្រទេសទាំងអស់នៅពិភពលោក ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ព ការធ្វើទំនើបកម្មវិស័យយោធា និងដើម្បីការពារសន្តិសុខ សន្តិភាព និងអធិបតេយ្យជាតិប្រទេសកម្ពុជាតែប៉ុណ្ណោះ មិនមានបំណងរំលោភបំពានប្រទេសជិតខាង និងជ្រែកជ្រែកប្រទេសផ្សេងៗណាមួយនោះឡើយ។

   ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់កងកម្លាំងទាំង ពីរ កង ដែលបានបញ្ចប់បេសកកម្មរយៈពេល ១ ឆ្នាំ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងនោះ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ ៨២៧ មានចំនួន ១៨៤ នាក់/ នារី៣៤នាក់ និង កងកម្ទេចគ្រឿងផ្ទុះលេខ ៩៨ មានចំនួន ៩៨នាក់ / នារី ១០ នាក់ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ