ឯកឧត្តម ម៉ឺន សំផន អញ្ជើញជាអធិបតី ក្នុងពិធី​ប្រកាស​សេចក្ដី​សម្រេច​ ស្ដី​ពី​ការ​បង្កើត​ក្រុម​ការ​ងារ​សម្រប​សម្រួល​ការ​ត្រៀម​រៀប​ចំ​ឆ្លើយ​តប​​សង្គ្រោះ​បន្ទាន់​ និង​ស្តារ​ឡើង​វិញ ​របស់​ក្រសួង​ការ​ពារ​ជាតិ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង​ សំផន រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ក្រសួង​ការពារ​ជាតិ​ បានអញ្ជើញជាអធិបតី ក្នុង​ពិធី​ប្រកាស​សេចក្ដី​សម្រេច​ ស្ដី​ពី​ការ​បង្កើត​ក្រុម​ការ​ងារ​សម្រប​សម្រួល​ការ​ត្រៀម​រៀប​ចំ​ឆ្លើយ​តប​​សង្គ្រោះ​បន្ទាន់​ និង​ស្តារ​ឡើង​វិញ ​របស់​ក្រសួង​ការ​ពារ​ជាតិ​ ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​។ នៅ​ក្នុ​ង​កិច្ច​ប្រ​ជុំ​នោះ​ដែរ​ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សមាសភាព​​​ក្រុម​ការ​ងារ​សម្រប​សម្រួល ​ការ​ត្រៀម​រៀប​ចំ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់​ និង​ស្តារ​ឡើង​វិញ​ តាម​បណ្ដាអង្គភាព​ជំនាញ ​អគ្គ​បញ្ជា​ការទ័ព​ជើង​គោក​ ជើង​ទឹក​ និង​ទ័ព​ជើង​អាកាស​ អង្គភាព​ធានា​ភ័ស្តុភារ​ហិរញ្ញវត្ថុ និង​ជំនាញ​វិស្វករ​ កង​ពល​តូច​លេខ​៧០ បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ កង​រាជ​អាវុធ​ហត្ថ​ កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ និង​មន្ទី​រពេទ្យ​ព្រះ​កេតុមាលា​ ដែល​ជា​អង្គភាព​ជំនាញ​ ធ្លាប់​បាន​ចូល​រួម​សង្គ្រោះ​គ្រោះ​មហន្តរាយ ​ជូន​ដ​ល់​​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក​។

       បន្ទាប់​ពី​ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ប៉ាង​ ធារ៉ូ អគ្គលេខាធិការ​រង នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​ នាយក នាយកដ្ឋាន​កិច្ច​ការ​រដ្ឋបាល​ និង​ជា​សមាជិក​ក្រុម​ការងារ​ អាន​សេចក្ដី​សម្រេច​ ស្ដី​ពី​ការ​បង្កើត​ក្រុម​ការ​ងារ​សម្រប​សម្រួល​ ការ​ត្រៀម​រៀប​ចំ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់​ និង​ស្តារ​ឡើង​វិញ​របស់​ក្រសួង​ការ​ពារ​ជាតិ​  ជូន​អង្គ​ប្រជុំ​រួច​មក​ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង​ សំផន​ បាន​មាន​ប្រសាសន៍​ថា​៖ ក្រុម​ការ​ងារ​កងយោធពល​ខេមរភូមិន្ទ​ របស់​ក្រសួង​ការ​ពារ​ជាតិ​ មាន​បទ​ពិសោធ​ច្រើ​ន​លើក ​ច្រើន​សា​មក​ហើយ​ ក្នុងការធ្វើ​្រសកម្មភាព​ជួយ​សង្គ្រោះ​គ្រប់​គ្រោះ​មហន្តរាយ ​ដូច​ជា​ឧបទ្ទវហេតុ​ នៃ​គ្រោះ​មហន្ត​រាយ​ ដែល​បង្ក​ឡើង​ពី​ការ​ធ្លាក់​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពត,​ ឧបទ្ទ​វហេតុ​ នៃ​គ្រោះ​មហន្តរាយ​ការ​បាក់​រលំ​អាគារ​ កម្ពស់​៥​ជាន់​ នៅ​ខេត្ត​ព្រះសីហនុ និង ៣ជាន់​នៅ​ខេត្ត​កែប​, ការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ទឹក​ជំនន់​ នៅ​តំបន់​ជុំ​វិ​ញ​រាជ​ធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ របស់​ប្រទេស​កម្ពុជា​ នា​ពេល​កន្លង​មក​ ដូច្នេះ​យោង​តាម​បទ​ពិសោធ​ដែល​មាន​កន្លង​មក​ សម្រាប់​កម្លាំង​កង​ទ័ព​យើង​មិ​នមា​នបញ្ហា​អ្វី ដែល​ពិបាក​ លើកលែង​តែ​លិច​នាវា​ធំៗ​ ដែល​យើង​មិន​មាន​លទ្ធភាព​ និង​បទ​ពិសោធ​នោះ​ទេ​។ នាយឧត្តមសេនីយ៍ ​ម៉ឹង សំផន បាន​រំឭក​ដល់​បណ្ដា​អង្គ​ភាព​មាន​ការ​ពាក់​ព័ន្ធ​ នឹង​ការ​ងារ​សង្គ្រោះ​គ្រោះម​ហន្តរាយ​ ត្រូវ​ពិនិត្យឧបករណ៍​សម្ភារៈ​ប្រើ​ប្រាស់​ ដែល​មាន​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដូច​ជា​ឧទ្ធម្ភាគចក្រ នាវា​ អូប័រ​ រថយន្ត​ដឹក​ជញ្ជូន​ រថយន្ត​សង្គ្រោះ​ និង​មធ្យោបាយ​ផ្សេង​ៗ​ទៀត​ នឹង​ត្រូវ​បែង​ចែក​កម្លាំង​ប្រចាំកា​រ​ជាប់​ជា​ប្រចាំ​ ដើម្បី​ចុះ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា​ នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​កើត​ឡើង​ជាយ​ថា​ហេតុ​។ ប្រធា​នក្រុម​ការងារ​កង​យោធពល​ខេមរ​ភូមិន្ទ​ របស់​ក្រសួង​ការ​ពារ​ជាតិ​ ជួយ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​សង្ឃឹ​ម​ថា​៖ គ្រប់​បណ្តា​អង្គភាព​ជំនាញ​របស់​កង​យោធពល​ខេមរ​ភូមិន្ទ ​ដែល​មាន​ការ​ពាក់​ព័ន្ធ​ទាំង​អស់​ នឹង​ត្រៀម​ខ្លួន​អនុវត្ត​នូវភារ​កិច្ច​ជួយ​សង្គ្រោះ​ គ្រោះ​មហន្តរាយ​​ជាប់​​​ជាប្រចាំ​ ដើម្បី​អនុវត្ត​លើ​ការ​ងារ​ជួយ​សង្គ្រោះ​ ធានា​លើ​ទ្រព្យ​ និង​អាយុ​ជីវិត​ពល​រដ្ឋ​ ដែល​រង​គ្រោះ​ឲ្យ​សម្រេច​បាន​លទ្ធផល​ល្អ​ តាម​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ បាន​ដាក់​ចុះ​។

       សូម​ជម្រាប​ថា​៖ នៅ​ក្នុង​កិច្ច​ប្រជុំ​បណ្ដា​អង្គភាព​ជំនាញ​ ដែល​មាន​ការ​ពាក់​ព័ន្ធ​ បាន​រាយ​ការណ៍​ជូន​អង្គ​ប្រជុំ​អំពី​ការ​ត្រៀម​លក្ខណៈ​របស់​ខ្លួន​ ទាំងកម្លាំង​ និង​មធ្យោបាយ​ សម្ភារៈ​ ដែល​ខ្លួន​មាន​ ព្រម​ទាំង​បាន​ធ្វើ​ការ​ហ្វឹកហ្វឺនថែម​ទៀត​ ក្នុង​ការ​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ ក្នុង​ឆ្នាំ​នេះ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ