ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី ​ ប្រារព្ធ​ខួប​១៥​​​ឆ្នាំ​ (២០០៩​​-​២០២៤) ក្រុមហ៊ុន​មិត្តហ្វូន​​ ក្នុង​ការ​វិនិយោគ​វិស័យ​ទូរគមនា​គមន៍​នៅ​កម្ពុជា​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ក្រុម​ហ៊ុន​​វៀត​ធេល​កម្ពុជា​ ក្រោម​ស្លាក​យីហោ ​មិត្ត​ហ្វូន​(metfone) បានប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥​ឆ្នាំ​របស់​ខ្លួន​ (២០០៩-២០២៤) នៃ​ការ​បើក​សម្ពោធ​បណ្តាញ​សេវា​មិត្ត​ហ្វូន​ ក្រោម​គំនិត​ “The Met’s Sonata” ​នា​ល្ងាច​ថ្ងៃទី​១៩​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៤ ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ។​ ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ រដ្ឋមន្ត្រី​ រដ្ឋលេខា​ធិការ​ មក​ពី​ស្ថាប័ន​ក្រសួង​នានា ​ឯកឧត្តម ​ឯកអគ្គ​រដ្ឋ​ទូត​វៀត​ណាម​ ប្រចាំ​កម្ពុជា​, លោក ​ង្វៀន​ ហ៊ួយ​តាំង​ (Nguyen Huy Tang) ប្រធាន​ និង​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​វៀត​ធេល​គ្រុប​(Viettel Group), លោក​ តាវ​ ដឹក​ថាង​ (Tao Duc Thang)  និង​​ឥស្សរជន​នានា ​ជា​ច្រើន​រូប​ទៀត​។​

      ការប្រារព្ធខួបលើក​ទី​១៥ឆ្នាំ របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ននេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​សារ​ ដែល​មិត្ត​ហ្វូន​មាន​នឹង​នៅ​តែ​បន្ត​ ដើម្បី​បង្កើត​ការ​រួម​ចំ​ណែក​ដ៏​មាន​តម្លៃ​ដល់​ប្រជាជន​ និង​ប្រទេស​ជាតិ​កម្ពុជា ​ដោយ​ការ​លះ​បង់​ចេញ​ពី​បេះដូង។ លោក កៅ ម៉ាញដឹក (Cao Manh Duc) នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ មិត្ត​ហ្វូន​ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ​២០០៩ អស់​រយៈ​ពេល​ ១៥ឆ្នាំ​ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​របស់​ខ្លួន​ មិត្តហ្វូន​​បាន​ក្លាយ​ជា​អ្ន​កផ្ដល់​សេវា​ទូរគមនា​គមន៍​ឈាន​មុខ​គេ  និង​មាន​មោទន​ភាព​ ក្នុង​ដំណើរ​របស់​ខ្លួន​ ក្នុង​ការ​បម្រើ​ និង​បង្កើត​សុភមង្គល​ជូន​ប្រជាជន​កម្ពុជា​។ ជា​មួយ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សែ​កាប​អុប​ទិក​ដ៏​ធំ​ទូលាយ​ មិត្ត​ហ្វូន​បាន​ឈាន​ជើង​ចូល​ក្នុង​ការ​ពង្រីក​ការ​គ្រប​ដណ្តប់​ទៅ​កាន់​តំបន់ដាច់ស្រយ៉ាល ដែល​អាច​ឲ្យ​ប្រជាជន​នៅ​តំបន់​ក្រ​ខ្សត់​ តំបន់​ព្រំដែន​ និង​តំបន់​កោះ​ អាច​ទទួល​បាន​សេវា​ទូរ​គមនាគមន៍ ក្នុង​តម្លៃ​សមរម្យ​។ សមិទ្ធផលនេះ​បាន​រួម​ចំណែក​លើក​កម្ពស់​ស្ថាន​ភាព​ សេវា​ទូរ​គមនាគមន៍​នៅ​កម្ពុជា​ ស្រប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ ដោយ​ហេតុ​នេះ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ផង​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មិត្ត​ហ្វូន​បាន​ចូល​រួម​វិភាគ​ទាន​ប្រមាណ​១៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ៗ ដល់​ថវិកា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​អ្នក​បរិច្ចាគ​កំពូល​ទាំង​៥​។ លោក កៅ ម៉ាញ ដឹក (Cao Manh Duc) ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​៖ មិត្ត​ហ្វូន​នឹង​បន្ត​ដឹកនាំដំណើរ​ផ្លាស់​ប្តូរ​ឌីជីថល​នៅ​កម្ពុជា​ ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​ វេទិកា និង​សេវា​កម្ម​ ដើម្បី​បង្កើត​សង្គម​ឌីជីថល​ជា​មួយ​នឹង​សសរស្តម្ភ​សំខាន់ៗ ចំនួន​៤ ទូរគមានគមន៍,​ ទូរស័ព្ទ​ចល័ត​ និង​អ៊ីន​ធឺណិត​អចល័ត​, ដំណោះ​ស្រាយ​ព័ត៌​មាន​វិទ្យា​ និង​ហិរញ្ញ​វត្ថុ​ឌីជីថល និង​សេវា​កម្ម​ឌីជីថល។ ​មិត្ត​ហ្វូន​នាំ​មុខ​គេ ក្នុងការផ្លាស់ប្តូរនូវទិន្នន័យ​ជា​មួយ៩៧.៥% នៃអតិថិជន​របស់​ខ្លួន​ ដែល​ប្រើ​ប្រាស់​សេវា4G​ ដោយ​ដាក់​ក្នុង​ចំណោម​អត្រា​ប្រើ​ប្រាស់​ទិន្នន័យ​ខ្ពស់​បំផុត​នៅ​ទូទាំង​ពិភព​លោក​។ កំណើន​នេះ​កើត​ចេញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​មិត្ត​ហ្វូន​ ក្នុង​ការ​រក្សា​ការ​គ្រប​ដណ្តប់​សេវា​ទូលំ​ទូលាយ​បំផុត​ ដើម្បី​ទៅ​ដល់​ប្រជាជន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

     ក្នុង​សុន្ទរកថាស្វាគមន៍​ និង​របាយ​ការណ៍​រប​ស់​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុនវៀតធេល លោក តាវ​ ដឹក​ថាង​ (Tao Duc Thang)​ បានសម្តែង​នូវ​បំណង​ចង់​បន្ត​រួម​ដំណើរ​ជា​មួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ ដើម្បី​នាំ​មក​នូវ​សុភមង្គល​ និង​វិបុល​ភាព​ដល់​កម្ពុជា។ ​លោក​បាន​ថ្លែង​ថា​៖ ដោយ​មាន​បំណង​ចង់​បន្ត​រួម​ចំណែក​ និង​កសាង​ប្រទេស​កម្ពុជា ​ជួយ​ប្រជាជន​កម្ពុជា ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ មិត្ត​ហ្វូន​នឹ​ងចូល​រួម​យ៉ាង​សកម្ម​ ក្នុង​កា​រអនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ការ​សន្យា​របស់​យើង​ចាប់​ពី​១៥ឆ្នាំ​មុន​ និង​ទៅ​អនាគត​ នឹង​តែង​តែ​មាន​ដូច​ជា​ទស្សន​វិស័យ​របស់​យើង​តាំង​ពី​ដើម​គឺ​ អ្ន​ក​ច្នៃ​ប្រឌិត​ និង​យក​ចិត្ត​ទុក​ដាក់​រាល់​ដំណោះ​​ស្រាយ​ រាល់​ផលិត​ផល​ រាល់​​សកម្មភាព​របស់​មិត្ត​ហ្វូន​ នឹង​ខិត​ខំ​ធានា​ថា​គ្មាន​ប្រជាជន​កម្ពុជា​ណា​ ដែល​មិន​ទទួល​បាន​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឡើយ។ បន្ទាប់​ពី​ការ​ វត្ត​អស់​រយៈ​ពេល​១៥​ឆ្នាំ​ មិត្ត​ហ្វូន​បច្ចុប្បន្ន​ជា​ម្ចាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​ និង​រក្សា​ចំណែក​ទី​ផ្សារ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ផង​ដែរ​។ ក្នុង​ដំណាក់​កាល​ថ្មី​ មិត្ត​ហ្វូន​កំពុង​ឈាន​មុខ​គេ​ នៃ​និន្នា​ការ​បំលាស់​ប្តូរ​ឌីជីថល​ តាម​រយៈ​ការ​បង្កើត​កម្ម​វិធី​ និង​ដំណោះ​ស្រាយ​ឌីជីថល​ ដើម្បី​បង្កើនជីវភាព​រ​ស់នៅ​របស់​ប្រជាជន​កម្ពុជា​ មិត្ត​ហ្វូន​ក៏​កំពុង​សហការ​ជា​មួយ​ក្រសួង​ស្ថាប័ន​នានា​ ក្នុង​រាជ​រដ្ឋាភិបាល​ លើ​គម្រោង​បម្លាស់​ប្តូរ​ឌីជីថល​ផង​ដែរ​។ បន្ថែ​ម​ពី​លើ​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន ​មិត្ត​ហ្វូន​បានចូល​រួម​ចំ​ណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ និង​ប្រជាជន​របស់​ខ្លួន​ ដោយ​ជាង​១ពាន់លានដុល្លា បាន​ចូល​រួម​ចំណែក​ក្នុង​ថវិកា​ជាតិ​ និង​ជាង​១២០​លាន​ដុល្លារ​អាមេរិក​ ឧទ្ទិស​ដល់​គំនិត​ផ្តួច​ផ្តើម​គាំទ្រ​សហគមន៍​ និង​សង្គម​។

      ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​១៥​ឆ្នាំ​ ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបកនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​រួម​ចំ​ណែក​ របស់​វៀត​ធេល​គ្រុប​(Viettel Group) ​ចំពោះ​​ប្រទេស​កម្ពុជា និង​បង្ហាញ​ពី​បំណង​ចង់​បន្ត​អភិវឌ្ឍ​ទំនាក់​ទំនង​ល្អ​ រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​វៀតធេលគ្រុប​ផង​ដែរ​។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ស្មោះ​ស្ម័គ្រ ចំពោះ​ថ្នាក់​ដឹក​នាំ​ នៃ​ក្រុមហ៊ុន​វៀតធេល​(Viettel Group) ដែល​បាន​ដឹ​ក​នាំ​ក្រុមហ៊ុន​មិត្ត​ហ្វូន​ បាន​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​របស់​ប្រទេស​កម្ពុជា។​ មិត្ត​ហ្វូន​បាន​នាំយក​សេវា​ទូរគមនាគមន៍​ បច្ចេក​វិទ្យា​ព័ត៌មាន​ទៅ​កាន់​គ្រប់​ទី​កន្លែង​ និង​បាន​ជួយ​លើក​កម្ពស់​ជីវភាព​រ​ស់នៅ​របស់​ប្រជាជន​កម្ពុជា​នា​ថ្ងៃ​អនាគត​។ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា​៖ ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ រវាង​រដ្ឋាភិបាលកម្ពុជា​ និង​សមាជិក​ នៃ​ក្រុម​ហ៊ុន​​វៀត​ធេល​(Viettel Group) នឹង​បន្ត​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ និង​ស៊ី​ជម្រៅ​ ដោយ​នាំ​មក​នូវ​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ ដល់​ភាគី​ទាំង​ពីរ​ នឹង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​របស់​កម្ពុជា​។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ ​មុនីសារា​ភ៍ណ្ឌ​ ចំនួន៤ ជូនថ្នាក់ដឹក​នាំ​ និង​ក្រុម​ហ៊ុន​វៀត​ធេល​(Viettel Group) និង​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ សម្រាប់ការរួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ក្នុង​ឱកាស​ប្រារព្ធ​ខួប​១៥​ឆ្នាំ​ ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ក៏​បាន​ប្រារព្ធ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​កម្ម​វិធី​ទូរទស្សន៍​ឌីជី​ថល​ ធី​វីបី​រយ​ហុក​សិប​(TV360) ​ ដែល​​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​មើល​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន​ ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ ជា​មួយ​ឧបករណ៍​បច្ចេក​វិទ្យា​ផ្សេងៗ កម្ម​វិធី​ធី​វី​បី​រយ​ហុក​សិប​(TV360)  គឺជាផ្នែក​បន្ទាប់​ ដើម្បី​បំពេញ​បន្ថែម​ប្រព័ន្ធ​អេកូឌីជីថល​របស់​មិត្ត​ហ្វូន​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ