នាយឧត្តមនាវី អៈឌុង ផាន់ អៀម (Adoong Pan Iam) អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ចូលជួបសម្តែងការគួរសម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

   នៅទីស្តីការក្រសួងការពារជាតិនារសៀល ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ ឯ.ឧនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាត្តឲ្យ ឯកឧត្តម នាយឧត្តមនាវី អៈឌុង ផាន់ អៀម (Adoong Pan Iam) អគ្គមេបញ្ជាការ កងទ័ពជើងទឹកភូមិន្ទថៃ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល គណៈប្រតិភូបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវក្តីរីករាយចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូ កងទ័ពជើងទឹកភូមិន្ទថៃ ដែលបានមកកាន់កម្ពុជានាពេលនេះ ហើយបានបង្ហាញនូវ វត្តមាន របស់មេបញ្ជាការ កងទ័ពអាកាសភូមិន្ទថៃក្នុងអាណត្តិថ្មីផងដែរ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីទំនាក់ទំនងដ៏ជិតស្និត និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងអាកាស នៃប្រទេសទាំងពីរ កម្ពុជា និងថៃ នាពេលកន្លងមកនេះ ទទួលបានលទ្ធផលជាផ្លែផ្កាដ៏ល្អបំផុត ហើយក៏ក្នុងនោះដែរ ឯ.ឧ រដ្ឋមន្ត្រី ក៏បានលើកឡើងជូនចំពោះ នាយឧត្តមនាវី មេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ នូវការបន្តពង្រឹងពង្រីក នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការបណ្តុះបណ្តាលធនធានមនុស្ស ជូនចំពោះនាយទាហានបន្តវេនកម្ពុជា ក្នុងន័យ ពង្រឹងសមត្ថភាព និងការស្វែងយល់ការផ្លាស់ប្តូរពត៌មានពីគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកទាំងពីរ ដែលជាប្រទេស ជាប់ភូមិងផងរបងជាមួយគ្នា និងជាប្រទេសសមាជិកអាស៊ានដូចគ្នា។ ឯ.ឧ រដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនដល់ គណៈប្រតិភូឲ្យបានជ្រាបដែរថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណឲ្យអនុវត្តគ្រប់ជ្រុងជ្រោយ ដោយឡែកនយោបាយការបរទេស យើងនៅតែបន្ត ធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត នៅលើសាកលលោក ពិសេសប្រទេសក្នុងតំបន់។ ហើយក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ ទៅកាន់ ព្រះរាជាណាចក្រថៃឡង់ដ៏ គឺនាយករដ្ឋមន្ត្រីនៃប្រទេសយើងទាំង ២ កម្ពុជា.ថៃ ក៏បានបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឲ្យកាន់តែរឹងមាំថែមទៀតផងដែរ។

    ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមនាវី អៈឌុង ផាន់អៀម អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ក៏បានសម្តែងនូវអំណរគុណ ក្នុងការទទួលបដិសណ្ឋាកិច្ចដ៏កក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃ ដែលបានមកកាន់កម្ពុជា ក្នុងឱកាសដែលកម្ពុជាមានសុខសន្តិភាព ហើយទទួលបាននូវរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នាយឧត្តមនាវី  អៈឌុង ផាន់អៀម ក៏បានលើកឡើងអំពីដំណើរទស្សនកិច្ច របស់គណៈប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃ នាពេលនេះ គឺនាំមកនូវការបង្កើនកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកនៃប្រទេសយើងទាំង២ ហើយក៏មានការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់នាយទាហាន និងនាយទាហានជាន់ខ្ពស់ នៃកងទ័ពជើងទឹកទាំងពីរនឹងបន្តទៅឆ្នាំក្រោយៗទៀត ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការដ៏ល្អនឹងគ្នា ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ