នាព្រឹកថ្ងៃទី ០៦ ខែ កម្ភៈ ឆ្នាំ២០២៤ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពីធីបើក សិក្ខាសាលាបូកសរុបកិច្ចការនីតិកម្ម ទូទាំង កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ និង ទិសដៅអនុវត្ត ឆ្នាំ២០២៤ រៀបចំឡើងនៅទីស្តីការក្រសួងការពារជាតិ មានអ្នកចូលរួមសរុបចំនួន ៥០០នាក់ មកពីបណ្តាអង្គភាពចំណុះ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង បណ្តាប្រភេទទ័ព ។ សិក្ខាសាលាបូក សរុបកិច្ចការ នីតិកម្ម ទូទាំង ខភម ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ រៀបចំ ឡើងក្នុងគោលបំណង ដើម្បីធ្វើការសិក្សា ស្វែងយល់នូវខ្លឹមសារច្បាប់ជាធរមាន ដែលពាក់ព័ន្ធ នឹង ខភម សំខាន់ៗរួមមាន ៖ ច្បាប់ទាំងឡាយដែលមានការពាក់ព័ន្ធ និង ខភម ដែលបាន ចូលជាធរមានហើយ បាននឹង កំពុងអនុវត្តក្នុង ខភម ដែលអាច និង មិនស្រប តាមការរីក ចម្រើន នាពេលបច្ចុប្បន្ន តើគួរស្នើធ្វើវិសោធនកម្ម លើចំណុចណាខ្លះ? បញ្ហាណាខ្លះ?

សិក្ខាសាលាបន្តជម្រុញផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ ០០៣/ សណន ដែលមានអត្ថន័យក្តោប ទាំងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃខភម និងអនុក្រឹត្យស្តីពីបទវិន័យទូទៅ សម្រាប់ ខភម ។ ឯច្បាប់ស្តីពី កាតព្វកិច្ច យោធា ក្នុងនោះបានត្រៀមលក្ខណៈដើម្បីអនុវត្ត ។ ថ្លែងក្នុងពិធីបើក អង្គសិក្ខា សាលា លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានកោតសរសើរ ចំពោះក្រុមការងារ នីតិកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ នាពេល កន្លងមកយ៉ាងយកចិត្តទុក ដាក់នាពេលកន្លងមក។ លោកជំទាវបានលើកឡើងបន្ថែមទៀតថា៖រាជរដ្ឋា ភិបាល នីតិកាលទី៧ ដែលដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ជាកម្មវិធី នយោបាយមានគោលដៅ ច្បាស់លាស់ប្រកប ដោយទស្សន វិស័យវែងឆ្ងាយនិងប្រាកដនិយម ហើយមានមាន គោលបំណងចម្បង ដើម្បីអោយប្រទេសកម្ពុជាក្លាយជា ប្រទេសដែលមាន ចំណូលខ្ពស់ឆ្នាំ២០៥០។ ក្នុងនោះដែរ ខភម ជាកងទ័ពរបស់ជាតិ មាន ភារកិច្ច បម្រើ ប្រទេសជាតិមាតុភូមិ ។ បេសកកម្មរបស់ ខភម គឺការពារកសាងជាតិមាតុភូមិ ដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់ របស់ ប្រទេសជាតិក្នុងកាលៈទេសៈ ចាំបាច់ កងយោធពល ខេមរភូមិន្ទនឹងអាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និង ជួយប្រជាពលរដ្ឋ ដែលជួបការលំបាក មានគ្រោះមហន្តរាយ ។ ដើម្បីអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈ ចំពោះយោធិននៃ ខភម និង អនុក្រឹត្យ ស្តីពី បទវិន័យទូទៅសម្រាប់ ខភម ឱ្យមានប្រសិទ្ធភាពយោធិន ខភម ត្រូវគោរពវិន័យឱ្យ បាន ម៉ឹងម៉ាត់ ភក្ដីភាព សាមគ្គីភាព និងក្លាហានហ៊ានធ្វើ ពលិកម្មគ្រប់បែបយ៉ាង នៅគ្រប់កាលៈទេសៈ ដើម្បីបុព្វហេតុ ជាតិមាតុភូមិ ។ ដើម្បីឱ្យយោធិន នៃខភម គោរពវិន័យបានយ៉ាងម៉ឺងម៉ាត់ភក្ដីភាពហ៊ានធ្វើពលិកម្មគ្រប់ បែបយ៉ាងគ្រប់កាលៈទេសៈ ចំពោះ ជាតិមាតុភូមិ និងការឯកភាពគ្នា ដោយសេចក្ដីថ្លៃថ្នូរ យោធិនគ្រប់រូប ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ ច្បាប់ស្តីពី លក្ខន្តិកៈ ទូទៅចំពោះយោធិន នៃខភម អនុក្រឹត្យស្តី ពីបទវិន័យ ទូទៅ សម្រាប់ខភម និង លំហាត់របៀបយោធា នៃខភម ដើម្បីឱ្យ យោធិនគ្រប់រូប គោរពវិន័យកាន់តែម៉ឺងម៉ាត់ល្អប្រសើរថែមទៀត ។
លោកជំទាវ រដ្ឋលេខាធិការ ក៏បានធ្វើកាផ្តាំផ្ញើជូនដល់ នាយទាហាន នាយទាហានរង មកពីបណ្តាអង្គភាព ចំណុះ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបណ្តាប្រភេទទ័ពទាំងអស់ ក្រោយពីចូលរួមសិក្ខាសាលានា ថ្ងៃនេះត្រូវយក ទៅ ផ្សព្វផ្សាយបន្ត ដល់នាយទាហាន នាយទាហានរង និង ពលទាហានតាម បណ្តាលអង្គភាពរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ៕



























