ឯកឧត្តម នាង ផាត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារខែមករា និងលើកទិសដៅសម្រាប់អនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកសរុបការងារខែមករា និងលើកទិសដៅសម្រាប់ អនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២៤ ឋិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។

      ក្នុងរបាយការណ៍សរុបការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវឌ្ឍន៍រីកចម្រើនថ្មីៗ ក្នុងខែមករាកន្លងមក ដែលកងយោធពលខេមរភូមិន្ទយើងបានចូលរួមបំពេញភារៈកិច្ច សហការការពារជាមួយស្ថាប័ននានា ក្នុងឱកាសបង្កើតក្បាលម៉ាស៊ីនដឹកនាំ នៃរាជរដ្ឋាភិបាល ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ក្នុងរបាយការណ៍ប្រចាំខែក៏បានលើកឡើងពីលទ្ធផលការងារ នៃកិច្ចការពារសន្តិសុខ ស្ថិរភាពសណ្ដាប់ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសម្រេចបាននៅក្នុងរយៈពេលមួយខែកន្លងទៅ ក្រោមកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ ការពារប្រជាជន។

 នៅក្នុងខែមករា ឆ្នាំ២០២៤នេះ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិ លើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាត ជា ប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ នឹងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន នូវសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង។ កងយោធពលខេមរភូមិន្ទបានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងសកម្មការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។

      បណ្ដាស្ថាប័នអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រនយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភ័ស្តុភារ ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស កែច្នៃជួសជុលថែទាំ លើកកម្ពស់សុខសុវត្ថិភាព គុណភាពគ្រឿងបំពាក់។ ការងារសុខាភិបាល បានលើកកម្ពស់សុខុមាលភាពបានគ្រប់គ្រង និងវាដល់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្ដាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗ ក្នុងកងទ័ព បានគ្រប់គ្រងអចលនទ្រព្យ របស់ កងយោធពលខេមរភូមិន្ទ ធ្វើការងារល្អ លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្ដាប្រទេសក្នុងតំបន់ លើសកលលោក ការងារកសាង និងដំណើរការវិមានឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធា បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ