ក្រសួងការពារជាតិ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានប្រារព្ធពិធីផ្សព្វផ្សាយយុទ្ធសាស្ត“បញ្ចកោណ-ដំណាក់កាលទី១” និងវិធានការគន្លឹះ របស់រាជរដ្ឋភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ ។ ឧត្តមសេនីយ៍ទោ ចាន់ សាវឿន នាយក នាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា បានឡើងអានរបាយការណ៍ស្វាគមន៍ និង វិធានការគន្លឹះ នៃពិធី ផ្សព្វផ្សា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ។ លោក ក៏បានរាយការណ៍ ជូនគណៈអធិបតី និង អង្គពិធីទាំងមូល អំពីសមាសភាពសមាជិក សមាជិកាចូលរួមសរុបប្រមាណចំនួន ៨០០ នាក់ មកពី បណ្តាស្ថាប័នកងឯក ភាពចំណុះក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, ទ័ពជើងគោក , ជើងទឹក ,ជើងអាកាស , កងរាជអាវុធ ហត្ថ និង កងអង្គរក្ស ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជៀង អំ បានថ្លែងសុន្ទរកថាបើកពិធីផ្សព្វផ្សាយុទ្ធសាស្រ្ត”បញ្ចកោណ- ដំណាក់កាលទី១ ដោយលើកនូវវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ លើគោលដៅយុទ្ធសាស្ត្រ មានដូចជា ៖ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សង្គមឱ្យបានល្អប្រសើរ ។ ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ។ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជាប្រទេសដែលចំណូល សេដ្ឋកិច្ចកម្រិតខ្ពស់ ។ ឯ.ឧ រដ្ឋលេខាធិការបានបន្តទៀតថា៖ ចំពោះ កម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងមាននិរន្តរភាព ខ្លឹមសារ រួមមាន ៖ អភិវឌ្ឍវិស័យ ធនធានមនុស្ស វិស័យហេដ្ឋារចនាសម្ព័ន្ធ , ផ្លូវ ស្ពាន, វិស័យទឹក , វិស័យភ្លើង និងវិស័យបច្ចេកវិទ្យាឌីជីថល។ ឯ.ឧ ជៀង អំ បញ្ជាក់ទៀតថា៖ ចំណុច សំខាន់ត្រូវអនុវត្តចំពោះមុខមាន៦ចំណុច ក្នុងនោះសំខាន់គឺ អភិវឌ្ឍធនធាន មនុស្សឱ្យមាន ចំណេះដឹង ចំណេះធ្វើដល់និសិត្សជាពិសេស កូនចៅអ្នកក្រីក។ ជួយជម្រុញការអភិវឌ្ឍ វិស័យកសិកម្ម ចំពោះមុខ និង ចាត់បញ្ជូនមន្ត្រីជំនាញកសិកម្ម ចុះទៅ ជួយគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស។ ក្រៅពីនេះចំពោះ ចំណុច ផ្សេងៗ ទៀតមាន៖ វិស័យការពារជាតិគឺយើង ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជនទាំងមូល ដើម្បី ការពារ ឯករាជ្យ ការពារអធិបតិយ្យ ការពារ បូរណភាពទឹកដី និងការពារសន្តិភាព ស្ថិភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សង្គមនិងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានរឹងមាំ ត្រូវចាត់វិធានការ បង្ការ និងបង្ក្រាប បទល្មើសគ្រឿងញៀនឱ្យមាន ប្រសិទ្ធភាពខ្ពស់។ ត្រូវជម្រុញការអនុវត្តគោលការណ៍ កំណែទម្រង់ កងយោធពលខមរភូមិ យកចិត្តទុកដាក់ ការងារហ្វឹកហ្វឺន, ការងារ អប់រំចិត្តសាស្ត្រដើម្បីឱ្យកងទ័ពមានឆន្ទៈប្រយុទ្ធ និងមាន វិន័យរឹងមាំ សម្រេចបានជោគជ័យគ្រប់ ភារកិច្ច ត្រូវយកចិត្តទុកដាក់ អនុវត្តគោលការណ៍ នយោបាយ ចំពោះ គ្រួសារពលី ចំពោះជនពិការ ចំពោះពិការ ជន និងចំពោះអតីតយុទ្ធជន ត្រូវយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាព រស់នៅរបស់បងពរស់នៅមាន ជីវភាពសមរម្យ។ ចំពោះការងារគណៈយុទ្ធមិត្ត ឆ្នាំ១៩៧៨ ត្រូវបន្តស្រាវជ្រាវ រកមុខសញ្ញានិងបំពេញ បែបបទតាមនីតិវិធីរួចហើយផ្ទេរ ទៅក្រសួងសង្គមកិច្ច តាមផែនការ ដែលបានណែនាំកន្លងមក។ ឯ.ឧជៀង អំ បានលើកឡើងនូវការបន្តយកចិត្ត ទុកដាក់ធ្វើការងារអប់រំចិត្តសាស្ត្រ ស្ដីអំពីគុណ តម្លៃសន្តិភាព គុណតម្លៃនៃការអនុវត្ត គោនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ការឯកភាពជាតិ និងឯកភាពទឹកដី និងដើម្បីថែរក្សា ការពារសុខសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែងតរៀងទៅ។

បន្ទាប់មក នាយឧត្ដមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បាន ដឹកនាំកម្មវិធីការផ្សព្វផ្សាយដោយ ឯកឧត្តម អគ្គនាយក បានផ្ដល់ អនុសាសន៍ គន្លឹះដល់អង្គពិធីមានខ្លឹមសារ ដូច ខាងក្រោម ៖ ទី១.អំពីសាវតានិងព្រឹត្តិការណ៍ជាតិសំខាន់ៗ ទី២ .អំពីភាពចាំបាច់នៃយុទ្ធសាស្ត្របញ្ចកោណ, ទី៣.ភាពចាំបាច់ក្នុងការបន្តពង្រឹងនិងពង្រីកសមិទ្ធផល នានារបស់ជាតិ , ទី៤. បេសកម្មនៃយុទ្ធសាស្ត្រ និង អភិក្រម ក្នុងការអនុវត្ត , ទី៥.បាវចនាគោលដៅយុទ្ធ សាស្ត្រ និងអាទិភាពគន្លឹះ ,ទី ៦. រចនាសម្ព័ន្ធ និងខ្លឹមសារសង្ខេប , ទី៧ .កម្មវិធីគោលនយោបាយ អាទិភាពទាំង៦ និង ទី៨. គោលដៅ ភារកិច្ច ជាអាទិភាព គន្លឹះរបស់ ខ ភម ។ ឯកឧត្តម អគ្គនាយក មានជំនឿយ៉ាងមុតមាំលើការ ដឹកនាំអនុវត្ត ទៅតាម វិស័យនីមួយៗរបស់ ក្រសួងការពារជាតិ ក៏ដូចជាអគ្គបញ្ហាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ជាពិសេសការ ឆ្លើយតបទៅនឹងភាព ចាំបាច់នៃ ការធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ រួមទាំងការវិវត្តនៃ សភាពការណ៍ថ្មីៗ ក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច ការទួត ក៍ដូចជាការពាក់ព័ន្ធនឹងប្រពៃណី និងមិនប្រពៃណី។ ឆ្លៀត ក្នុងឱកាស នោះ ឯកឧត្តម អំពាវនាវដល់ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង យោធាចារ្យ នាយទាហាន ជំនាញមកពី ស្ថាប័ន កងឯកភាពចំណុះឱ្យក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បន្ត ផ្សព្វផ្សាយឱ្យ បានទូលំទូលាយ និងការចងក្រងជាឯកសារ ខ្លឹមសារគោល ឯកសារសង្ខេបខ្លី ងាយ យល់ សម្រាប់ ចែកជូន តាមបណ្តាស្ថាប័ន កងឯកភាព ក្នុង ខភម ដើម្បីយកទៅ សិក្សារៀនសូត្រ និងស្វែង យល់ឱ្យបានស៊ីជម្រៅ ៕





































