ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ជួបឯកអគ្គរដ្ឋទូត អូស្ត្រាលី

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅរសៀលថ្ងៃ០៣ ខែតុលា ឆ្នាំ២០២៣ដដែលនេះដែរ នាយឧត្តមសេនីយ៍ ទៀ ​សីហា បានទទួលជួបឯកឧត្តម ជឹស ស្ទីន ខេវិន ហ៊ីយ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ។

      នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ដែលបានមកបំពេញបេសកកម្មការងារកាទូតនៅកម្ពុជា។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជនអូស្ត្រាលី ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រ កម្ពុជា ពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដល់ជួរកងយោធពលខេមរភូមិន្ទ នាពេលកន្លងមក ក៏ដូចជាពេលអនាគតផងដែរ។ តាមរយៈនេះ ឯកឧត្តម​ ទៀ សីហា បានបញ្ជាក់ និងសង្ឃឹមជឿជាក់ថា ប្រជាជន និងកងទ័ពទាំងពីរ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង នៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ កាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។

       ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរចំពោះ នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងាការពារជាតិ នាពេលថ្មីៗនេះ។ ឯកឧត្តម បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអូស្ត្រាលី គឺជាទំនាក់ទំនងដ៏សំខាន់ណាស់ ហើយដែលទំនាក់ទំនងដ៏យូរអង្វែង ដែលយើងត្រូវអភិវឌ្ឍន៍-ឱកាសបន្ថែមទៀត។ ឯកឧត្តម បានថ្លែងនូវការទទួលស្គាល់ផងដែរចំពោះកម្ពុជា ក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២-ប៉ារ៉ាហ្គេមលើកទី១២ និងការដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអាស៊ានបូក នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការសាទរផងដែរ ចំពោះការផ្លាស់ប្តូរការធ្វើទស្សនកិច្ចគណៈប្រតិភូកងទ័ពកម្ពុជាជាច្រើន ទៅកាន់ប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំនេះ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ