ឯកឧត្តម​ នាយ​ឧ​ត្តម​សេនីយ៍ ទៀ ​សីហា ​ជួប​លោក​ជំទាវ​ ឯកអគ្គ​រដ្ឋទូត​ តួក​គី​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

  ហើយ​នៅ​រសៀលថ្ងៃ​ទី៣​០​ ខែតុលា ម្សិ​លមិញ​ដដែល​នេះ​ដែរ​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ទទួល​ជួប​លោក​ជំទាវ​ អ៊ុល គុលកូកាហ្វ៊ី (Ulku Kocaefe) ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​ប្រទេស​តួក​គី ​ប្រចាំ​នៅ​កម្ពុជា ​ចូល​ជួប​សម្ដែង​ការ​គួរ​សម ​នៅ​ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​។​

      នៅ​ក្នុង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​បាន​សម្តែង​នូវ​ការ​អ​បអរ​ស្វាគមន៍​របស់​លោក​ជំទាវ ​ឯក​អគ្គរដ្ឋ​ទូត ​និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ ​និង​ប្រជាជន​ តួកគី ​ដែល​បាន​ជួយ​ឧបត្ថម្ភគាំទ្រ​ដល់​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ លើ​ការ​កសាង ​អភិវឌ្ឍ​ជាតិ ​ពិសេសការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ ដល់​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នា​ពេល​កន្លង​មក​។​ ឯកឧត្តម​​ បាន​លើក​ឡើងថា ​លោក​ជំទាវ​ ឯកអគ្គ​រដ្ឋទូត​តួក​គី ​ពិត​ជា​បាន​ជ្រាប​យ៉ាង​ច្បាស់​ហើយ ​អំពី​ស្ថាន​ភាព​ប្រទេស​ជាតិ​កម្ពុជា​ ពិសេស​កម្ម​វិធី​គោល​នយោបាយ ​និង​ចក្ខុវិស័យ​នយោបាយ ​និង​ការ​បរទេស ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ នៅក្រោម​ការ​ដឹក​នាំ​ដ៏​វាង​វៃ​របស់​សម្តេច​ធិបតី ​ហ៊ុន​​ ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​អាណត្តិ​ទី៧​នេះ។​ ឯកឧត្តម​​ ទៀ​ សីហា ​​សង្ឃឹមថា​ ប្រជាជន ​និង​កង​ទ័ពទាំង​ពីរ ​កម្ពុជា​-​តួកគី ​នឹងបន្ត​ពង្រឹង​ពង្រី​ក​ទំនាក់​ទំនង​ នៃ​ការ​រឹត​ចំណង​មិត្តភាព ​សាមគ្គីភាព ​និង​កិច្ច​សហប្រតិបត្តិ​ការ ​កាន់​តែ​ល្អ​ប្រសើរ ​និង​រីក​ច​ម្រើន ​បន្ថែម​ទៀត​។​

       ក្នុង​ឱកាស​នោះ​ដែរ​ លោក​ជំទាវ​ ​ ឯកអគ្គ​រដ្ឋទូត​​តួកគី​ បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ​ដែល​ទទួល​បាន​នូវ​មុខ​តំណែង​ជា​ឧបនាយករ​ដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ជាតិ ​ដែល​ស្ថិតក្នុង​អំឡុង​ស្ថាន​ភាព​ពិភព​លោក​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​។​ លោក​ជំទាវ​ បាន​បញ្ជាក់​ថា ប្រទេស​តួកគី ​គឺ​ជា​ប្រទេស​មួយ​បាន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ការ​ថែរក្សា​សន្តិភាព​ ហើយ​សម្រាប់​វិស័យ​ការពារ​ជាតិ ​គឺត្រូវ​រៀបចំ​ឲ្យ​បាន​រួចរាល់ ​និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។​ ហើយក៏​បាន​ជូន​ពរ​ដល់​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​។​ លោក​ជំទាវ ​ក៏បាន​បញ្ជាក់​ផង​ដែរថា​ បើ​ពិនិត្យ​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​តួកគី ​គឺមាន​កំណើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​អំឡុង​ពេល​ថ្មីៗនេះ​ ហើយ​អ្វី​ដែល​លេច​ធ្លោធំ​បំផុត​នោះ ​គឺនៅ​ក្នុងអឡុង​ឆ្នាំ​២០១៨​ សម្តេច​តេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​បាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​តួកគី ​ធ្វើ​ឲ្យ​មានការ​យល់​ច្បាស់​ពី​គ្នា​ថែម​ទៀត​រវាង​ថ្នាក់​ដឹ​កនាំកំពូល​ នៃ​ប្រទេស​ទាំង​ពីរ ​និង​នៅ​អំឡុង​ឆ្នាំ​២០២០​ សម្តេច​ពិជ័យសេនា ​ទៀ បាញ់ ​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​បំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​តួក​គី​ផង​ដែរ ​ដែល​ធ្វើ​ឱ្យទំនាក់​ទំនង​ដ៏​ត្រង់​ជា​មួយ​គ្នា​ រវាង​ក្រសួង​ការពារ​ជាតិ​ទាំង​ពីរ​ និង​ជា​មួយស្ថាប័ន​ដទៃ​ទៀត ​៕​ 

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ