នាយ​ឧត្តម​សេនីយ៏ ​ទៀ ​សីហា ​ជួប​អនុព័ន្ធ​យោធា​ម៉ាឡេស៊ី ​និង​ទូត​ហ្វីលីពីន​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នា​រសៀល​ថ្ងៃ​ទី​០៤​ ខែ​តុលា ​ឆ្នាំ​២០២៣​​​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៏ ​ទៀ ​សីហា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​​កា​រ​ពារ​ជាតិ​ បាន​អនុញ្ញាត្ត​ឱ្យ​លោក​វរសេនីយ៍ឯក​ នីស្លីប៊ីន អាត់រ៉ាហ៊ីម នាយ​ការិយាល័យ ​អនុព័ន្ធ​យោធា ​ម៉ាឡេស៊ី​ថ្មី ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្ដែ​ង​ការ​គួរ​សម​ និង​បង្ហាញ​មុខ​។

 មាន​ប្រសាសន៏​ក្នុង​ឱកាស​នោះលោក​ វរសេនីយ៍ឯក ​នីស្លីប៊ីន អាត់រ៉ាហ៊ីម ថ្លែង​ជំនួស​មុខ​ឲ្យកង​ទ័ព​ នៃប្រទេស​ម៉ាឡេស៊ី​បាន​សំ​ដែង​នូវ​អំណរគុណ ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ដែល​បាន​អនុញាត្ត ​ឲ្យ​លោក ​បាន​ចូល​ជួប​សំដែង​កា​រ​គួរសម ​ដើម្បី​បាន​ពង្រឹង​ពង្រីក ​ចំណង​ទាក់​ទង​ កិច្ច​សហប្រតិបត្តិការ ​និងការ​សាមគ្គីភាព​ មិត្តភា​ព ​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​។​ លោក​ក៏​បាន​បញ្ជាក់​ថា៖​ កន្លង​មក​ដោយ​សារ​ តែ​បញ្ហាការ​ រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ.១៩បាន​បណ្តា​ល​ឲ្យប្រទេស​យើង​ទាំង​២ ​អនុវត្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ ពុំបាន​ល្អ ​ពិសេស​លើផ្នែក​យោធា។​ ​លោក​អនុព័ន្ធ​ក៏​បាន​បញ្ជាក់​ថា​៖​ ពេល​នេះ​កង​ទ័ព​ម៉ាឡេស៊ី បា​ន​ធ្វើកា​រ​ផ្លាស់​ប្តូរថ្នាក់​ដឹក​នាំ​អគ្គមេ​បញ្ជាការ​ថ្មី​ ដូច្នេះ​ឯ.ឧ​អគ្គ​បញ្ជាការ​ក៏​មាន​គំរោង​អញ្ជើញ​មក​បំពេញទ​ស្សន​កិច្ច​នៅ ប្រទេស​កម្ពុជា​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ​ចុង​ក្រោយ​លោក ​នីស្លីប៊ីន ​អាត់​រ៉ាហ៊ីម ​បាន​សំណូមពរ​ដល់​ ឯ.ឧ ​ឧបនាយក​រដ្ឋមន្ត្រី ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ដំណើរ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កង​ទ័ពទាំង២​ កម្ពុជា-​ម៉ាឡេស៊ី។​

       មាន​ប្រសាសន៏​ក្នុង​ឱកាស​នោះ ​ឯ.ឧ​ ទៀ សីហា ​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ច​ទំនាក់​ទំនង​ល្អ​ រវាង​កម្ពុជា-ម៉ាឡេស៊ី ​ដែល​កើត​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ​ហើយ​ជា​បន្ត​បន្ទាប់​ប្រទេស​ទាំង​ ពីរ​តែង​បាន​ចូល​រួម ជួយ​គ្នា​ ទាំង​​លើក្រ​ប​ខណ្ឌ័​អាស៊ាន ​ជា​ពិសេស​កម្ពុជា-​ម៉ាឡេស៊ី មា​ន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​។​ ឯ.ឧ ​ឧបនាយក​រដ្ឋមន្ត្រី ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល ​និង​កង​ទ័ពម៉ាឡេស៊ី​ដែល​បាន​ ជួយជ្រោម​ជ្រែង​​កម្ពុជា​លើ​ច្រើន​វិស័យ ​ពិសេស​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផង​ដែរ​។​ ​ពា​ក់​ព័ន្ធ​លើវិ​ស័យយោធា​ ឯ.ឧ ​ឯកភាព​ពី​​កិច្ច​សហការ​ល្អ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​ជា​ដើម​។​ ឯ.ឧ ​ទៀ ​សីហា​ ក៏​បាន​សម្តែង​នូវ​ជំនឿ​យ៉ាងមុតមាំ​ថា​ ទៅ​ថ្ងៃ​អនាគត​ប្រទេស​ម៉ាឡេស៊ីនៅ​តែ​ជា​មិត្ត​របស់​កម្ពុជា​ និង​បន្ត​កិច្ច​​សហប្រតិបត្តិការ​ជា​មួយគ្នាយូរ​អង្វែង​។​

       បន្ទាប់​ពី​បាន​ជួប​គណៈ​ប្រតិភូ ​អនុព័ន្ធ​យោធា​ម៉ាឡេស៊ីរួ​ចមក​ នៅ​រសៀល​ថ្ងៃ​ដដែល ​ឯ.ឧ ​នាយ​ឧត្តម​សេនីយ៏​ ទៀ ​សីហា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក៏បាន​អនុញ្ញាត្ត​ឱ្យ​លោក​ជំទា​វ ម៉ារីយ៉ា អាម៉េលីតា ស៊ី អាហ្គីណូ ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​។​

នៅ​ក្នុង​ជំនួបនេះ​ ឯ.ឧ​ ទៀ សីហា ​បាន​សម្តែង​ស្វាគមន៏​ ចំពោះ​លោក​ជំទាវ​ ម៉ារីយ៉ា ​អាម៉េលីតា ស៊ី អាហ្គីណូ ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ ដែល​បាន​កំពុង​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ និង​សូម​ជូន​ពរ​ លោក​ជំទាវ​ឯកអគ្គ​រដ្ឋទូត​បំពេញ​ភារកិច្ច​ ប្រកប​ដោយ​ជោគ​ជ័យ​។​ ឯ.ឧ​មាន​ជំនឿថា​៖ ​តាម​រយៈ​លោក​ជំទាវ ​ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​ហ្វីលីពីន​ នឹង​ខិត​ខំ​ប្រឹង​ប្រែង​ ធ្វើ​ឱ្យទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ជា​មួយ​សាធារណរដ្ឋ​ហ្វីលីពីន​ កាន់​តែ​ទូលំ​ទូលាយ ​ជិត​ស្និទ្ធ​ និង​ស៊ីជម្រៅ​ថែម​ទៀត ​ព្រ​ម​ទាំង​បាន​ពង្រឹង​ សាមគ្គីភាព ​និង​មិត្តភាព​យូរ​អង្វែង​។​ ​ឯ.ឧ ​ទៀ សីហា ​បាន​បន្ថែម​ថា៖ ​ចំពោះ​ក្រសួង​ការពារ​ជាតិ​ទាំ​ង​២​ កម្ពុជា​ ហ្វីលីពីន​ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​លើ​វិស័យ​រក្សា​សន្តិភាព,​ ធ្វើការ​ផ្លាស់​ប្តូរ​ដំណើរ ​ទស្សកិច្ច​ទៅ​វិញ​ទៅ​មក​ ហើយ​យើង​នឹង​បន្ត​អនុវត្ត​នូវ​អនុស្សារណៈយោគ​យល់​គ្នា​ រវាង​ក្រសួង​ការពារ​ជាតិ​ទាំង​២​ កម្ពុជា-ហ្វីលីពីន​ ត​ទៅ​ទៀត។​

        ជា​កិច្ច​ឆ្លើយតប ​លោក​ជំទាវ ​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ ​ហ្វីលីពីន​ ប្រចាំ​កម្ពុជា ​បាន​សំដែង​នូវ​អំណរ​គុណ ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ដែល​បាន​អនុញាត្ត​ឲ្យ​លោកជំទាវ ​បាន​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ ដើម្បី​បាន​ពង្រឹង​ពង្រីក​ ចំណង​ទាក់​ទង​ កិច្ច​សហប្រតិបត្តិការ​ និង​ការសាមគ្គីភាព ​មិត្តភាព​ ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​។ ​លោក​ជំទាវ​ បាន​អបអរសាទរ​ជូន​ពរ​ចំពោះ ​ឯ.ឧ ​ទៀ សីហា ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​បាន​តែង​តាំង​ ឯ.ឧ ​ជា​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។​ ​ឯ.ឧ​ ឯកអគ្គរដ្ឋ​ហ្វីលីពីន​ សង្ឃឹម​ថា៖​ ក្រសួង​ការពារ​ជាតិ ​នៃ​ប្រទេស​ទាំង​២​កម្ពុជា-​ហ្វីលីពីន ​នឹង​បន្ត​ពង្រឹង​កិច្ច ​សហប្រតិបត្តិការ​លើ​វិស័យ​រក្សា​សន្តិភាព,​ ធ្វើការ​ផ្លាស់​ប្តូរ​ដំណើរទស្សកិច្ច​ទៅ​វិញ ​ទៅម​ក​ ហើយ​យើង​នឹងប​ន្ត​អនុវត្ត​អនុស្សារណៈ​យោគ​យល់​គ្នា​ រវាង​ក្រសួង​ការពារ​ជាតិ​ទាំង​២​ បាន​សំរេច​ដោយ​ជោគ​ជ័យ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ